ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
ចិន៖ ក្រុមសង្គ្រោះ ៣ពាន់នាក់ ព្យាយាមជីកកកាយ រកមនុស្សនៅរស់ ក្រោមគំនរដីបាក់
ចេញផ្សាយ  ២២-ធ្នូ-២០១៥    ដោយ : Sengchhay

ក្រុមការងារជួយ សង្គ្រោះជិត ៣ពាន់នាក់ កំពុងបំពេញ ប្រតិបត្តិការរុករក ជនរងគ្រោះ រាប់សិបនាក់ ទៀតដែល កំពុងបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍ គ្រោះមហន្តរាយ បាក់ដី នៅទីក្រុងស៊ិនជិន ខេត្តក្វាងចូវ ភាគខាងត្បូងប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ចំនួនមនុស្សបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយបាក់ដី នៅក្នុងក្រុង ស៊ិនជិន នៃ ខេត្តក្វាងចូវ ភាគខាងត្បូ ប្រទេសចិននោះ ដែលបានវាយ ប្រហារលើតំបន់ឧស្សាហកម្ម ត្រូវបានអាជ្ញាធរ អះអាងថា បានថយចុះពី៩១នាក់ មកត្រឹម ៨៥នាក់វិញ ក្រោយពី មានក្រុមអ្នកជួយ សង្គ្រោះ ប្រមាណជិត ៣ពាន់នាក់ ព្យាយាមជីកកាយមក។

បន្ទាប់ពី អគារចំនួន ៣៣ខ្នង ត្រូវបាន ដីហូរកប់ពីលើ បណ្តាលឲ្យដួលរលំ និង ខូចខាតយ៉ាង ដំណំនេះ នាយករដ្ឋមន្ត្រីចិនលោក លី ខៃជាង បានបញ្ជាឲ្យមន្ត្រីជំនាញ ធ្វើការស៊ើបអង្កេតជា បន្ទាន់ ចំពោះគ្រោះមហន្តរាយ ខាងលើនេះ ក៏ព្រោះតែវាអាចជាប់ពាក់ព័ន្ធ នឹងការជីកកកាយ ដីនៅឯ ការដ្ឋានសំណង់ ដែលខុសនឹងបច្ចេកទេស ទើបបណ្តាលឲ្យ មានការបាក់ដីនោះ។
គ្រោះមហន្តរាយ អាចកើតចេញពីកត្តាមនុស្ស បានកើតឡើងបន្ទាប់ ពីរយៈពេល ៤ខែនៃ ការផ្ទុះ កំពង់ផែ ធានជីន

ដែលបាន ឆក់យកជីវិតមនុស្ស ១៦០នាក់រួចមកហើយ។ គួរបញ្ជាក់ ថា ហេតុការណ៍ខាងលើនេះ បានកើតឡើង កាល ពីថ្ងៃអាទិត្យ ហើយមកដល់ពេល នេះអាជ្ញាធរចិន កំពុង តែព្យាយាមជួយសង្គ្រោះមនុស្ស ដែលកំពុង ជាប់ខ្លួនក្រោមអគារ ដែល កប់នៅក្រោមគំនរដីល្បាប់៕

ត្រលប់ក្រោយ >>