ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
មន្ទីរបញ្ចកោណ ព្រមានពីការ ដុះពន្លកថ្មីរបស់ ពួកISIS នៅអាហ្គានីស្ថាន
ចេញផ្សាយ  ១៧-ធ្នូ-២០១៥    ដោយ : Sengchhay

មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារកន្លងទៅនេះ បានព្រមានពីការកើតមានឡើង នូវពន្លកថ្មីរបស់ ពួកឧទ្ទាមISIS ក្នុងប្រទេស អាហ្គានីស្ថាន ដោយបញ្ជាក់ថា សាខាថ្មីនេះមានប្រតិបត្តិការ កាន់តែសកម្មជាមុន ដោយធ្វើការ វាតទីយកទឹកដី និងបើកការវាយប្រហារដោយចំហទៅលើពួកតាលីបង់ នេះបើយោងតាម សេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

របាយការណ៍ការពីនាយកដ្ឋានការពារជាតិ អាហ្គានីស្ថាន បានបញ្ជាក់ថា អំពើហិង្សាក្នុងប្រទេស កំពុងមាន ការកើនឡើង ខណៈដែលស្ថានភាពសន្តិសុខកាន់តែមានសភាពអាក្រក់ ជាលំដាប់ចាប់តាំង ពីខែមិថុនា កន្លងទៅនេះ ដោយមានការវាយប្រហារ កាន់តែខ្លាំងពីសំណាក់ក្រុមបះបោរ បង្កឲ្យមានអ្នកស្លាប់កាន់តែច្រើន។

ប្រភពដដែលបានឲ្យដឹងថា ការវិវឌ្ឍន៍របស់ពួកឧទ្ទាមISIS ក្នុងខេត្ត Khorasan ហៅកាត់ថា IS-KP អាចបង្កជាអំពើ ហិង្សាកើតមានកាន់តែខ្លាំងដោយសារការប្រឈមមុខដាក់គ្នារវាងពួកឧទ្ទាមISIS និងក្រុមជ្រុលនិយមផ្សេង ទៀតក្នុងឆ្នាំ២០១៦ខាងមុខ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមឧទ្ទាមISIS បានដំណើរការសកម្មភាពរបស់ខ្លួន ដោយផ្តើមចេញពី ការវាយប្រហារទៅលើពួកតាលីបង់ ដើម្បីវាតទីបង្កើតជំរុំស្នាក់នៅប្រកបដោយសុវត្ថិភាព និងផ្តើមប្រតិបត្តិការរបស់ខ្លួនកាន់តែសកម្មជាងមុនជាលំដាប់៕

ត្រលប់ក្រោយ >>