ព័ត៌មានថ្មីៗ:មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង
បុរសពីរនាក់ ត្រូវបានចាប់ខ្លួន រួមនឹងគ្រាប់បែក នៅទីក្រុង ហ្សឺណែវ
ចេញផ្សាយ  ១២-ធ្នូ-២០១៥    ដោយ : Sengchhay

បុរសពីរនាក់ ដែលមានដើមកំណើត មកពីប្រទេសស៊ីរី ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ សុក្រ ជាមួយនឹង គ្រឿងផ្ទុះ មួយចំនួននៅក្នុង រថយន្តរបស់ពួកគេ។ នេះបើតាមការផ្សាយ របស់ ទូរទស្សន៍រដ្ឋស្វីស ស្របពេលដែល ការព្រមាន ផ្នែកសន្តិសុខ នៅតែស្ថិតក្នុងកម្រិតខ្ពស់ ដែល នឹងអាចមានការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធ ជីហាដ នៅក្នុងប្រទេសអឺរ៉ុប មួយនេះ។

កងកម្លាំង ប៉ូលិស ត្រូវបានដាក់ពង្រាយ ជាច្រើនកន្លែង ទូទាំងទីក្រុងហ្សឺណែវ ដើម្បីស្វែងរក ជនសង្ស័យដែល មានសរុប ៦នាក់ និង ការពារសន្តិសុខជារួម សម្រាប់ប្រជាពលរដ្ឋ។ យ៉ាង ណាក៏ដោយ ប៉ូលិស ស្វីស មិនទាន់ ធ្វើការបកស្រាយណាមួយ ប្រាប់អ្នកសារព័ត៌មាន អំពី អត្តសញ្ញាណ និង ប្រភពនៃជនសង្ស័យដែលត្រូវ ចាប់ខ្លួន នោះឡើយ។

គួរបញ្ជាក់ថា ការប្រកាសអាសន្នផ្នែកសន្តិសុខ បានធ្វើឡើងតាំងពី ថ្ងៃព្រហស្បតិ៍ កន្លងទៅ នេះម្ល៉េះ ដោយ កងកម្លាំង សន្តិសុខកម្រិត ខ្ពស់ ប្រដាប់ដោយកាំភ្លើង យន្តបំពាក់គ្រាប់ជ័រ កំពុងតែ យាមកាម និង តាមដាន សកម្មភាពជន សង្ស័យនានា ជាពិសេស នៅតាមតំបន់ ដែលមានមនុស្សម្នា ធ្វើដំណើរ កកកុញ។

ព័ត៌មានដំបូងស្តីពីជនសង្ស័យ ត្រូវបានក្រុមស៊ើបអង្កេតរដ្ឋ ដឹងកាលពីថ្ងៃពុធ ដោយអះអាង ថាជនសង្ស័យទំនង ជាកំពុងស្នាក់ នៅក្នុងទីក្រុងហ្ស៊ឺណែវ ឬ មួយក៏តំបន់ជុំវិញនោះ។ បើតាម ការផ្សាយរបស់ សារព័ត៌មានក្នុង ស្រុក ស្វីស បានឲ្យដឹងថា ប៉ូលិស កំពុងតាមដានរកចាប់ខ្លួន ជនសង្ស័យ ជាបុរសចំនួន ៦នាក់ ដែលពួកគេអាច ជាប់ ពាក់ព័ន្ធនឹង ពួករដ្ឋអ៊ីស្លាម ISIS៕

ត្រលប់ក្រោយ >>