ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញត្តិអោយ លោកស្រី Mangarrt Ren នាយិកាប្រចាំប្រទេស នៃធនាគារអាមេរិក
ចេញផ្សាយ  ២០-មករា-២០១៧    ដោយ : CHHON veasna

នៅព្រឹកថ្ងៃទី ១៩ មករា ឆ្នាំ ២០១៧ នេះ ក្នុងឪកាសនៃការស្នាក់អាស្រ័យបំពេញការងារ នៃការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញត្តិអោយ លោកស្រី Mangarrt Ren នាយិកាប្រចាំប្រទេស នៃធនាគារអាមេរិក (Bank of America) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោកស្រី Mangarrt Ren មានប្រសាសន៍ថា លោកស្រីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ពិសេសលើប្រធានបទ ខ្សែក្រវ៉ាត់មួយផ្លូវមួយ តាមរយេះនេះលោកស្រីនឹងជួយជំរុញក្រុមហ៊ុនធំៗ ដែលមានចំណាប់អារម្មណ៍ប្រើប្រាស់មូលនិធីក្រវ៉ាត់មួយ ផ្លូវមួយ និងមកធ្វើការបណ្តាក់ទុនសាងសង់ និងវិនិយោគក្នុងប្រទេសកម្ពុជា។ លោកស្រីមានប្រសាសន៍បន្តថា នៅក្នុងខែឧសភាឆ្នាំ២០១៧នេះ នឹងមានកិច្ចប្រជុំពាក់ព័ន្ធទៅនឹងយន្តការខ្សែក្រវ៉ាត់មួយ ផ្លូវមួយ តាមរយេះកិច្ចប្រជុំនោះ លោកស្រីលោកស្រីនិងខិតខំជួយជំរុញអ្នកវិនិយោគទុន មកធ្វើការសិក្សាដើម្បី ពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងប្រទេសកម្ពុជា លើវិស័យថាមពល សំណង់ និងវិស័យហិរញ្ញវត្ថុ។ លោកស្រីបន្តថា ដោយសារតែមានក្រុមហ៊ុនអាមេរិក ប្រើប្រាស់បច្ចេកវិទ្យាឌីជីតាល់លើវិស័យកសិកម្ម ក្នុងការសិក្សាដី និងទឹក ក្រុមហ៊ុននោះនឹងមកសិក្សាមុនគេក្នុងប្រទេសកម្ពុជានលើការប្រើប្រាស់បច្ចេកវិទ្យា កសិកម្ម។ 

  សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍ចំពោះគំនិតដ៏ល្អ របស់លោកស្រី Mangarrt Ren ពិសេសស្វាគំន៍ចំពោះបណ្តាក្រុមហ៊ុនវិនោយោគធំៗ ដែលមានចំណាប់អារម្មណ៍ចំពោះ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺរាជរដ្ឋាភិបាលកម្ពុជា តែងតែបើកទ្វារទទួលស្វាគមន៍ ចំពោះអ្នកវិនិយោគមកពីគ្រប់ទិសទី មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានប្រើប្រាស់នូវមូលនិធិខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ក្នុងការ អនុវត្តនូវគំរោងមួយចំនួន ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងដំណើរនៃគំរោងសាងសង់ និងការវិនិយោគ ក្នុងប្រទេសកម្ពុជា លើគំរោងមួយចំនួនដូចជា គំរោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ និងគំរោងដទៃៗទៀត។

ត្រលប់ក្រោយ >>