បារាំង​ថ្កោលទោស​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​បានចាប់លោក ស្រី​ Aung San Suu Kyi ​ដាក់ពន្ធនាគារ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ រដ្ឋាភិបាលបារាំងបានថ្កោលទោសនៅថ្ងៃអង្គារសប្តាហ៍នេះ ចំពោះសេចក្តីសម្រេចរបស់តុលាការមីយ៉ាន់ម៉ា ក្នុងការកាត់ទោសមេដឹកនាំដែលត្រូវបានទម្លាក់លោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគាររយៈ ពេលប្រាំមួយឆ្នាំ ដោយបន្ថែមថា ប្រទេសបារាំងក៏បានអំពាវ នាវជាថ្មីផងដែរ ឱ្យបញ្ចប់អំពើហិង្សានៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែសីហា។

   ប្រភពដែលដឹងពីដំណើរការនីតិវិធីបាននិយាយថា តុលា ការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញលោក ស្រី Suu Kyi ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំកាល ពីថ្ងៃចន្ទ បន្ទាប់ពីបានរកឃើញថា លោកស្រីមានកំហុសក្នុងសំណុំរឿងពុក រលួយចំនួនបួន។ លោកស្រី Suu Kyi បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ មិន​សម​ហេតុ ផល ហើយ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​លោកស្រី ៕IMG_20220817_145844_753

Comments

Related posts