ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ក្រសួងអប់រំ ដាក់ផែនការលើកកម្ពស់គុណភាពអប់រំ នៅកម្រិតឧត្តមសិក្សា នៅឆ្នាំ២០១៧នេះ
ចេញផ្សាយ  ១៧-មករា-២០១៧    ដោយ : KolChhamnol

ក្រសួងអប់រំ ដាក់ផែនការលើកកម្ពស់គុណភាពអប់រំ នៅកម្រិតឧត្តមសិក្សា នៅឆ្នាំ២០១៧នេះ
ភ្នំពេញៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ផែនការលើកកម្ពស់គុណភាពអប់រំ នៅកម្រិតឧត្តមសិក្សា ដើម្បីឈោងចាប់ស្តង់ដារជាតិ នៅឆ្នាំ២០១៧នេះ ។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ កាលពីចុងសប្តាហ៍នេះ ឯ.ឧ ហង់ ជួន​ណា​រ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានដោយជំរុញលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវយកចិត្តទុកដាក់ កែលម្អការបណ្តុះបណ្តាល ធន​ធាន​មនុស្ស តាមរយៈអភិវឌ្ឍន៍កម្មវិធីសិក្សា ពង្រឹងបច្ចេកទេសគរុកោសល្យ ធ្វើវិក្រិតការគ្រូបង្រៀន ដើម្បីឱ្យនិស្សិតទទួលបានគុណភាពពិតប្រាកដ។
​ឯ.ឧ បានបន្តថា ជាមួយគ្នា ការធ្វើទំនើបកម្មបច្ចេកវិទ្យា អគារសិក្សា សម្ភាររូបវន្តទំនើបៗ រួមទាំងការសិក្សាស្រាវជ្រាវ  និងពង្រឹងការពិនិត្យតាមដាន ការវាយតម្លៃ​សកម្មភាព​ការងារ ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជំរុញឱ្យគុណភាពអប់រំ កម្ពុជា អាចឈោងចាប់ស្តង់ដារជាតិ។   
ការដាក់ផែនការលើកកម្ពស់គុណភាពអប់រំ នៅកម្រិតឧត្តមសិក្សានេះ ធ្វើឡើងខណៈក្រសួងអប់រំយុវជននិងកីឡា បានកត់សំគាល់ថា កង្វះខាតគ្រូបង្រៀន ដែលមាន​គុណវុឌ្ឍិគ្រប់គ្រាន់ និងបញ្ហាហិរញ្ញវត្ថុ ព្រមទាំងការរីកលូតលាស់ នៃគ្រឹះស្ថានឧត្តមសិក្សានាពេលនេះ ពុំទាន់ធានាបាននូវគុណភាពសិក្សាមួយតាមកម្រិតស្តង់ដារតំបន់ និងអន្តរជាតិ និងពុំទាន់ឆ្លើយតបទៅនិងតម្រូវការទីផ្សារជាតិអន្តរជាតិ នៅឡើយនោះទេ។
ឯ.ឧ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការអប់រំប្រកបដោយគុណភាព និងចីរភាព គឺជាកូនសោ សម្រាប់បើកទ្វារឆ្ពោះទៅកាន់ភាពជោគជ័យ នៃវិស័យអប់រំជាតិ ក៍ដូចជាភាព​ជោគ​ជ័យ​នៃផែនការអភិវឌ្ឍជាតិផងដែរ។
ឯ.ឧ ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍ថា សមាគមបានពង្រឹងកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធជាតិ ដូចជា អគ្គីសនីកម្ពុជា ធនាគារជាតិនៃកម្ពុជា ទីភ្នាក់ងារការងារ និងមុខរបរ និងធ្វើកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដូចជា ប្រទេសថៃ អូស្ត្រាលី កូរ៉េខាងត្បូង សាំងហ្គាពួរ និងម៉ាឡេស៊ី ដើម្បីបង្កើតគុណភាពអប់រំមួយ នៅកម្ពុជា។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននិស្សិតកម្ពុជា មានសមត្ថភាពអាចប្រឡូកក្នុងទីផ្សារការងារ បាន ប៉ុន្តែនៅក្នុងកម្រិតតិចតួចនៅឡើយ។
លោកបានបន្តថា ដើម្បីឱ្យគុណភាពអប់រំនៅកម្រិតឧត្តមសិក្សា កាន់តែមានប្រសិទ្ធភាព ក្រសួងអប់រំចាំបាច់ ពិនិត្យមើលកម្មវិធីសិក្សា ទាំងការសិក្សាបង់ថ្លៃ និងអាហារូប​ករណ៍ ព្រមទាំងបង្ហាញកម្រិតសមត្ថភាពគ្រូបង្រៀន ដើម្បីធានាថា គ្រូបង្រៀនបានឆ្លងកាត់ជំនាញគរុកោសល្យ ពិតប្រាកដ ។
លោកបានស្នើដល់គ្រឹះស្ថានឧត្តមសិក្សា អនុវត្តឱ្យបាននូវផែនការនិងកម្មវិធីដែលបានដាក់ចេញ ទៅកាន់ក្រសួងអប់រំ ជាជាងការផ្តល់តែសញ្ញាបត្រ តែនិស្សិត​គ្មានគុណ​ភាព។
ម៉្យាងវិញទៀត គ្រឹះស្ថានឧត្តមសិក្សា ត្រូវចូលរួមក្នុងបុព្វហេតុលើកកម្ពស់អប់រំ ជៀសវាងដើម្បីតែជំនួញ ហើយត្រូវផ្តល់ឱកាសឱ្យនិស្សិតអាចចុះកម្មសិក្សា នៅតាមស្ថាប័ន​រដ្ឋ និងឯកជន ដើម្បីអាចឈោងចាប់ទីផ្សារការងារ ក្រោយបញ្ចប់បរិញ្ញាបត្រ៕កុល ចំណូល
 

ត្រលប់ក្រោយ >>