ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បង្រ្កាបបទល្មើសព្រៃឈើមួយកន្លែង ដកហូតឈើ ជិត៤០០សន្លឹក
ចេញផ្សាយ  ១៦-មករា-២០១៧    ដោយ : CHHON veasna

អាវុធហត្ថក្រុងព្រះវិហារ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ បង្ក្រាបករណីបទល្មើសព្រៃឈើ រឹបអូសបានឈើក្តាជិត៤០០សន្លឹក នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

មន្ត្រីអាវុធហត្ថក្រុងព្រះវិហារ បានឲ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណមេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារ លោកវរសេនីយ៍ត្រីចាន់ សុភិនណារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះវិហារ ទើបកម្លាំងអាវុធហត្ថ សហការជាមួយជំនាញរដ្ឋបាលព្រៃ បានចុះបង្ក្រាបករណីបទល្មើសព្រៃឈើ ជាលទ្ធធ្វើការដកហូតបានឈើលេខ២ ប្រភេទឈើក្តាចំនួន៣៦៨សន្លឹក ស្មើនិង១៧,៥១២ម៉ែត្រគូប។

ក្រោយពីធ្វើការវាស់វែងរួចឈើទាំងនេះ ត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនិតិវិធី។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដាក់ចេញនៅវិធានការក្តៅ ដល់អជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវខិតខំបង្ក្រាបបទល្មើសនានាក្នុងខេត្តឲ្យមានប្រសិទ្ធិភាព៕

ត្រលប់ក្រោយ >>