ព័ត៌មានថ្មីៗ:សាលារាជធានីភ្នំពេញបង្កើតទីតាំងចំនួន៣ ដើម្បីផ្តល់ឱកាសដល់ជនពិការប្រគុំតន្ត្រី ស្វែងរកប្រាក់កម្រៃក្រសួងការងារប្តេជ្ញាបង្កើតគោ លនយោបាយផ្តល់ប្រាក់សោធន៍និវត្តន៍ដល់កម្មករនិង បុគ្គលិកវិស័យឯកជនឲ្យបាននៅពេលឆាប់ៗសន្និសីទគណៈកម្មាធិការចម្រុះផ្នែកកសិកម្មរវាងចិននិងហ្វីលីពីនបានចាប់ដំណើរការឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេល ៧ ឆ្នាំក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិននិងកូរ៉េខាងជើងរក្សាការប្រាស្រ័យទាក់ទងជាប្រក្រតី ជាប់រហូតឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាលជាមួយ មន្ត្រីអគ្គនាយករដ្ឋានវិទ្យុជាតិកម្ពុជា
ខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៏ថ្មី
ចេញផ្សាយ  ២៣-មករា-២០១៧    ដោយ : CHHON veasna

ខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៏ថ្មី
អត្ថបទៈ លោក អ៊ានគឹមហឿន ខេត្ត ស្ទឹងត្រែង
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងចុះណែនាំដល់សហគមន៍អេកូទេសចរណ៍ កោះហានទើបបង្កើតថ្មី ឲ្យរៀបចំសេវាដឹកជញ្ជូនភ្ញៀវតាមទូក ទៅកំសាន្តនៅលើ រមណីដ្ឋានកោះនេះ ឲ្យមានសុវត្ថិភាព ដើម្បីចៀសវាងការគ្រោះថ្នាក់និង ធានាដល់ការទាក់ទាញភ្ញៀវទេសចរណ៏ ឲ្យមកលេងបានច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរនៅខែមេសាខាងមុខនេះ ។
លោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថាៈសហគមន៏ត្រូវរៀបចំសេវាកម្មទេសចរណ៏ឲ្យបានល្អទាំងការដឹកជញ្ជូនភ្ញៀវតាមទូក តូបអង្គុយកំសាន ឧបករណ៍ជិះលើទឹក ម្ហូបអាហារមានអនាម័យ តម្លៃសមរម្យ កន្លែង ចុះលេងទឹកត្រូវមានសញ្ញាបង្ហាញពីគ្រោះថ្នាក់បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ ជាតិនិងអន្តរជាតិឲ្យមកទស្សនាកាន់តែច្រើនឡើង។
លោក សេងវីរៈ អ្នករៀបចំសហគមន៍អេកូទេសចរណ៍កោះហានក្នុងសង្កាត់សាមគី្គបានទទួលយកការណែនាំនេះ។ លោករីករាយនឹងចូលរួមគ្រប់សកម្មភាពហើយអនុវត្តតាមការណែនាំដើម្បីជួយថែរក្សាបរិស្ថានការពារសុវត្ថិភាពជូនភ្ញៀវកុំឲ្យកើតមានគ្រោះថ្នាក់កើតឡើង។
អ្នកស្រី ចន្ទ័ថង ជាអនិចជនមកពីខេត្តមីលូហ្សឹះប្រទេសបារាំង បានគាំទ្រចំពោះ ការបង្កើតតំបន់អេកូទេសចរណ៍ថ្មីមានទឹកត្រជាក់ ព្រៃឈើធនធានជីវចំរុះច្រើន ភ្ញៀវមកលេងសប្បាយ ហើយធានាបានសុវត្ថិភាពថែមទៀត។ 
សូមបញ្ជាក់ថាខេត្តស្ទឹងត្រែងមានតំបន់អេកូទេសចរណ៍ធម្មជាតិសំខាន់ៗចំនួន៥កន្លែងដូចជាអន្លុងផ្សោតព្រះរំកិល- និងរមនីយដ្ឋានកោះខ្សាច់ -បុប្ផាភ្លុក -អូរចាប -និងកោះហានថ្មីនេះ ដែលភ្ញៀវទេសចរណ៍កំពុងពេញនិយមមកលេងកំសាន្ត។
ក្នុងឆ្នាំ២០១៦កន្លងមកនៅខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេង ជាង២២ម៉ឺននាក់កើនលើសឆ្នាំ២០១៥ជាង៣០% ។

ត្រលប់ក្រោយ >>