វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងវីរុស Delta ជាលើកដំបូងនៅក្នុងប្រទេសហើយមានមនុស្សម្នាក់បានស្លាប់ដោយ សារជំងឺនេះ។ នេះបើយោង
តាមការចញផ្សាយដោយសារព័ត៌មាន Reuters ចេញ ផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែង ប្រាប់សន្និសីទកាសែតថា មានមនុស្ស ១៦ នាក់ត្រូវបានរកឃើញថាមានផ្ទុកវីរុសនេះ។ លោកស្រីបាននិយាយទៀតថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានីម៉ានីល។ មនុស្ស ៥ នាក់ក្នុងចំណោមអ្នកដែលបានធ្វើតេស្តវិជ្ជមានគឺជាជនជាតិហ្វីលីពីនដែលវិលត្រឡប់មកពីប្រទេសអារ៉ាប់រួម កាតា និងចក្រភពអង់គ្លេស។ អាជ្ញាធរហ្វីលីពីនបានខិតខំយ៉ាងខ្លាំង ដើម្បីព្យា យាមទប់ស្កាត់ការរីករាល ដាលនៅក្នុងសហគមន៍បន្ទាប់ ពីមានការកើនឡើងនៃការឆ្លងរាលដាលនៅទូទាំងតំបន់។
សូមបញ្ជាក់ថា វីរុស Delta ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាគេក៏មានការបារម្ភពីការឆ្លងនៅក្នុងប្រទេសជាប់ទាក់ទងរួមមានថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕
Comments