ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
ក្រសួងវប្បធម៌ សម្រេចដំណើរការក្រុមប្រឹក្សាពិន័យនិងលើកសសើរ ដើម្បីលើកកិត្យានុភាពជាតិ
ចេញផ្សាយ  ១៧-មករា-២០១៧    ដោយ : Kol Chhamnol

ក្រសួងវប្បធម៌ សម្រេចដំណើរការក្រុមប្រឹក្សាពិន័យនិងលើកសសើរ ដើម្បីលើកកិត្យានុភាពជាតិ
ភ្នំពេញៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចដំណើរការក្រុមប្រឹក្សាពិន័យនិងលើកសសើរមួយ ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានចំពោះសិល្បៈប្រពៃណីជាតិ។
ក្នុងកិច្ចពិភាក្សា និង ប្រកាសសេចក្តីសម្រេចអំពីការបង្កើតក្រុមប្រឹក្សាពិន័យនិងលើកសសើរ នៅថ្ងៃទី ១៦ ខែ មករា នាទីស្តីការក្រសួងវប្បធម៌ លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាពិន័យនិងលើកសសើរនេះ មានគោលដៅលើកកម្ពស់សីលធម៌ គុណធម៌ សច្ចធម៌ និងសេចក្តីថ្លៃថ្នូរនៃអ្នកប្រកបមុខរបរពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌ ដើម្បីឧត្តមភាពបុគ្គល សង្គម និងដើម្បីជាគំរូដ៍ល្អប្រសើរសម្រាប់អ្នកបន្តវេន។
ឯ.ឧ ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាពិន័យនិងលើកសសើរនេះ មានតួនាទីភារកិច្ច ឃ្លាំ និងពិនិត្យមើល នូវឥរិយាបថ អត្តចរិក វោហារស័ព្ទ សំណេរ និងប្រឌិតញាណ អ្នកសិល្បៈទាំងក្នុងអាជីព និងមហាជន សំដៅទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានចំពោះសិល្បៈប្រពៃណីជាតិ។
ឯ.ឧបានបន្តថា ជាមួយគ្នានេះ ក្រុមប្រឹក្សាពិន័យនិងលើកសសើរនេះ ក៍សម្រេចលើកសសើរព្រមទាំងដាក់ពិន័យអ្នកសិល្បៈទាំងក្នុងអាជីព និងមហាជន ដែលបានប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌នៃអ្នកសិល្បៈបណ្តាលឱ្យមានសេចក្តីវិនាស និងប៉ះពាល់ដល់ទំនៀមទម្លាប់និងប្រពៃណីជាតិ។
ការសម្រេចដំណើរការក្រុមប្រឹក្សាពិន័យនិងលើកសសើរនេះ ធ្វើឡើងខណៈកន្លងមក តារា សម្តែងខ្មែរ គឺ កញ្ញា ដេនី ក្វាន់ បានស្លៀកពាក់ស៊ិចស៊ីហួសហេតុ និងអ្នកនិពន្ធខ្មែរបានផលិត  បទចម្រៀង «ស៊ី បានចេះ តែស៊ីទៅ »,«ទាល់តែយូរទើបស៊ីអូនបាន»,« អាមុំប៉ុមពីត » ត្រូវបានរងការរិៈគន់ខ្លាំងនៅ លើទំព័រទំនាក់ ទំនងសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសខ្លួនឯង និងប៉ះពាល់ដល់វប្បធម៌ប្រពៃណីដ៍ផូរផង់របស់ខ្មែរ។
លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា បានមានប្រសាសន៍ថា នេះជាការចាប់ផ្តើមមួយដ៍ល្អ ដើម្បីដាស់តឿនអ្នកប្រកបមុខ របរពាក់ព័ន្ធ នឹងវិស័យសិល្បៈវប្បធម៌ កុំឱ្យប្រព្រឹត្តនូវ           ទង្វើដែលប្រាស់ចាកពីវប្បធម៌ ប្រពៃណីដ៍ល្អផូរផង់របស់ខ្មែរ។
ជាមួយគ្នានេះ លោកស្នើដល់ក្រសួងវប្បធម៌ គួរបង្កើតសូចនករវាយតម្លៃពីការលើកសសើររឺដាក់ពិន័យ ឱ្យបានច្បាស់លាស់ម៉ត់ចត់ ដើម្បីបញ្ចៀសការរឹតត្បិតសិទ្ធិសេរីភាព ក្នុងការបង្កើតស្នាដៃ។
តាមមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងវប្បធម៌និងអ្នកពាក់ព័ន្ធនឹងរៀបចំកិច្ចប្រជុំសារជាថ្មីម្តងទៀត ដើម្បីពិភាក្សានិង សម្រេច​ចំពោះកម្រិតព្រំដែននៃការដាក់ពិន័យ និងការសសើរនេះ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ការប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌នៃអ្នកសិល្បៈ ត្រូវរងពិន័យតាមស្ថានកំហុសឆ្គង ដូចជា ណែនាំរឺស្តីបន្ទោសដោយផ្ទាល់មាត់ រឺព្រមានជាលាយលក្ខណ៍អក្សរផ្សព្វផ្សាយជាសាធារណៈ រឺ ផ្អាកមិនឱ្យធ្វើសកម្មភាពទាក់ទង​នឹងវិស័យ​សិល្បៈ​វប្បធម៌ក្នុងពេលណាមួយ។
តាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រុមប្រឹក្សាពិន័យនិងលើកសសើរនេះ មានសមាសភាពដូចជា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីក្រោមឱវាទ ប្រធានសមាគមទូរទស្សន៍កម្ពុជា ប្រធានសមាគមវិទ្យុកម្ពុជា ប្រធានសមាគមភាពយន្តកម្ពុជា ប្រធានសមាគមសិល្បករកម្ពុជា ប្រធាន​សមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម ប្រធានសមាគមពិធីករ ពិធី ការិនីកម្ពុជា ៕
អត្ថបទៈកុល ចំណូល

 

ត្រលប់ក្រោយ >>