ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញ
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ប្រើធម៌ក្ដៅដើម្បីទប់ទល់ ជាមួយចោរសមុទ្រ
ចេញផ្សាយ  ១៧-មករា-២០១៧    ដោយ : SengChhay

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ជារឿយៗតែងតែ​ច្បាស់​ពី​ជំហរ​តឹងតែង​លើ​ការបង្ក្រាប​គ្រឿងញៀន និង​អំពើពុករលួយ បាន​ដាក់ចេញ​ចំណាត់​ធ្ងន់​បន្ថែមទៀត​លើ​ការបង្ក្រាប​ក្រុម​ចាប់ជំរិត​នៅលើ​ផ្ទៃសមុទ្រ​របស់​ហ្វីលីពីន​។

រហូតមកដល់ពេលនេះ នាទីក្រុង Davao កាលពី​ថ្ងៃទី​១៤ ខែមករា ប្រធានាធិបតី​រូបនេះ​បាន​បញ្ជាទៅកាន់​ទ័ពជើងទឹក និង​កង​ឆ្នាំ​ការពារ​ឆ្នេរ​ថា ក្នុងករណី​ពួក​ចាប់ជំរិត​ព្យាយាម​រត់គេចខ្លួន ត្រូវបាញ់បំផ្ទុះ​ចោល បើទោះបីជា​មាន​ចំណាប់ខ្មាំង​ក្នុង​ដៃ​ពួកគេ​ក៏ដោយ។

គួរបញ្ជាក់ថា ការចាប់​ជំរិត​យកប្រាក់ សឹងតែ​ក្លាយជាឧក្រិដ្ឋកម្មជាទំលាប់​មួយ​ទៅហើយ​នៅ​ហ្វីលីពីន ជាពិសេស​នៅ​តំបន់​កោះ Mindanao ដែលជា​ជំរំ​ធំ​របស់​ក្រុម​ឧទ្ទាម​អា​ប៊ូ​សា​យ៉ា​ហ្វ​។ ក្រុម​ឧទ្ទាម​ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​មួយ​នេះ ប្រើប្រាស់​វិធីសាស្ត្រ​នេះ​ដើម្បី​ប្រមូលប្រាក់​ផ្គត់ផ្គង់​ប្រតិបត្តិការ​ក្រុម​របស់ខ្លួន និង​បាន​គម្រាមសម្លាប់​ជនរងគ្រោះ បើ​ពួកគេ​មិន​ទទួលបាន​ប្រាក់​ទេនោះ​។ ជាក់ស្ដែង​នោះ កាលពី​ឆ្នាំមុន ក្រុម​នេះ បានសម្លាប់​ជនជាតិ​កាណាដា ក្រោយ​ពួកគេ​មិន​ទទួលបាន​ប្រាក់​រំ​លោះ​៕

ត្រលប់ក្រោយ >>