ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញ
ប្រតិបត្តិការរុករកយន្តហោះ MH370 ត្រូវបានបញ្ចប់
ចេញផ្សាយ  ១៨-មករា-២០១៧    ដោយ : SengChhay

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបានបាត់ កាលពីអំឡុងពេល ៣ឆ្នាំមុន រហូតមកដល់ពេលនេះនៅមិនទាន់មានលទ្ធផលអ្វីជាដុំកំភួននៅឡើយ ខណៈដែលស្ថាប័នរុករកមួយចំនួនបានត្រឹមតែឃើញកម្ទេចកម្ទីយន្តហោះបន្តិចបន្តួច ហើយវាយតម្លៃទាំងស្មានថាជាយន្តហោះ MH370 ខាងលើ។

រហូតមកដល់ពេលនេះ ប្រតិបត្តិការរុករកជើងយន្តហោះ MH370 ត្រូវបានបញ្ចប់ហើយ ក្រោយចំណាយពេលជិតបីឆ្នាំ និងបានពង្រីកវិសាលភាពលើផ្ទៃក្រឡាដ៏ធំរហូតដល់ទ្វីបអាហ្វ្រិក ក៏នៅតែមិនមានតម្រុយអ្វីទាំងអស់។

ការបាត់ខ្លួនយន្តហោះនេះ គឺជារឿងដ៏អាថ៌កំបាំងបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពិភពលោក។ កន្លងមក ប្រតិបត្តិការរុករក បានកំណត់គោលដៅចម្បងនៅតំបន់ខាងត្បូងនៃមហាសមុទ្រឥណ្ឌា និងតំបន់ដែលនៅក្បែរអាហ្វ្រិក ព្រោះវាជាទីតាំងឆ្ងាយបំផុតដែលសាំងយន្តហោះអាចធ្វើដំណើរបាន។

គួរបញ្ជាក់ថា បំណែកច្រើនជាង៣០ ត្រូវបានរកឃើញនៅឆ្នេរប្រទេសម៉ូរីស ម៉ូសំប៊ិក អាហ្វ្រិកខាងត្បូង និងកោះបារាំងរេអ៊ុយញ៉ុង។ គេជឿថា បំណែកទាំងនេះជារបស់យន្តហោះ MH370 ដែលបាត់ខ្លួន ជាមួយអ្នកដំណើរភាគច្រើនជាជនជាតិចិន ក្នុងគោលដៅពីម៉ាឡេស៊ី ទៅកាន់ចិន៕

 

ត្រលប់ក្រោយ >>