ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
រដ្ឋាភិបាល ម៉ាលី ប្រកាសដាក់ ប្រទេសក្នុងភាព អាសន្នរយៈពេល១០ថ្ងៃ បន្ទាប់ពីមានការ គំរាមពីពួកឧទ្ទាម
ចេញផ្សាយ  ២៣-ធ្នូ-២០១៥    ដោយ : Sengchhay

រដ្ឋាភិបាល ម៉ាលីបានប្រកាស ដាក់ប្រទេសក្នុងភាព អាសន្នក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីប្រភពពីមន្ត្រី រក្សាសន្តិសុខ បានឲ្យដឹងថា មានការគំរាមកំហែង ពីសំណាក់ពួកឧទ្ទាមជីហាត នេះបើយោងតាមសេចក្តី រាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Street Insider ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ។

កាលពីខែវិច្ឆិកា កន្លងទៅនេះ ក្រុមឧទ្ទាមជីហាតមិនស្គាល់អត្តសញ្ញាណ មួយក្រុម បានវាយប្រហារសណ្ឋាគារដ៏ប្រណិតមួយកន្លែង បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ក្នុងរួមទាំងជនបរទេសផងដែរ ដែលបានគំរាមកំហែង ដល់ស្ថិរភាពក្នុងតំបន់ភាគខាងត្បូង ទីក្រុង Bamako។ ចាត់តាំងពីពេលនោះមក រដ្ឋាភិបាលម៉ាលី បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ហើយពេលនេះ ក៏បានប្រកាសដាក់ក្នុងភាពអាសន្នសារជាថ្មី។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា ការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរពាក់ព័ន្ធក្នុងការកំណត់អត្តសញ្ញាណ និងទប់ទល់ជាមួយការគំរាមកំហែងទាំងនោះ។
សូមជម្រាបថា បច្ចុប្បន្នក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS កំពុងរីកដុះដាលយ៉ាងខ្លាំងនៅបណ្តាប្រទេសអាហ្វ្រិកខាងលិច ចាប់តាំងពីប្រទេស បារាំង ដកទ័ពពីទីក្រុងសំខាន់ៗភាគខាងជើងប្រទេស ម៉ាលីកាលពីពីរឆ្នាំកន្លងទៅនេះ៕

ត្រលប់ក្រោយ >>