ព័ត៌មានថ្មីៗ:សាលារាជធានីភ្នំពេញបង្កើតទីតាំងចំនួន៣ ដើម្បីផ្តល់ឱកាសដល់ជនពិការប្រគុំតន្ត្រី ស្វែងរកប្រាក់កម្រៃក្រសួងការងារប្តេជ្ញាបង្កើតគោ លនយោបាយផ្តល់ប្រាក់សោធន៍និវត្តន៍ដល់កម្មករនិង បុគ្គលិកវិស័យឯកជនឲ្យបាននៅពេលឆាប់ៗសន្និសីទគណៈកម្មាធិការចម្រុះផ្នែកកសិកម្មរវាងចិននិងហ្វីលីពីនបានចាប់ដំណើរការឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេល ៧ ឆ្នាំក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិននិងកូរ៉េខាងជើងរក្សាការប្រាស្រ័យទាក់ទងជាប្រក្រតី ជាប់រហូតឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាលជាមួយ មន្ត្រីអគ្គនាយករដ្ឋានវិទ្យុជាតិកម្ពុជា
ប្រធានាធិបតី អាហ្សង់ទីនថ្មី អំពាវនាវ ឲ្យមានការ រួបរួមជាតិ និងចរចាគ្នា
ចេញផ្សាយ  ១១-ធ្នូ-២០១៥    ដោយ : Sengchhay

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រធានាធិបតីថ្មី របស់អាហ្សង់ទីន លោក ម៉ូរីស៊ីយូ ម៉ាគ្រី បានស្បថចូលកាន់តំណែង ដោយលោកបានអំពាវនាវឲ្យ មានការរួបរួមជាតិ និងបង្កើតតុចរចា ដើម្បីជំរុញប្រទេសអាហ្សង់ទីនបោះជំហានថ្មី ក្នុងសតវត្សន៍ទី២១នេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃសុក្រទី១១ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា បន្ទាប់ពីបានស្បថចូលកាន់តំណែងនៅក្នុងសភាលោក ម៉ាគ្រី បានធ្វើការអំពាវនាវ ដល់សភានីតិបញ្ញត្តិ និងសាធារណៈជនអាហ្សង់ទីន ដើម្បីឲ្យមានការពិភាក្សាដោយគោរព និងធ្វើការរួបរួមគ្នាបន្ដទៅទៀត លើបញ្ហានានារបស់ជាតិ។

ស្របពេលជាមួយគ្នានោះដែរ ក៏មានការលើកឡើងពីក្តីព្រួយបារម្ភថា រដ្ឋាភិបាលអភិរក្ស និយមរបស់លោកម៉ាគ្រី អាចមានការធ្វេសប្រហែសក្នុងបញ្ហាសង្គមក្រីក្រ ប៉ុន្ដែលោក ម៉ាគ្រី បានសន្យាថា លោកនឹង “ខំប្រឹងប្រែងធ្វើការងារ ដោយពុំខ្លាចនឿយហត់ឡើយ ក្នុងរយៈពេល ៤ឆ្នាំបន្ថែមទៀត ដើម្បីធ្វើឲ្យប្រសើរឡើងដល់ពលរដ្ឋអាហ្សង់ទីនទាំងអស់ ជាពិសេសអ្នក ដែលកំពុងជួបប្រទះការខ្វះខាត ឲ្យបានរស់នៅក្នុងជីវៈភាពល្អប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរថា លោក ម៉ាគ្រី បានឈ្នះឆ្នោតជាប្រធានាធិបតីអាហ្សង់ទីន កាលពីខែវិច្ឆិកា កន្លងទៅនេះ ដោយបានយកឈ្នះប្រធានអតីតគណបក្សកាន់អំណាចអណត្តិមុន និងជា ប្រធានាធិបតីស្ត្រី របស់អាហ្សង់ទីន លោកស្រី គ្រីស្ទីណា ហ្វែណាន់ដែស៕

ត្រលប់ក្រោយ >>