ADB ផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការផ្តល់ហិរញ្ញប្ប ទានដល់សហគ្រាសខ្នាតតូចនៅក្នុងប្រទេសបង់ក្លាដែស

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ កាលពីថ្ងៃអង្គារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលបង់ក្លាដែសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ប្រាក់កម្ចីចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីពង្រឹងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសបង់ក្លាដែស និងគាំទ្រសហ គ្រាសខ្នាតតូចជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី និងអ្នកដែលស្ថិត នៅក្នុងតំបន់ដែលមានហានិភ័យអាកាសធាតុខ្ពស់។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០៧ ខែធ្នូ។

   លោកស្រី Sharifa Khan ជាលេខាធិការនៃផ្នែកទំនាក់ ទំនងសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែសនិង លោក Edimon Ginting ដែលជានាយកប្រចាំប្រទេសរបស់ ADB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងនាមប្រទេសបង់ក្លាដែស និង ADB រៀងៗខ្លួន។ គម្រោងផ្តល់ហិរញ្ញប្បទាន និងលើកកម្ពស់ឥណទានរបស់សហគ្រាសខ្នាតតូច នឹងបង្កើនសាច់ប្រាក់ងាយស្រួលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ដែលជាអ្នកផ្តល់ប្រាក់កម្ចីសំខាន់ដល់សហគ្រាសខ្នាតតូចតាមរយៈការបញ្ជូនមូលនិធិ Palli Karma-Sahayak Foundation (PKSF) ដែលជាអ្នកផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល។ PKSF គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអភិវឌ្ឍន៍របស់រដ្ឋ ដែលផ្តល់ប្រាក់កម្ចីដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដៃគូ។ លោក Ginting បាននិយាយថា "សហគ្រាសខ្នាតតូចគឺមានប្រសិទ្ធភាពក្នុងការ បង្កើតការងារ ការកាត់បន្ថយភាពក្រីក្រនៅជនបទ និងកាត់បន្ថយភាពខុសគ្នានៃសេដ្ឋកិច្ចទីក្រុងជនបទ" ដោយបន្ថែមថា "ការពង្រឹងមីក្រូហិរញ្ញវត្ថុមានសារសំខាន់សម្រាប់ការស្តារសេដ្ឋកិច្ចសង្គមពីជំងឺរាតត្បាតកូវីដ-១៩ និងការធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ"៕IMG_20221207_153417_002

Comments

Related posts