លោក Blinken និយាយថា អាមេរិក ក៏មិនលើកទឹកចិត្ត ឬ អនុញ្ញាតឱ្យអ៊ុយក្រែន វាយ ប្រហារក្នុងប្រទេសរុស្ស៊ីដែរ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ កាលពីថ្ងៃអង្គារលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេ រិកមិនបានលើកទឹកចិត្ត ឬអនុញ្ញាតឱ្យប្រជាជនអ៊ុយ 

ក្រែនធ្វើការវាយប្រហារនៅខាងក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែបានអះអាងម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឱ្យប្រាកដថា ទីក្រុង Kyiv មានឧបករណ៍ដែលខ្លួនត្រូវការដើម្បីការពារខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែធ្នូ។

   អាកាសយានដ្ឋានរុស្ស៊ីទី៣ បានឆាបឆេះកាលពីថ្ងៃអង្គារ ពីការវាយប្រហារដោយយន្ត ហោះគ្មានមនុស្សបើក មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានបង្ហាញសមត្ថភាពថ្មីក្នុងការជ្រៀត ចូលជម្រៅរាប់រយគីឡូម៉ែត្រទៅក្នុងដែនអាកាសរុស្ស៊ី ជាមួយនឹងការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ ទីក្រុង Kyiv មិនបានអះអាង ពីការទទួលខុសត្រូវ ដោយ ផ្ទាល់ ចំពោះការវាយប្រហារ នេះទេ៕IMG_20221207_153527_653

Comments

Related posts