ព័ត៌មានថ្មីៗ:មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនគណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
ចិន រំពឹងថា នឹងមានទំនាក់ទំនង កាន់តែល្អជាមួយ រុស្ស៊ី នៅឆ្នាំ២០១៦
ចេញផ្សាយ  ១៦-ធ្នូ-២០១៥    ដោយ : Sengchhay

ប្រធានាធិបតី ចិនលោក ស៊ី ជីនពីង បានថ្លែងបញ្ជាក់ពីក្ដី សង្ឃឹមរបស់លោកថា ទំនាក់ទំនងទ្វេភាគី រវាងចិន រុស្ស៊ី នឹងដើរទៅមុខកាន់តែ ប្រសើរឡើងនៅក្នុងឆ្នាំ ២០១៦ ដើម្បី នាំមកនូវផលប្រយោជន៍ ដល់ ប្រជាពលរដ្ឋ រវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ការកត់សម្គាល់របស់ លោកបានធ្វើឡើង នៅក្នុងកិច្ចប្រជុំជាមួយនឹងនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev នៅក្រុងវូហ្សេន ខេត្ត ស៊ីឆាង ភាគខាងកើតប្រទេសចិន។

ដោយសាទរចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឆ្នាំ២០១៥ លោក ស៊ី បាន លើកឡើងថា លោក និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នា គោរព តាមគោលនយោបាយស៊ីជម្រៅរវាងចិន និងរុស្ស៊ី ជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ ស្ដីពីការ សម្របសម្រួល ដោយមិនខ្វល់ថាស្ថានការណ៍នៅក្នុងតំបន់ និងពិភពលោកមានការប្រែប្រួល យ៉ាងណានោះទេ។

លោកស៊ី បានបញ្ជាក់បន្ថែមទៀតថា ចិន និងរុស្ស៊ី ក៏បានប្ដេជ្ញាក្នុងកិច្ចខិតខំ ប្រឹងប្រែងដើម្បី លើកកម្ពស់កិច្ច អភិវឌ្ឍរួម ក៏ដូចជាការពារយុត្តិធម៌អន្ដរជាតិ និងសន្ដិភាព ព្រមទាំងស្ថេរភាពពិភពលោក៕

ត្រលប់ក្រោយ >>