ព័ត៌មានថ្មីៗ:មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនគណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
ហ្សកដានី ចាប់ផ្តើមទាញ ថាមពលខ្យល់ មកប្រើប្រាស់ ជាលើកដំបូង
ចេញផ្សាយ  ១៨-ធ្នូ-២០១៥    ដោយ : Sengchhay

ព្រះចៅ អាប់ឌុលឡាហ៍ ទី២ របស់ប្រទេសហ្សកដានី បានអនុញ្ញាតឲ្យមានការ កសាង កសិដ្ឋាន ទាញយកថាម ពលខ្យល់ ដែលអាចផលិតថាមពលអគ្គិសនី បាន ១១៧ ម៉េហ្គាវ៉ាត់។ នេះបើតាមសារព័ត៌មានស៊ិនហួ ដកស្រង់សេចក្តី រាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន រដ្ឋផេត្រា របស់ហ្សកដានី កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ ២០១៥។

សម្រាប់កសិដ្ឋានផលិតថាមពលពីខ្យល់នេះដែរ ស្ថិតនៅក្នុងតំបន់ តាហ្វីឡេហ៍ ដែលមាន ចម្ងាយ ១៨០គីឡូម៉ែត្រ នៃភាគនិរតីទីក្រុង អំាម៉ាន់។ បន្ទាប់ពីដាក់ដំណើរការ យូរទៅ ក្រសួងថាមពលជាតិ រំពឹងថា វានឹង អាចផលិតថាម ពលអគ្គីសនី បានយ៉ាងហោចណាស់ក៏ ៤០០ ជីកាវ៉ាត់ម៉ោងដែរ ក្នុងមួយឆ្នាំៗ។

គួរបញ្ជាក់ថា នេះជាគោលដៅថ្មីរបស់រដ្ឋាភិបាលហ្សកដានី បន្ទាប់ពីខ្លួនបានត្រឡប់មកពី ចូលរួមកិច្ចប្រជុំ ស្តីពី បម្រែបម្រួលអាកាសធាតុ នៅទីក្រុងប៉ារីស។ ការប្រើប្រាស់ថាមពល កកើតឡើងវិញ នៅក្នុងប្រទេសហ្សកដានី នឹងត្រូបង្កើនឲ្យដល់ ១០ភាគរយ នៅក្នុងឆ្នាំ ២០២០ ដើម្បីការពារបរិស្ថាន ស្របពេលដែលប្រទេសជាច្រើន ក៏កំពុងអនុវត្តន៍ដូចគ្នាដែរ។

ក្រសួងថាមពលរបស់ហ្សកដានី ក៏បានបន្ថែមទៀតដែរថា ថាមពលអគ្គិសនី នៅក្នុងប្រទេស ហ្សកដានី កំពុងតែកើនឡើងនូវតម្រូវការពីមួយឆ្នាំ ទៅមួយឆ្នាំ។ ហេតុដូច្នេះ រដ្ឋាភិបាល កំពុងបង្កើតគម្រោងវិនិយោគ លើថាមពលសូឡា ទន្ទឹមនឹងថាមពលខ្យល់ បន្ថែមទៀត៕

ត្រលប់ក្រោយ >>