ស្ថានភាពអាកាសធាតុដែលពិនិត្យឃើញនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩=>ស្ថានភាពអាកាសធាតុដែលពិនិត្យឃើញនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩=>listen to Afternoon news in English on RNK at 13h00 (23. 05. 19)=>រាជរដ្ឋាភិបាលត្រៀមអភិវឌ្ឍន៍ស្ថានីយ៍ចម្រោះទឹកសម្អុយនៅខេត្តព្រះសីហនុឲ្យ មានសមត្ថភាព ដល់៣០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ=>Listen to Evening news in English on RNK at 19h00 (23.05.19)=>រមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្តរៀបចំលើកកម្ពស់ផ្នែបរិស្ថានស្អាត=>ក្រសួទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជាប្តេជ្ញាលើកកម្ពស់វិស័យទេសចរណ៍ឲ្យរីករចំរើន=>កម្មវិធីយល់ដឹងពីសមាគមអាស៊ាន ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩=>កម្មវិធីយល់ដឹងពីសមាគមអាស៊ាន ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩=>Écoutez les nouvelles en français de l’après-midi sur RNK à 13h00 (le 23.05.2019)

ព័ត៌មានជាតិ

ស្ថានភាពអាកាសធាតុដែលពិនិត្យឃើញនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩

លោកអ្នកនាងស្តាប់ជាទីមេត្រីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាសូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់ ស្ថានភាពអាកាសធាតុដែលពិនិត្យឃើញនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩

រាជរដ្ឋាភិបាលត្រៀមអភិវឌ្ឍន៍ស្ថានីយ៍ចម្រោះទឹកសម្អុយនៅខេត្តព្រះសីហនុឲ្យ មានសមត្ថភាព ដល់៣០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖ រាជរដ្ឋាភិបាល ចាប់ផ្តើមធ្វើទំនើបកម្មស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុឲ្យ មានសមត្ថភាពចម្រោះទឹកសម្អុយរហូតដល់ ៣០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីមានសមត្ថភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋហើយធានាឲ្យបរិស្ថាននៅតំបន់នោះនៅតែរក្សាបានភាពស្អាត។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា តាមរយៈកិច្ចប្រជុំអន្តរក្រសួងស្តីពីបញ្ហាប្រឈមនិងដំណោះស្រាយបញ្ហាទឹកកខ្វក់នៅព្រះសីហនុ កាលពីពេលថ្មីៗនេះ…

រមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្តរៀបចំលើកកម្ពស់ផ្នែបរិស្ថានស្អាត

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ានគឹមហឿន ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ព្រះនិមិត្តស្ទឹងត្រែង-ព្រះវិហារសហការគ្នា រៀបចំបរិស្ថានស្អាតដើម្បីទាក់ទាញភ្ញៀវមកលេងបានច្រើន កុំឱ្យពួកគាត់ចំណាយវិថកា ចេញទៅរមណីយដ្ឋានទឹកធ្លាក់បាក់ប្រទេសឡាវ ព្រោះទេសភាពនៅកម្ពុជាយើងមានសោភណ្ឌភាពស្អាតស្រាប់។ លោក មឿន ក្រេន តំណាងក្រុមហ៊ុនវិនិយោគតំបន់នេះបានបញ្ជាក់ថា៖ បន្ទាប់ពីក្រុមហ៊ុនបានរៀបចំហរដ្ឋារចនា សម្ព័ន្ធ សេវាកម្មបានល្អជូនភ្ញៀវឱ្យមកស្គាល់ គ្រប់ចំណុចអភិវឌ្ឍន៍ ដែលក្រុមហ៊ុនបានបង្កើតហើយនោះ…

ក្រសួទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជាប្តេជ្ញាលើកកម្ពស់វិស័យទេសចរណ៍ឲ្យរីករចំរើន

