សម្ដេចតេជោហ៊ុន សែន ស្នើឲ្យអាស៊ានមានការជំរុញឡើងវិញការធ្វើដំណើរនៅ ក្នុងអាស៊ានប្រជាពលរដ្ឋ ដែលជាកត្តាសំខាន់នាំឲ្យវិស័យទេសចរណ៍ងើបឡើងវិញ 

វិទ្យុជាតិកម្ពុជា÷

 

ភ្នំពេញ÷ក្នុងឱកាសទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំផ្នែកទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តម ដាតូ លឹម ចុកហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន នៅសណ្ឋាគារសុខាក្រុងព្រះសីហ នុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមក រា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបញ្ជាក់ថា ស្ថាន ភាពបច្ចុប្បន្នគឺយើងបានប្រសើរច្រើនហើយ ដូច្នេះហើយទើបសម្ដេចស្នើឲ្យមានការជំរុញឡើងវិញ ការធ្វើដំណើរនៅក្នុងអាស៊ាន ជាពិសេសយើងគួរពិនិត្យឡើងវិញ ជំរុញឲ្យប្រជាពលរដ្ឋធ្វើដំណើរក្នុងវិស័យទេសចរណ៍នេះ ដោយដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ច ហើយមួយទៀតដោយសារទេសចរណ៍ជាផ្នែកមួយសំខាន់ក្នុងទំនាក់ទំនងប្រជាជននិងប្រជាជនទៅវិញ ទៅមកក្នុងអាស៊ាននេះ។

    ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារពត៌មានឲ្យដឹងក្រោយពីបញ្ចប់ជំនួបថា នៅក្នុងជំ នួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនបណ្ដាប្រតិភូអំពីស្ថានភាពនៃជំ ងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេ សយុទ្ធនាការក៏ដូចជាយុទ្ធសាស្រ្តនៃការចាក់បាក់សាំងនៅកម្ពុជា ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា អ្វីដែលកម្ពុជាក៏ដូចជាសមាជិកប្រទេសអាស៊ានដទៃទៀតបាននិងកំពុងធ្វើ កន្លងមកនេះ បានឆ្លុះបញ្ចាំងនូវការខិតខំរបស់យើងនៅក្នុងអាស៊ាន ជាពិសេសធ្វើយ៉ាងណាការចាក់សាំងនេះ អាចជួយដល់វិស័យទេសចរណ៍ក្នុងអាស៊ាននិងកម្ពុជា។មកដល់ពេលនេះការចាក់វ៉ាក់សាំងពិតជាមានឥទ្ធិពលនិងប្រសិទ្ធភាពក្នុងការទប់ ស្កាត់ជំងឺកូវីដ១៩ និងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាប្រទេសអាស៊ានដទៃទៀតដែរ។ ប្រទេសកម្ពុជាមុនកូវីដ១៩ នេះ មានទេសចរណ៍ប្រមាណជា ៦ លាននាក់ ហើយពេលនេះមានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ២ ម៉ឺននាក់ប៉ុណ្ណោះ។

   សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមាន ប្រសាសន៍ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ជួយប្រជាពល រដ្ឋដែលមានការប៉ះពាល់ដោយជំងឹកូវីដ ១៩ នេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ បានជម្រាបជូនបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏ដូចជាឯកឧត្តមអគ្គលេខាធិការអាស៊ានថា កម្ពុជាបានខិតខំជំរុញការចាក់វ៉ាក់សាំងហើយឥឡូវនេះយើងជំរុញការចាក់ដូសទី ៣ និងដូសទី ៤ ដល់អ្នកដែលធ្វើការនៅជួរមុខ ហើយនៅពេលនេះកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងទៅលើប្រជាពល រដ្ឋយ៉ាងច្រើន ហើយបានបើកប្រទេសឡើងវិញហើយពុំមានការធ្វើចត្តាឡីស័កនោះទេ។សម្ដេចតេជោមានប្រសាសន៍ថានៅពេលមានកូវីដនេះ សមាជិកអាស៊ាននីមួយៗបានចាតុវិធានការខុសៗគ្នា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩។សម្តេចថា យើងពិតជាគ្មានជម្រើសសោះដោយសារជំងឺកូវីដ១៩ វាមានឥទ្ធិពលដ៏ខ្លាំង ហើយដែលប្រទេសសមាជិកអាស៊ាននីមួយៗ ត្រូវតែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ប៉ុន្តែក្រោយពីយើងបានចាក់វ៉ាក់សាំងហើយនេះ វាបានកាត់ បន្ថយមួយចំនួននិងរៀនរស់នៅជាមួយកូវីដ១៩។

     សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូស បញ្ជាក់អំពីកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរថា នៅឆ្នាំ២០២០ដោយសារឥទ្ធិពលកូវីដ ១៩ សេដ្ឋកិច្ចយើងបានធ្លាក់ចុះ តែនៅឆ្នាំ ២០២១កន្លងនេះ បានឡើងរហូតដល់ជាង ៣ ភាគរយឯណោះ ខណ:ដែលធនា គារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ីបានទស្សន៍ទាយថា កំណើនសេដ្ឋកិច្ចកម្ពុជាមានត្រឹម ២,២  ភាគរយនោះ តែជាក់ស្តែងគឺយើងឡើងរហូតដល់ជាង ៣% ឯណោះ។សម្ដេចតេជោក៏បានបញ្ជាក់ថាស្ថានភាពបច្ចុប្បន្នគឺយើងបានប្រសើរច្រើនហើយ។ដូច្នេះហើយទើបសម្ដេចបានស្នើឲ្យមានការជំរុញឡើងវិញ ការធ្វើដំណើរនៅ ក្នុងអាស៊ាននេះ ជាពិសេសយើងគួរពិនិត្យឡើងវិញជំរុញឲ្យប្រជាពលរដ្ឋធ្វើដំណើរក្នុងវិស័យទេសចរណ៍នេះ ដោយស្នើឱ្យកិច្ចប្រ ជុំកទេសចរណ៍អាស៊ាននេះដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ច ហើយមួយទៀតដោយសារទេស ចរណ៍ជាផ្នែកមួយសំខាន់ក្នុងទំនាក់ទំនងប្រជាជននិងប្រជាជនទៅវិញទៅមកក្នុងអាស៊ាននេះ។

   សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមាន ប្រសាសន៍គូសបញ្ជាក់អំពីប៉ូលសេដ្ឋកិច្ចនៅកម្ពុជាដែលមានបីនោះ គឺនៅភ្នំពេញខេត្តព្រះសីហនុនិង ខេត្តសៀមរាបហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតប៉ូលទី ៤ មួយទៀតដែរ គឺនៅភាគឦសានប្រទេ ស ដែលមានឧស្សាហកម្ម កសិកម្ម ដូចជា កៅស៊ូ កាហ្វេ ស្វាយចន្ទី...ជាដើម។

  សម្តេចតេជោបានគូសបញ្ជាក់អំពីការខិត ខំរបស់រាជរដ្ឋាភិបាលក្នុងការវិនិយោគបន្ថែមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុនិងនៅខេត្តសៀមរាបដោយយើងបានចំណាយថវិកាមួយចំនួនក្នុងការកសាងផ្លូវថ្នល់ជាដើម..ហើយយើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿនខាង មុខនេះ ពីភ្នំពេញទៅខេត្តព្រះសីហនុ ហើយនិងកំពុងពិចារណាផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅប្រទេសថៃនិងពីភ្នំពេញទៅវៀតណាមនៅពេលអនាគតនោះ។

  ឯកឧត្តមអគ្គលេខាធិការអាស៊ានបានមា នប្រសាសន៍នៅក្នុងជំនួបនេះថា ឯកឧត្តមពិតជាថ្លែងអំណរគុណចំពោះវត្ថមានដ៏ខ្ពង់ ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅ ក្នុងឱកាសបើកវេទិកាទេសចរណ៍អាស៊ាន ក៏ដូចជាវត្ថមាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសារសំខាន់នេះ។

   ឯកឧត្តមបន្តថា អ្វីដែលសម្ដេចបានលើកឡើងក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសឧស្សាហកម្មទេស ចរណ៍តែម្ដង ដែលកន្លងមកមានការប៉ះ ពាល់យ៉ាងខ្លាំងដោយសារការជះឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ឯកឧត្តមថាអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ដល់វត្តមាន និងសុន្ទរកថារបស់សម្ដេចបានលើកទឹកចិត្តនិងណែនាំឲ្យបណ្ដាប្រទេសអាស៊ានបន្តខិតខំក្នុងការជំរុញធ្វើយ៉ាងណាឲ្យបានជាលទ្ធផលផ្លែផ្កាជាក់ស្ដែងនៅពេលខាងមុខហើយឯកឧត្តមក៏បានសាទរកម្ពុជាដែលបានបើកវេទិកាទេសចរណ៍អាស៊ានលើកដំបូងក្នុងរយៈពេល២ឆ្នាំដោយសារយើងមិនបានរៀបចំពីមុនមកដោយសារបញ្ហាកូវីដ-១៩។ ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះ ជាជោគជ័យហើយកន្លែងដែលល្អក្នុងការជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះគឺល្អណាស់។ មិនត្រឹម តែប៉ុណ្ណោះឯកឧត្តមមានប្រសាសន៍ផងដែរថា ការដែលយើងរៀបចំបើកឡើងវិញវេទិ កាទេសចរណ៍អាស៊ាននេះក៏បញ្ជាក់អំពីការបើកឡើងវិញនៃទេសចរណ៍អាស៊ានផងដែរ។

