ព័ត៌មានថ្មីៗ:មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង
សម្តេចតេជោនាយករដ្ឋមន្រ្តី - អញ្ជើញទៅដល់ទីក្រុងស៊ូរីក (Zurich) ប្រទេសស្វីស
ចេញផ្សាយ  ១៦-មករា-២០១៧    ដោយ : CHHON veasna

សម្តេចតេជោនាយករដ្ឋមន្រ្តី - អញ្ជើញទៅដល់ទីក្រុងស៊ូរីក (Zurich) ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៧ លើកទី៤៧ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងស៊ូរីក សហព័ន្ធស្វីស ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ៦និង៣០នាទី ម៉ោងនៅទីក្រុងស៊ូរីក សហព័ន្ធស្វីស ត្រូវនឹងម៉ោង១២និង៣០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៧ លើកទី៤៧ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រារព្វធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២០មករា។ នៅអាកាសយានដ្ឋានអន្តរជាតិស៊ូរីក វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋ មន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់​ខ្ពស់ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូត និងជាតំណាងអចិន្រៃ្តយ៍របស់ព្រះរាជាណា ចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ ខ្ពស់រដ្ឋាភិបាលសហព័ន្ធស្វីស និងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប។ ដោយឡែកនៅសណ្ឋាគារ Park Hyatt Zurich ដែលជាកន្លែងស្នាក់នៅរបស់សម្តេច​តេ​ជោ វត្តមាននៃការអញ្ជើញដល់របស់សម្តេចនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់ ពីសំណាក់បងប្អូនជនរួមជាតិខ្មែររស់នៅសហ ព័ន្ធស្វីសជាច្រើនរូប។ សូមបញ្ជាក់ដែរថា នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន​ផ្តល់នូវមហាកិត្តិយសជូនដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលមានវត្តមានទទួលបដិសណ្ឋារកិច្ចចំពោះសម្តេច បានរួមទទួលទានអាហារពេលព្រឹករួមគ្នា ក្នុងសណ្ឋាគារស្នាក់នៅរបស់សម្តេច ក្នុងបរិយាកាសស្និតស្នាលរ៉ាក់ទាក់ និង ជាការគោរពស្រឡាញ់រាប់អានគ្នា រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយនិងបងប្អូនជនរួមជាតិខ្មែរតែមួយ។ សូមបញ្ជាក់ ដែរថា នៅរសៀលថ្ងៃទី១៦មករានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងជួបសំណះសំណាលជាមួយបងប្អូនជនរួមជាតិ ខ្មែរប្រមាណជាង១០០នាក់ រស់នៅសហព័ន្ធស្វីស និងមកពីសាធារណរដ្ឋបារាំង ប្រទេសឆេកូ ប្រទេសអាល្លឺម៉ង់។ ចំ ពោះព័ត៌មានពិស្តារស្តីពីសកម្មភាពរបស់សម្តេចនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៧ លើកទី៤៧ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស អ្នកយកព័ត៌មានពិសេសរបស់អគ្គនាយកដ្ឋាន​ទូរទស្សន៍កម្ពុជា និងរាយការណ៍ជូនទស្សនាជាបន្តបន្ទាប់ទៅទៀត។ អាស្រ័យហេតុនេះសូមរងចាំទស្សនាដោយមេ ត្រី។ សូមអរគុណ

ត្រលប់ក្រោយ >>