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត ៖ ភ្នំពេញ៖ ក្រសួទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញការប្តេជ្ញាគាំទ្ររួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ឲ្យកាន់តែរីកចំរើនថែមទៀតដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិឲ្យបានប្រមាណ១៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ។ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូចប្រធានរាជ បណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ការជួបជុំគ្នានៅថ្ងៃនេះធ្វើឡើងក្នុងគោលបំណង…

កម្មវិធីយល់ដឹងពីសមាគមអាស៊ាន ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩

អគ្គនាយកដ្ឋានវិទ្យុជាតិសូមជូន កម្មវិធីយល់ដឹងពីសមាគមអាស៊ាន អានដោយលោក៖ ប៊ូ ម៉េងយូ ចាក់ផ្សាយ៖ រៀងរាល់ថ្ងៃ អង្គារ ព្រហស្បតិ៍ និង សៅរ៍ វេលាម៉ោង១៥ម៉០០ តាមរយៈវិទ្យុជាតិកម្ពុជា AM 918KHz និងវិទ្យុវត្តភ្នំ FM 105.70MHz ផលិតជាសំឡេង៖ ដោយនាយកដ្ឋានផលិតកម្មវិធីវិទ្យុ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

សម្តេចតេជោ ហ៊ុន សែននឹងអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក…

វិទ្យុជាតិកម្ពុជា៖​ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅកាន់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា UN-ESCAP ក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» តបតាមការអញ្ជើញរបស់ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana)…

សភាអញ្ជើញរាជរដ្ឋាភិបាលសួរនាំពីការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖ សមាជិកសភា ដឹកនាំដោយឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២៣ ខែឧសភានេះ បានកោះហៅ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួងពាក់ព័ន្ធផ្សេងៗ ព្រមទាំងតំណាងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីពិភាក្សាអំពីដំណើរការអភិវឌ្ឍន៍នៅ តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម នារយៈពេលកន្លងមក។ ឯកឧត្តម ឈាង វុន មានប្រសាសន៍ថា ការអញ្ជើញក្រសួង…

ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៩ នឹងធ្វើឡើងនៅភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ភួង ឈុនលាង៖​ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៩ នឹងធ្វើឡើងនៅភ្នំពេញ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅខាងមុខព្រះបរមរាជវាំង នាថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ធ្វើឡើងក្រោមពាក្យស្លោកថ្មី…

សម្លេងផ្ទុះឡើងនៅលើអាកាសបង្កឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលនៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២៣ឧសភាឆ្នាំ២០១២៩វេលាម៉ោង៦.១៥នាទីមានហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតតំបន់ភូមិសាស្រ្តទឹកដីនៃព្រំដែនប្រទេសឡាវ ដោយសារមានសម្លេងផ្ទុះឡើងនៅលើអាកាស យ៉ាងកងរំពងនិងធ្វើឱ្យមានរំញ័រ ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅឃុំអូរស្វាយនិងឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ តាមប្រភពពីប្រជាពលរដ្ឋបានផ្តល់ព័ត៌មានឱ្យដឹងពីឃុំអូរស្វាយមកថា៖ក្រោយពីឮសម្លេងផ្ទុះ ប្រជាពលរដ្ឋ ក៍ប្រទះឃើញមានផ្សែងខ្មួលខ្មាញ់នៅលើអាកាស…

ព័ត៌មានអន្តរជាតិ

យុវជនអ៊ីរ៉ង់នឹងមើលឃើញការដួលរលំនៃអរិយធម៌អ៊ីស្រាអែលនិងអាមេរិក

អ៊ីរ៉ង់៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោកអាយ៉ាតូឡា អាលី ខាមេនី​ បាននិយាយកាលពីថ្ងៃពុធនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់គាត់ថាយុវជនអ៊ីរ៉ង់នឹងមើលឃើញពីការដួលរលំនៃអរិយធម៌អ៊ីស្រាអែលនិងអាមេរិក។ លោកបាននិយាយនៅក្នុងជំនួបមួយជាមួយនិស្សិតថា “ពួកអ្នកជាយុវជនធានាថាអ្នកនឹងបានឃើញការរលាយរបស់ពួកសត្រូវនៃមនុស្សជាតិដែលមានន័យថានឹងមានការដួលរលំនៃអរិយធម៌អាមេរិកដ៏អន់ថយនិងការស្លាប់របស់ប្រទេសអ៊ីស្រាអែល” ។…

