ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
ក្រសួងសាធារណការ និងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាស់តឿនអ្នក​ប្រើប្រាស់ផ្លូវ ឱ្យគិតអំពីសុវត្ថិភាព​នៅ​ពេល​ធ្វើដំណើរ
ចេញផ្សាយ  ១៣-មករា-២០១៧    ដោយ : CHHON veasna

 

ក្រសួងសាធារណការ និងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាស់តឿនអ្នក​ប្រើប្រាស់ផ្លូវ ឱ្យគិតអំពីសុវត្ថិភាព​នៅ​ពេល​ធ្វើដំណើរ

 

ភ្នំពេញ:ក្រសួងសាធារណការនិងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក​ បាន​​បញ្ចេញ​វី​ដេអូស្ពតអប់រំអំពី​មហន្ត​រាយដោយសារ ការពិសាគ្រឿង​ស្រវឹង​​ពេល​បើកបរ ដើម្បីដាស់​តឿន​អ្នក​ប្រើ​ប្រាស់ផ្លូវទាំងអស់ ឱ្យគិតអំពីសុវត្ថិភាព​នៅពេល​ធ្វើ​ដំណើរ​សម្រាប់​ឆ្នាំ២០១៧នេះ ។

 

ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី ១២ ខែ មករា​នេះ បានឱ្យដឹងថា ក្រសួងសាធារណ​ការ​បាន​​បញ្ចេញវីដេអូអប់រំ ដែលមានចំណងជើងថា៖ មហន្តរាយគ្រួសារ ដោយ​ពិសាគ្រឿង​ស្រវឹង​​​ពេល​បើកបរ ជាលើកដំបូង ដោយ​​​ឆ្លុះបញ្ចាំងសោដនាកម្ម រហូត​បាត់បង់ជីវិត​និង​រង​របួស​​​។

 

ស្ពតអប់រំអំពីមហន្តរាយដោយសារ ការពិសាគ្រឿង​ស្រវឹង​​ពេល​បើក​បរ​នេះ  ជាស្ពត​អប់រំ​លើកដំបូង​​ក្នុង​​ចំណោម​​​ស្ពតអប់រំចំនួន១០​ និង​វីដេ​អូផ្សេងៗទៀត ដែលផលិតឡើង ដើម្បី​បញ្ជ្រាបការយល់​ដឹង សំដៅ​​ឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់​ និងកាត់បន្ថយគ្រោះ​ថ្នាក់​ចរា​ចរណ៍​។

 

ការ​បញ្ចេញវីដេអូស្ពតអប់រំអំពីមហន្តរាយដោយសារ ការពិសាគ្រឿង​ស្រវឹង​​ពេល​បើក​បរ​នេះ ធ្វើ​ឡើង ដើម្បី​ដាស់​​តឿន​ក្រើន រំលឹកប្រជា​ពលរដ្ឋ ឱ្យបញ្ឈប់ការបើកបរក្នុង ឥទ្ធិ​ពល​ជាតិស្រវឹង ដើម្បី​បញ្ចៀស​​អត្រាស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឱ្យនៅ​កម្រិត​ទាប ។

 

ឯ.ឧទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និងដឹកជញ្ជូន និងជា​អនុ​ប្រធាន​គណៈ​កម្មាធិការជាតិ​សុវត្ថិភាព​ចរា​ចរណ៍​ផ្លូវគោក បានបញ្ជាក់ថា ស្ពតនេះជាមធ្យោ​បាយ​អប់រំកាន់តែ​ល្អ​ប្រសើរ​​និងប្រសិទ្ធភាព​​​ក្នុងទម្រង់ជា ការកម្សាន្ត​បែបអប់រំ។

 

ឯ.ឧបានបន្តថា ស្ពតវីដេអូនេះបង្ហាញពី​ផលប៉ះពាល់យ៉ាង​ធ្ងន់​ធរ​​ ដែល​កើតមានឡើង បណ្តាល​មក​ពី​ការប្រើប្រាស់គ្រឿងស្រវឹង នៅពេល​បើកបរ ​ប៉ះពាល់​ មិន​ត្រឹមតែធ្លាក់ទៅ​លើ​ជន​រងគ្រោះដែលពិសា​គ្រឿង​​ស្រវឹងប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យ​ប៉ះ​ពាល់​​ដល់ក្រុមគ្រួសារ​ជន​រង​​គ្រោះនិងសេដ្ឋកិច្ចជាតិ។

 

ជាមួយគ្នានេះឯ.ឧបានស្នើប្រព័ន្ធផ្សាយព័ត៌មានទាំងអស់ ជួយផ្សព្វផ្សាយបន្តនូវវីដេអូ​អប់​រំ​​នេះ ​ទៅ​កាន់​​សាធារណជនទូទៅឱ្យបានជ្រាប ខណៈវីដេអូទាំងនេះ មាននៅលើ​ទំព័រ​ហ្វេសប៊ុក​ ហើយ​គំនិត​ផ្តួច​ផ្តើម​​នេះ នឹងត្រូវផ្សព្វផ្សាយ​បន្ថែមទៀត តាមរយៈ​សាលារៀន និង​ទី​ភ្នាក់​ងារ​សុវត្ថិ​ភាព​ចរា​ចរណ៍ផ្លូវ​គោក។​​

 

លោក គង់ សុវណ្ណ តំណាងអង្គការសម្ព័ន្ធ​អន្តរជាតិទប់ស្កាត់ផលប៉ះពាល់​នៃគ្រឿងស្រវឹង បានមាន​ប្រសាសន៍​សម្តែងការសារទរចំពោះ​កិច្ច​ខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យ​នៅ​កម្រិត​ទាប ។

 

លោកប​ន្តថា ការអប់រំនិងការរឹត​បន្តឹងច្បាប់ជាប់​លាប់ អាចចូលរួមអាច​កាត់​បន្ថយគ្រោះថ្នាក់​ចរា​ចរណ៍​​នៅ​កម្ពុជា កាន់តែមាន​ប្រសិទ្ធភាព។

 

តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានបង្ហាញថា គ្រោះថ្នាក់ពី​ការ​បើក​បរ​ក្រោម​ឥទ្ធិពលជាតិស្រវឹង បានថយចុះ​អត្រា​ស្លាប់ពីប្រមាណ១៧ភាគរយ មកនៅត្រឹម ៨ភាគរយ ធៀប​នឹង​អត្រាស្លាប់សរុប៕អត្ថបទៈកុល ចំណូល

 

 

ត្រលប់ក្រោយ >>