ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
នៅព្រឹកថ្ងៃទី១៨មករា នៅមុនពិធីបើកវេទិកាសេដ្ឋកិច្ច ពិភពលោកប្រចាំឆ្នាំ២០១៧
ចេញផ្សាយ  ១៩-មករា-២០១៧    ដោយ : CHHON veasna

នៅព្រឹកថ្ងៃទី១៨មករា នៅមុនពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧ លើកទី៤៧ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងសន្និសីទកាសែត ស្តីពីការបើកឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីមូលនិធិហិរញវត្ថុរួមគ្នា។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសដំបូងគេ នៅក្នុងកម្មវិធីមូលនិធិហិរញវត្ថុរួមគ្នា ដែលត្រូវបានបង្កើតឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ លើកទី៤៧ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ថ្លែងទៅកាន់បណ្តាអ្នកចូលរួម និងអ្នកសារព័ត៌មានអន្តរ ជាតិ នៅក្នុងពិធីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីមូលនិធិហិរញ្ញវត្ថុរួមគ្នានោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមានប្រសាសន៍ក្នុងខ្លឹមសារជាអាទិ៍ថា ដាក់សម្លេងដើមសម្តេចតេជោ

  នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងដោយប្រមុខរដ្ឋាភិបាលកម្ពុជា និងតំណាងបណ្តាមេដឹកនាំមកពីប្រទេសអាហ្រ្វីក ក៏បានឆ្លើយនូវសំណូរមួយចំនួន ពីអ្នកសារព័ត៌មានអន្តរជាតិ ដែលទាក់ទិន ទៅនិងទៅនិងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងប្រទេសអាហ្រ្វីក ពិសេសការចូលរួមរបស់ប្រទេសកម្ពុជា ដែលជាប្រទេសដំបូងគេ ក្នុងកម្មវិធីមូលនិធិហិរញ្ញវត្ថុរួមគ្នានោះ។ សូមបញ្ជាក់ដែរថា នៅក្នុងការបើកឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីមូលនិធិហិរញ្ញវត្ថុរួមគ្នានោះ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះហត្ថលេខាលើ ?កសារ ស្តីពីការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកុម្មវិធីមូលនិធិហិរញ្ញវត្ថុរួមគ្នា ដែលជាព្រឹត្តិការណ៍ ដ៏មានសារេះសំខាន់បំផុត សំរាប់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ លើកទី៤៧។

ត្រលប់ក្រោយ >>