រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យ ADB បន្តកិច្ចសហប្រតិបត្តិការ និងផ្តល់គម្រោងគាំទ្រវិស័យ TVET នៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ លោក ជួន បូណា 
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យADB បន្តនូវកិច្ចសហប្រតិ បត្តិការ និងផ្តល់គម្រោងគាំទ្រវិស័យ TVET  ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

photo_2021-10-14_14-32-14 (2)
      ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលត្រូវផុតអាណត្តិ តាមរយៈប្រព័ន្ធវីដេអូ(Zoom) ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ ADB បន្តនូវកិច្ចសហប្រតិបត្តិការ លើវិស័យ TVET ជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងផ្តល់គម្រោងគាំទ្រវិស័យ TVET នានា ដោយសូមឱ្យមានភ្នាក់ងារអនុវត្តន៍គម្រោងដោយក្រសួងសាមីផ្ទាល់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យ ក៏ដូចជាប្រសិទ្ធ ភាពនៃការអនុវត្តគម្រោងប្រកបដោយគុណភាព។

photo_2021-10-14_14-32-14 (3)
      ឯកឧត្តមបានបញ្ជាក់ថា ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិ។
   ជាឆ្លើយតបទៅនឹងសំណូម ពររបស់ឯកឧត្តមរដ្ឋមន្ត្រី លោកស្រី Sunniya Durrani-Jamal នឹងលើក យកសំណើទាំងនេះ ជួយសិក្សារកវិធីសាស្ត្រនិងគាំទ្រដើម្បីឱ្យយុវជនងាកមកចាប់ អារម្មណ៍ចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET ដោយក្នុងនោះ នឹងបន្តសហការជាមួយ គ្នា ដើម្បីរៀបចំគម្រោងថ្មីៗថែមទៀត សំដៅធានាដល់ការបណ្តុះបណ្តាលធនធាន មនុស្ស តាមរយៈការបណ្តុះ បណ្តាលផង ធ្វើការផង ដែលជាដំណោះស្រាយដ៏ល្អ ក្នុងការបង្កើតកម្លាំងពលកម្មជំនាញ ព្រោះថាការបណ្តុះ បណ្តាលតែនៅតាមគ្រឹះស្ថានរហូតដល់ចប់ ហើយទើបចូលទៅទីផ្សារការងារ គឺមិនអាចឆ្លើយតបទាន់តាមតម្រូវការនៃទីផ្សារការងារបាននោះទេ៕

photo_2021-10-14_14-32-15

Comments

Related posts