ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
យុវជនកម្ពុជានិងយុវជនមកពីបណ្តាប្រទេសចំនួន៨រួមគ្នា ដាក់ចេញវិធានការ គ្រប់គ្រងសំណល់ សម្រាប់ជា​ដោះសា្រយបញ្ហាបរិស្ថានតំបន់និងពិភពលោក
ចេញផ្សាយ  ១៣-មករា-២០១៧    ដោយ : CHHON veasna

 

យុវជនកម្ពុជានិងយុវជនមកពីបណ្តាប្រទេសចំនួន៨រួមគ្នា ដាក់ចេញវិធានការ គ្រប់គ្រងសំណល់ សម្រាប់ជា​ដោះសា្រយបញ្ហាបរិស្ថានតំបន់និងពិភពលោក

 

ភ្នំពេញៈ យុវជនកម្ពុជា និងយុវជនមកពីបណ្តាប្រទេសចំនួន៨រួមគ្នា ដាក់ចេញវិធានការ គ្រប់គ្រងសំណល់ សម្រាប់ជាដោះសា្រយបញ្ហា បរិស្ថានតំបន់ និងពិភពលោក ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀប​ចំ​កិច្ចប្រជុំកំពូល​​យុវជនពិភពលោក ឆ្នាំ២០១៧ នៅ​រាជ​ធានីភ្នំពេញ។

 

ក្នុងកិច្ចប្រជុំកំពូលយុវជនពិភពលោក ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន រយៈពេលពីរថ្ងៃ ចាប់​ពីថ្ងៃទី ១២-១៤ ខែមករានេះ យុវជនកម្ពុជានិងយុវជននៃប្រទេសចំនួន៨ ចង់ឱ្យតំបន់និងពិភពលោក គិតគូរពីការ​កាត់​បន្ថយ, ការប្រើប្រាស់ឡើងវិញ, និងការកែច្នៃ កាកសំណល់ ដើម្បីគាំពារ​       បរិ​ស្ថាននិងសុខមាលភាពសង្គម សម្រាប់​តំបន់និងពិភពលោកនាពេល​អនាគត ឱ្យមាននិរន្តរភាព។

 

ការលើកយកយន្តការគ្រប់គ្រងសំណល់ សម្រាប់ជាដោះសា្រយបញ្ហាបរិស្ថានតំបន់និងពិភពលោកនេះ ធ្វើឡើងខណៈ បញ្ហាបរិស្ថាន បច្ចុប្បន្ន ត្រូវបានបំពុលដោយកាកសំណល់ រឹង រាវ ឧស្ម័នពុល និងសំណល់វិទ្យុសកម្ម ដែលបង្កឡើងដោយសកម្មភាពម​នុស្ស ធ្វើឱ្យប៉ះ ពាល់​ដល់​ប្រព័ន្ធអេកូឡូស៊ី​ និងជីវៈចម្រុះបរិស្ថាន ជះឥទ្ធិពល​ដល់​សុខ​ភាពនិងបាត់បង់សោភ័ណភាពទីក្រុង ។

 

លោក ផុន ចាន់តារារស្មី និស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលបានចូលរួមបានស្នើដល់​ប្រជាពលរដ្ឋគិតគូរពី របៀប គ្រប់គ្រង ដបទឹក និងថង់ប្លាស្ទិក តាមរយៈការប្រើប្រាស់ឡើងវិញ ដើម្បីឆ្លើយតប សកម្មភាពបោះចោលពាសវាសពាសកាល នៅតាមទីសាធារណៈ ធ្វើឱ្យស្ទះប្រព័ន្ធលូ ប៉ះពាល់ដល់បរិស្ថាន។

 

លោកស្រី Ann Phua ប្រធានមូលនិធិ Hemispheres បានមានប្រសាសន៍ថា ការអប់រំ និងការលើកចិត្តដល់​យុវជនឱ្យចូលរួមស្រឡាញ់ បរិស្ថាន ជាកត្តាចាំបាច់ ដើម្បីធ្វើឱ្យភពផែនដីមានភាពស្រស់បៃតង និងមាននិរន្តរភាព។

 

. សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កម្ពុជាបានដាក់ចេញវិធានការជាច្រើន ដូចជា ផាកពិន័យអ្នក បោះសំរាមចោល នៅតាមទីសាធារណៈ ស្វែងរកក្រុមហ៊ុន​កែច្នៃសំរាមទៅជាថាមពល និងអប់រំប្រជាជន ឱ្យយល់ដឹងពីបញ្ហាបរិស្ថាន ដើម្បីផ្លាស់​ប្តូរ​ឥរិយាបទ ឱ្យចូលរួមបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទីក សម្រាប់ការវេច​ខ្ចប់មុខទំនិញជាដើម។

 

លោក ប៉ែន សុមុនី នាយកប្រតិបត្តិប្រមូលផ្តុំយុវជនដើម្បីឱ្យសង្គមប្រសើរឡើង បានមានប្រសាសន៍​ថា ដើម្បីធ្វើឱ្យយុវជនកម្ពុជា អាច ការពារនិងគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដោយប្រសិទ្ធ​ភាព រាជរដ្ឋាភិបាល​ត្រូវបញ្ឈប់រាល់ការហាមឃាត់នានា ខណៈធ្វើ           សកម្មភាពបរិស្ថាននៅកម្ពុជា។ សូមបញ្ជាក់ថា កិច្ចកំពូលយុវជនពិភពលោក ២០១៧ ក្រោមប្រធានបទ «បរិស្ថានស្អាត គឺផ្ដើមចេញពី​យុវជន»នេះ ធ្វើឡើងចំនួនពីរលើក គឺលើកទី១ ធ្វើនៅរាជធានីភ្នំពេញចាប់ពីថ្ងៃ១២-១៤ ខែមករា ឆ្នាំ២០១៧ និងលើកទី២ ធ្វើនៅ           ខេត្ត​សៀម​រាប ចាប់ពីថ្ងៃ១៣-១៥ ខែកក្ដដា ឆ្នាំ២០១៧៕អត្ថបទៈកុល ចំណូល

 

ត្រលប់ក្រោយ >>