ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
សុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកល២០១៧ របស់លោក Wang Gengnian អគ្គនាយកវិទ្យុអន្តរជាតិចិន (CRI)
ចេញផ្សាយ  ១-មករា-២០១៧    ដោយ : SengChhay

ក្នុងឱកាសឆ្នាំ២០១៧ បានឈានចូលមកដល់ លោក Wang Gengnian អគ្គនាយកវិទ្យុអន្តរជាតិចិនបានតាងនាមឲ្យសហការីទាំងអស់ ឆ្លងតាមរលកវិទ្យុនិងបណ្តាញអ៊ីនធើណែត សម្តែងការសួរសុខទុក្ខ និងការជូនពរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះប្រិយមិត្តនៅបរទេស។ តទៅនេះសូមអញ្ជើញស្តាប់សុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកល២០១៧ របស់លោក Wang Gengnian ដូចតទៅ៖


ប្រិយមិត្តជាទីមេត្រី៖
ក្នុងឱកាសដ៏នក្ខត្តឫក្សនៃការលាឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ខ្ញុំសូមតាងនាមវិទ្យុអន្តរជាតិចិននិងប៉ុស្តិ៍វិទ្យុនិងទូរទស្សន៍អន្តរជាតិចិនតាមបណ្តាញអ៊ីធើណែត ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការសួរសុខទុក្ខនិងការជូនពរឆ្នាំថ្មីឆ្នាំសកលយ៉ាងស្និទ្ធស្នាលចំពោះប្រិយមិត្តគ្រប់រូប សូមជូនពរប្រិយមិត្តមានសិរីជ័យមង្គល សុភមង្គលនិងមានសុខភាពល្អបរិបូរ!


ក្នុងឆ្នាំ២០១៦ ពិភពលោកបានដើរទៅដល់ខណៈពេលគន្លឹះមួយទៀត ហើយប្រទេសចិនបានពង្រីកតួនាទីរបស់ខ្លួនថែមទៀត។ សន្និសីទកំពូលនៃប្រទេសG២០ ក្រុងហាងចូវបានរួមវិភាគទានជាតម្រិះប្រាជ្ញារបស់ប្រទេសចិនសម្រាប់អភិបាលកិច្ចនៅទូទាំងពិភពលោក មិត្តភ័ក្តិផ្នែកយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយមានចំនួនកាន់តែច្រើន ប្រទេសចិនបានបង្ហាញរូបភាពជាមហាប្រទេសដែលទទួលខុសត្រូវមួយលើឆាកអន្តរជាតិ។