សង្គ្រាមស៊ីវិលក្នុងប្រទេសលីប៊ីមានផលប៉ះពាល់ដល់ប្រទេសជិតខាង

លីប៊ី៖ បេសកជនជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសលីប៊ីបាននិយាយកាលពីថ្ងៃអង្គារថាប្រទេសលីប៊ីកំពុងស្ថិតនៅក្នុងសង្រ្គាមស៊ីវិលដែលអាចនាំទៅដល់ការបែកបាក់ប្រទេសជាអចិន្រ្តៃយ៍ហើយការប៉ះទង្គិចនេះអាចនឹងមានផលប៉ះពាល់ដល់ប្រទេសជិតខាង។ បើតាមសំដីរបស់អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិដែលជាតំណាងពិសេស សម្រាប់ប្រទេសលីប៊ីបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថាប្រទេសលីប៊ីកំពុងស្ថិតនៅក្នុងស្ថានភាពចុះខ្សោយដោយសារសង្គ្រាមស៊ីវិលដែលអាចនាំទៅដល់ការបែកបាក់ជាអចិន្ត្រៃយ៍របស់ប្រទេស។…

លោកវីដូដូត្រូវបានប្រកាសថាបានជោគជ័យក្នុងការបោះឆ្នោតក្នុងប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ តាមប្រភពព័ត៌មានពីប្រទេសឥណ្ឌូនេស៊ី​បានឲ្យដឹងថា ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក យ៉ូកូវីដូដូ បានទទួលជោគជ័យក្នុងការបោះឆ្នោតកាលពីខែ មេសា កន្លងមកនេះដោយលោកទទួលបានសន្លឹកឆ្នោតចំនួន ៥៥.៥ ភាគរយ ក្នុងពេលដែលគូប្រជែងរបស់គាត់គឺលោកឧត្តមសេនីយចូលនិវត្តន៍ ប្រាបូវ៉ូ ស៊ូប៊ីយ៉ាងតូ ទទួលបាន ៤៤.៥ ។ យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតរបស់គណៈកម្មាការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី ​ប្រកាសនៅថ្ងៃអង្គារនេះ បានបង្ហាញថា លោកវីដូដូ គឺជាអ្នកទទួលបានជោគជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៧ ខែ មេសា កន្លងមកនេះ…

លោកត្រំាព្រមានតបតយ៉ាងខ្លំាងក្លាបើសិនជាអ៊ីរ៉ង់វាយប្រហារលើស្ថាប័ននិងអង្គការនានារបស់អាមេរិក

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បាននិយាយព្រមាននៅថ្ងៃចន្ទនេះថាប្រទេសអ៊ីរ៉ង់នឹងប្រឈមនឹងការតបតវិញយ៉ាងខ្លំាងក្លា បើសិនជាស្ថាប័ននិងអង្គការនានារបស់សហរដ្ឋអាមេរិកនៅក្នុងមឃ្ឈឹមបូព៌ារងការវាយប្រហារពីប្រទេសអ៊ីរ៉ង់ ។ តាមប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក បានឲ្យដឹងទៀតថា ក្រុងវ៉ាស៊ិនតោន មានការសង្ស័យថាពួកជីវពលនិកាយស៊ីអីដ ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់គឺជាក្រុមដែលបានបាញ់គ្រាប់កំាភ្លើងត្បាល់ទៅលើតំបន់បៃតង ក្នុងទីក្រុងបាដាត របស់ប្រទេសអ៊ីរ៉ាក់ ។ ប្រភពព័តមានមួយទៀតបានឲ្យដឹងថា…
ស្តាប់ការផ្សាយផ្ទាល់
គេហទំព័រហ្វេសប៊ុកវិទ្យុជាតិ
វីដេអូរថ្មីៗ