វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ លោក Bill Richardson អតីតអ្នកការទូតអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលបានឆ្លងចូលទៅក្នុងតំបន់ Kaliningrad ក្នុងសប្តាហ៍ដំបូងនៃការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា។
លោក Jonathan Franks មេធាវីតំណាងឱ្យក្រុមគ្រួសារជនជាតិអាមេរិកដែលត្រូវបានឃុំខ្លួននៅក្រៅប្រទេសបាននិយាយនៅក្នុងអ៊ីមែលមួយទៅកាន់អ្នកយកព័ត៌ មានថា ទាហានជើងចាស់នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកលោក Taylor Dudley អាយុ ៣៥ ឆ្នាំកំពុងស្ថិតនៅអឺរ៉ុបនៅពេលលោកឆ្លងកាត់ព្រំដែនប៉ូឡូញ-រុស្ស៊ីក្នុងខែមេសា។ រឿងរ៉ាវរបស់លោក Dudley ដែលនៅក្នុងប្រទេសរុស្ស៊ីគឺមិនច្បាស់លាស់ ហើយករណីរបស់លោកមិនត្រូវបានគេផ្សព្វ ផ្សាយជាសាធារណៈពីមុនមកទេ។ អ្នកនាំពាក្យម្នាក់ដែលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើករណីនេះ បាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដឹងអំពីរបាយ ការណ៍ដែលថា ពលរដ្ឋអាមេរិកម្នាក់ត្រូវបាននិរទេសចេញពីប្រទេសរុស្ស៊ី ។ ក្រសួងការបរទេសរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញបានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះទេ៕
Comments