ក្នុងមួយឆ្នាំកន្លងទៅនេះ វិទ្យុអន្តរជាតិចិនបានធ្វើឲ្យស៊ីជម្រៅនូវការរួមបញ្ចូលនិងកែប្រែបែបបទផ្នែកប្រព័ន្ធសារព័ត៌មាន ពន្លឿនការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធសារព័ត៌មានបរទេស ដែលបានពិពណ៌នាអំពីរឿងរ៉ាវល្អៗរបស់ប្រទេសចិនមួយហើយមួយទៀត។ ទាំងមុនទាំងក្រោយលោកXi Jinpingប្រធានរដ្ឋចិនបានរួមជាថ្នាក់ដឹកនាំនៃប្រទេសចំនួន៣ធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងវិទ្យុអន្តរជាតិចិននិងប្រព័ន្ធសារព័ត៌មានរុស្ស៊ី សែលប៊ីនិងបង់ក្លាដែស។ យើងខ្ញុំមិនបំភ្លេចនូវការបកស្រាយពីសុបិនឡើយ ដូចជាការផ្សាយដំណឹងអំពីសន្និសីទកំពូលនៃប្រទេសG២០ក្រុងហាងចូវ ការបាញ់បង្ហោះអវកាសយាន Tiangong លេខ២និងការបាញ់បង្ហោះយានអវកាសផ្ទុកមនុស្សShenzhouលេខ១១ត្រូវបានប្រីយមិត្តយកចិត្តទុកដាក់ជាទូទៅនិងទទួលស្គាល់ដោយពេញលេញ។ យើងខ្ញុំបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការតភ្ជាប់ប្រទេសចិនជាមួយនិងបរទេសដូជាសកម្មបង្កើតជាម៉ាកនៃប្រព័ន្ធសារព័ត៌មានចល័តបែបថ្មីដែលមានច្រើនភាសា គឺChina News China Radio China TV ដែលផ្សាយទៅកាន់ពិភពលោកទាំងមូល។ យើងខ្ញុំបានដាក់ចេញកម្មវិធីAPPលើទូរស័ព្ទដៃដែលមានច្រើនភាសាដូចជាចិន-អង់គ្លេស ចិន-រុស្ស៊ី ចិន-អ៊ីតាលី ចិន-ជប៉ុន ចិន-អេស្ប៉ាញនិងចិន-ឥណ្ឌាជាដើម។ គម្រោងប្រព័ន្ធសារព័ត៌មានថ្មីដូចជាកម្មវិធីប្រតិបត្តិការជាថ្មីរបស់អ្នកមានគំនិតច្នៃប្រឌិត និងកម្មវិធីDanubeជាដើមបានទាក់ទាញអ្នកគាំទ្រជាច្រើនប្រទេសឲ្យចូលរួម។ យើងខ្ញុំបានសកម្មធ្វើការផ្លាស់ប្តូរជាមួយពិភពលោកដូចជាសកម្មភាពប្រព័ន្ធសារព័ត៌មានចិននិងរុស្ស៊ីទៅយកបទសម្ភាសន៍នៅតាមផ្លូវសូត្រប្រទេសចិន កិច្ចប្រជុំតុមូលនៃមគ្គុទ្ទេសក៍ប្រព័ន្ធសារព័ត៌មាននៃវេទិកាអាស៊ីBoao មហោស្រពតម្រីមិត្តភាពចិន-អាស៊ានឆ្នាំ២០១៦ កិច្ចសន្ទនារវាងនិស្សិតចិននិងអាមេរិកនិងសកម្មភាពប្រព័ន្ធសារព័ត៌មានមានលក្ខណៈពិសេសផ្សេងផៀតទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។


ក្នុងឆ្នាំ២០១៦ យើងខ្ញុំទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ការធ្វើអន្តរកម្មជាមួយប្រិមិត្តមានចំនួនលើសពី៥៥លាន៣សែនដង ក្លិបអ្នកស្តាប់មានដល់ទៅ៤១១៥ក្លិប អ្នកប្រើប្រាស់សេវាគ្រប់ប្រភេទសរុប២៦០លាននាក់ ចំនួនអ្នកគាំទ្រលើFacebookលើសពី៨០លាននាក់។ តាមពិត ប្រិយមិត្តមិនត្រឹមតែជាសមាជិកមួយក្នុងចំណោមតួលេខដ៏ធំធេងនេះប៉ុណ្ណោះទេ អ្នកទាំងអស់គ្នាគឺជាមិត្តភ័ក្តិរបស់វិទ្យុអន្តរជាតិចិនផងដែរ។


ឆ្នាំ២០១៧ជាឆ្នាំរកាតាមចន្ទគតិចិន។ បើនិយាយចំពោះវិទ្យុអន្តរជាតិដែលមានប្រវត្តិសាស្រ្ត៧៥ឆ្នាំហើយនោះ ឆ្នាំថ្មីគឺបានសេចក្តីថាជាទីចាប់ផ្តើមថ្មី។ យើងខ្ញុំនឹងធ្វើកិច្ចខិតខំប្រឹងប្រែងដូចពេលមុនៗដើម្បីលើកកម្ពស់សមត្ថភាពផ្សាព្វផ្សាយព័ត៌មាននិងកម្រិតសេវាកម្មរបស់ខ្លួនក្នុងប្រយោជន៍ធ្វើឲ្យប្រិយមិត្តគ្រប់រូបកាន់តែយល់ដឹង យោគយល់និងចូលចិត្តប្រទេសចិន។
សូមលោកអ្នកទទួលការជូនពរឆ្នាំថ្មីឆ្នាំសកលដ៏ស្មោះត្រង់អំពីរូបខ្ញុំម្តងទៀត សូមអរគុណ!

 

ត្រលប់ក្រោយ >>