ព័ត៌មានថ្មីៗ:គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា​​​លោក ​លី ខឺឈាំង ​៖ អាស៊ាន​ជា​ទិសដៅ​ចម្បង​ នៃ​ទំនាក់ទំនង​ការទូត​របស់ចិន ជាមួយ​ប្រទេស​​ជិតខាង​ប្រទេសចិនត្រៀមបង្កើត តំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន ១០ទៅ២០កន្លែងមុន ឆ្នាំ២០២០គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..
ក្រសួងព័ត៌មាន បញ្ជាក់សារជាថ្មីថា មិនអញ្ជើញស្ថាប័នព័ត៌មានដែលមានតែឈ្មោះ មិនដែលផ្សាយព័ត៌មាន ឱ្យជួបសម្ដេចតេជោនាយករដ្ឋមន្ត្រី
ចេញផ្សាយ  ២៣-មករា-២០១៧    ដោយ : CHHON veasna

ក្រសួងព័ត៌មាន បញ្ជាក់សារជាថ្មីថា មិនអញ្ជើញស្ថាប័នព័ត៌មានដែលមានតែឈ្មោះ មិនដែលផ្សាយព័ត៌មាន ឱ្យជួបសម្ដេចតេជោនាយករដ្ឋមន្ត្រី

អត្ថបទ៖ កុលចំណូល 23 01 2017

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បញ្ជាក់សារជាថ្មីថា មិនអញ្ជើញស្ថាប័នព័ត៌មានដែលមានតែឈ្មោះ មិនដែលផ្សាយព័ត៌មាន ឱ្យជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅឆ្នាំក្រោយនោះទេ។
នៅក្នុងកិច្ចប្រជុំ ដកស្រង់បទពិសោធន៍ការងារជួបជុំរវាងសម្តេចសម្តេចនាយករដ្ឋមន្រ្តីជាមួយអ្នកសារព័ត៌មានក្នុងស្រុក នាព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០១៧ នាទីស្តីការក្រសួងព័ត៌មាន ឯ.ឧ ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការហាមមិនឱ្យស្ថាប័នព័ត៌មានដែល មានតែឈ្មោះ មិនដែលផ្សាយព័ត៌មាន ឱ្យជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ ធ្វើឡើង ដើម្បីការពារ អ្នកសារព័ត៌មាននោះ ទៅថតជាមួយសម្តេចនាយករដ្ឋមន្ត្រី ហើយយកទៅបង្អួតរឺគម្រាមដើម្បីយកប្រាក់ ជាថ្នូរដើម្បីបំបិតសាច់រឿងអ្វីមួយ។ 

កាលពីថ្ងៃទី៦ មករា ឯ.ឧ ខៀវកាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ជាគោលលការណ៍ មិនត្រឹមតែកាសែតដែលមានតែឈ្មោះ តែមិនដែលចេញផ្សាយនោះទេ សូម្បីសមាគមដែលមានតែឈ្មោះ តែអត់សកម្មភាព ក៏មិនអញ្ជើញដែរ បើទោះជាមានការតវ៉ាជាច្រើន ជុំវិញកម្មវិធីជួបជុំ រវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអ្នកកាសែត យ៉ាងណាក្តី។
ឯ.ឧបានបញ្ជាក់ថា ពិធីជួបជុំនេះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួបពិធីពិសារបាយសាមគ្គីជាមួយអ្នកកាសែត ដោយបើកផ្លូវឱ្យមានការជជែកគ្នា និងពង្រឹងទំនាក់ ទំនង ជាមិត្ដភាព សាមគ្គីភាព ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងស្គាល់គ្នាទៅវិញទៅមក។ 

តាមមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា សម្រាប់លទ្ធផលនៃកិច្ចប្រជុំ សម្រាប់ការត្រៀមរៀបចំពិធីជួបជុំលើកទី២ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាននៅឆ្នាំក្រោយនេះ គឺអង្គប្រជុំបានសម្រេចជាបឋម អំពីខ្លឹមសារ ពិធីការសំខាន់ៗមួយចំនួន ដូចជា ការពិនិត្យបញ្ជូលឈ្មោះ ផ្ទៀងផ្ទាត់ជាមួយបាកូដ ការដាក់កំហិត មិនឱ្យអ្នកសារព័ត៌មានណា ដែលមិនចេញព្រឹត្តិបត្រព័ត៌មានទាល់តែសោះចូលរួម ការហាមប្រាមមិនឱ្យនាំយក កាមេរ៉ាធំៗចូលក្នុងពិធី ក្រៅពីក្រុមអ្នកសារព័ត៌មាន ដែលអមសម្តេចនាយករដ្ឋមន្ត្រី និងការបែងចែកកាតសំគាល់ជាដើម។ សម្រាប់ពិធីជួបជុំលើកទី២ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ នៅកោះពេជ្រ រាជធានីភ្នំពេញនេះ ក្រសួងព័ត៌មាន គ្រោងនឹងអញ្ចើញអ្នកសារព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីស្ថាប័នរដ្ឋពាក់ព័ន្ធដទៃទៀត ចំនួនសរុបប្រមាណពី៣ពាន់នាក់ទៅ៤ពាន់នាក់៕

ត្រលប់ក្រោយ >>