    ឯកឧត្តមបញ្ជាក់ថាកន្លងទៅមុនកូវីដ- ១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា GDPស្មើនឹង១៤,៣%នៃ GDPអាស៊ានសរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ានគឺស្មើប្រមាណជាង១៣ %ឯណោះ។ ដូច្នេះវិស័យទេសចរណ៍នេះសំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ានហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។ ឯកឧត្តមបានបញ្ជាក់សាជា ថ្មីថា ការប្រជុំនៅខេត្តព្រះសីហនុសម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះ គឺបានបញ្ជូនសារ សំខាន់ណាស់អំពីការធ្វើដំណើរសម្រាប់ទេសចរណ៍ក្នុងអាស៊ានឡើងវិញក៏ដូចជាសម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថា វិស័យទេសចរណ៍អាស៊ានបានបើកឡើងវិញហើយ។ ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមគូសបញ្ជាក់ថា នៅប្រទេសកម្ពុជាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នឹងអនុម័តលើឯកសារមួយចំនួនជាពិសេសក្នុងការស្ដារឡើងវិញលើវិស័យទេសចរណ៍ក្រៅពីកូវីដ- ១៩ ហើយជាពិសេសទៀតសេចក្តីប្រកាសទីក្រុងភ្នំពេញនេះ ធ្វើយ៉ាងណាជំរុញទេស ចរណ៍ដែលមានលក្ខណៈធន់និងបត់បែន។    ឯកឧត្តមបញ្ជាក់ដែរថា ការងារអាទិភាពរបស់កម្ពុជាឆ្នាំនេះក្នុងក្របខណ្ឌវិស័យទេសចរណ៍ គឺជំរុញធ្វើយ៉ាងណាឲ្យសេដ្ឋ កិច្ចអាស៊ានងើបឡើងវិញ ហើយវិស័យទេសចរណ៍នេះគឺអាចចូលរួមក្នុងការអនុវត្តនូវគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានក្នុងការពង្រឹងវិស័យទេសចរណ៍អាស៊ាន ជាពិសេសដល់អ្នកដែលប្រកបអាជីពលើវិស័យទេសចរណ៍នេះ

   ឯកឧត្តមអគ្គលេខាធិការអាស៊ានបានមា នប្រសាសន៍ទៀតថា យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាសមាជិកអា ស៊ានទាំងអស់ធ្វើយ៉ាងណាបើកឡើងវិញវិស័យទេសចរណ៍ហើយសំខាន់ណាស់អ្វីដែលសម្ដេចតេជោបានស្នើឲ្យអាស៊ានធ្វើយ៉ាងណារៀបចំបើកនិងអនុវត្តរបៀងអា ស៊ានសម្រាប់ការធ្វើដំណើររបស់អាស៊ានយើងមានផែនការក្នុងការបើកនិងជំរុញការធ្វើដំណើរទេសចរណ៍នៅពេលខាងមុខនេះ ជាពិសេសពាក់ព័ន្ធផ្នែកផ្សេងៗទៀតដូចជាសុខាភិបាល ដឹកជញ្ជូននិងការបរទេស។ដូច្នេះអគ្គលេខាធិការបានសន្យាជាមួយសម្ដេចតេជោថា អគ្គលេខាធិការអាស៊ាននឹងខិតខំធ្វើការងារជាមួយសមាជិកអាស៊ា នដៃគូពាក់ព័ន្ធនឹងវិស័យមួយចំនួនធ្វើយ៉ាងណាជំរុញឲ្យអនុវត្តបានក្នុងការធ្វើ ដំណើរនៅក្នុងក្របខ័ណ្ឌអាស៊ាន ប៉ុន្តែអ្វីដែលចាំបាច់គឺត្រូវរៀបចំឲ្យមានផែនការសកម្មភាពហើយការងារនឹងលើកយកមកពិភាក្សានៅក្នុងខែមីនាខាងមុខនៅពេលរដ្ឋមន្ត្រីសុខាភិបាលជួបគ្នានៅពេលខាង មុខ។ អគ្គលេខាធិការអាស៊ានបានសន្យាថានឹងធ្វើការងារនេះជាមួយនឹងវិស័យពាក់ព័ន្ធទាំងអស់ខិតខំជំរុញយ៉ាងណាឲ្យវិស័យទេ សចរណ៍កម្រើកឡើងវិញ។ អគ្គលេខាធិការអាស៊ានក៏បានថ្លែងអំណរគុណក្នុងភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋ មន្ត្រីដែលបានផ្ដល់ភាពកក់ក្តៅនិងលើក ទឹកចិត្ត ជាពិសេសសារក្នុងសុន្ទរកថារបស់សម្ដេចគឺបានខិតខំជំរុញធ្វើយ៉ាងណាឲ្យវិស័យទេសចរណ៍បានប្រសើរជាងមុន និងចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចអាស៊ានបានប្រសើរជាងមុន៕IMG_20220119_162703_989

Comments

Related posts