ប្រទេសចិននិងអាមេរិកគួរតែដកបម្រាមការធ្វើដំណើរ Covid-19 ប្រសិនបើអភ័យឯកសិទ្ធិបានឈានមកដល់

 

វិទ្យុជាតិកម្ពុជា ៖ សម្រួលដោយ កញ្ញា ខៀវ ណាវីន 

MC.ចិននិងសហរដ្ឋអាមេរិកគួរតែលុបចោលរាល់ឧបសគ្គក្នុងការធ្វើដំណើររវាងប្រទេសទាំងពីរប្រសិនបើសហរដ្ឋអាមេរិក ទទួលបានអភ័យឯកសិទ្ធិសម្រាប់ Covid-19 ជាមួយនឹង ៩០ ភាគរយនៃចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំង ដែលអាច កើតមាននៅខែសីហាខាងមុខនេះ។ នេះបើតាមអ្នកឯកទេសខាងរោគរាតត្បាតចិន។

សារព័ត៌មានReutersបានចេញផ្សាយនៅថ្ងៃអង្គារ ទី០២មិនាថាសហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុត នៅលើពិភពលោកដោយករណី ចំនួនអ្នកឆ្លងជិត ៣០ លាននាក់មកដល់ពេលនេះ ទោះបីជាករណីថ្មីបានថយចុះក៏ដោយ។ គិតត្រឹមថ្ងៃអាទិត្យកន្លងទៅប្រជាជនអាមេរិក ១៥ ភាគរយបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដង។ នៅខែសីហា អាចឈានដល់៩០ភាគរយដើម្បីទទួលបានអភ័យឯកសិទ្ធិ ប្រសិនបើយើងអាចដករបាំងនយោបាយទាំងអស់ចេញ ដោយផ្អែកលើវិទ្យាសាស្ត្រនោះ ប្រទេសទាំងពីរអាចនឹងក្លាយជាប្រទេសដំបូងគេ ដែលដកចេញនូវឧបសគ្គទាំងអស់ សម្រាប់ការធ្វើដំណើរដោយសេរី។ 

លោក Wu Zunyou ប្រធានអ្នកជំនាញផ្នែករោគឆ្លងនៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺចិនបាននិយាយកាលពីថ្ងៃច័ន្ទថា លោកសង្ឃឹមថាអត្រាចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិកអាចឈានដល់ ៨០ ភាគរយនៅត្រឹមខែមិថុនា។ ប្រទេសចិនដែលមានប្រជាជនប្រមាណ ១៤០០ លាននាក់បានប្រើប្រាស់វ៉ាក់សំាងចំនួនជាង ៤០លាន៥សែនដូសកាលពីថ្ងៃទី ៩ ខែកុម្ភៈ៕

Comments

Related posts