វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ អនុរដ្ឋមន្រ្តីថៃម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Astra Zeneca បានស្នើសុំប្រទេសថៃពន្យារពេលការផ្តល់វ៉ាក់ សាំងកូវីដ-១៩ ចំនួន ៦១ លានដូស។នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី១៥ ខែកក្កដា។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិ បាលថៃលោក Sathit Pitutacha បាននិយាយថាក្រុមហ៊ុន AstraZeneca បច្ចុប្បន្នមានសមត្ថភាពផលិតវ៉ាក់សាំងចំនួន ១៥ លានដូស ក្នុងមួយខែនៅឯផលិតកម្មរបស់ខ្លួនក្នុងប្រទេសថៃ។ ក្រុមហ៊ុន AstraZeneca បានសន្យាថា នឹងផ្តល់ ៤០ ភាគរយនៃអ្វីដែលបានផលិតទៅឲ្យប្រទេសថៃ។លោក Sathit បាននិយាយថា "យើងត្រូវតែចរចាជាមួយពួកគេពីព្រោះនៅក្នុងស្ថានភាពនេះយើងត្រូវការវ៉ាក់សាំងបន្ថែមទៀត" ។
ប្រទេសថៃបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងពិចារណាលើការនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុក។ក្រុមអ្នកជំនាញរបស់ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៩,១៨៦ ករណីដែលនាំឱ្យមានការឆ្លងសរុបដល់ទៅ ៣៧២,២១៥ នាក់។
ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃបានចាប់ផ្តើមកាល ពីខែមុន ហើយមានប្រហែល ជា ៥ ភាគរយនៃប្រជាជនជាង ៦៦ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕
Comments