ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីមូលហេតុឈានទៅដល់ការបិទមិនឲ្យវិទ្យុABCកម្ពុជាផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍៣
ចេញផ្សាយ  ២៥-មករា-២០១៧    ដោយ : CHHON veasna
ឯកឧត្តម ខៀវ កាញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានពន្យល់ថា មូលហេតុដែលឈានទៅ​ដល់ការបិទមិនឲ្យវិទ្យុABCកម្ពុជាសហការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍៣កាលពីថ្ងៃទី២៤កន្លងមកនេះ  ដោយតែពិធីករពិធីការរនីវិទ្យុនេះ បានប្រើកាយវិការមិនសមរម និងជេប្រមាថមហាជនខុសវិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ។ 
ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីជួបជុំជាមួយអ្នកនិវត្តន៍ជនក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ មករានៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌បានមានប្រសាសន៍ថា ពិធីករពីធីការនីវិទ្យុABCបានប្រព្រឹត្តនូវអំពើពុំគួរគម្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមើល​ងាយ​អ្នកស្តាប់ ក៏ដូចជាទូរទស្សនិកជន ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពិធីករ ពិធីការិនីផ្សេងទៀត។
 ឯឧត្តមបញ្ជាក់ថាអ្នកណាក៏មានកំហុសខុសឆ្គងដែរ សម្រាប់វិជ្ជាជីវៈសាព័ត៌មាននេះ ប៉ុន្តែអ្វីដែលធ្វើឲ្យក្រសួងព័ត៌មានមិនអាចអនុគ្រោះបាននោះដោយសាតែវិទ្យុនេះបានប្រព្រឹត្តិនូវកំហុសពីរធំៗរួមមាន៖ពិធីករពីធីការនីប្រើកាយវិការមិនសមរម្យធ្វើមានការរិះគន់ច្រើនពីមហា​​ជន​និងកំហុសធ្ងន់ធ្ងរមួយទៀតនោះគឺការមិនទទួលកំហុសហើយបែជាប្រើពាក្យសម្តីឆ្លើយ​ត​បែបអសិលធម៌ទៅវិញ។
សំឡេង“ និយាយរួមវិទ្យុABCគាត់បានធ្វើការងារសង្គមច្រើនណាស់ ហើយក៏ជាវិទ្យុមួយដែលសកម្មក្នុងការផ្តល់ប្រភពព័ត៌មាន និងមនុស្សធម៌។ ប៉ុន្តែថ្មីៗនេះ ពិតមែនតែគាត់ដំបូងមានការខុសឆ្គងខ្លះ តែកំហុសខុសឆ្គងនោះជាការធម្មតាទេ ចំពោះអ្នកដែលមិនធ្លាប់ធ្វើការងារហ្នឹង(ការងារព័ត៌មាន) ។ ប៉ុន្តែកំហុសមួយដែលយើងមិនអាចអនុគ្រោះបាន គឺនៅពេលដែលមានការរិះគុណហើយនោះ គាត់ត្រូវឆ្លើយបំភ្លឺ ត្រូវពន្យល់ ។ ផ្ទុយទៅវិញគាត់យករបៀបបំភ្លឺរបស់គាត់គឺការជេប្រចោទៅវិញ ដៀលគេទៅវិញ ដែលនេះ មិនមែនជាវិជ្ជាជីវៈរបស់ពិធីករពិធីការនីនោះទេ​។ យើងត្រូវដាក់ខ្លួនការរិះគន់ណាអាចទទួលយកបានយើងទទួលយកទៅ អាណាមិនទទួលបានយើងពន្យល់ប្រាប់គេវិញតាមបែបវិជ្ជាជីវៈ។ មិនមែនយើងតាំងខ្លួនជាអ្នកល្បី ឬជាតួឯកនោះទេ 
          ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា កំហុសរបស់ពិធីករពិធីការរនីវិទ្យុABCលើកនេះ គឺក្រសួងមិន​អនុញ្ញាតិ​អោយឡើងនិយាយនៅលើកញ្ចក់ទូរទស្សន៍ទៀតឡើយ។ លើកលែងតែពួកគេខិតខំកែខ្លួនពីរបីឆ្នាំក្រោយទើបអាចឡើងនិយាយបានវិញ។ ព្រោះថាមិនអាចធ្វើខុសធ្ងន់ធ្ងរហើយ បែជាត្រូវបញ្ចប់ដោយសារសុំទោសមួយម៉ាត់នោះទេ។
 
លិខិតផ្លូវការរបស់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញផ្សាយនៅល្ងាចថ្ងៃទី២៤ ខែមករានេះ បានឲ្យលោក ខាំពូន កែវមុណី ដែលជាម្ចាស់ស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍៣ រាជធានីភ្នំពេញ បញ្ចប់កិច្ចសហការផលិតកម្មវិធីជាមួយវិទ្យុABCកម្ពុជា ។
 
ឯកឧត្តម ខៀវ កាញារិទ្ធ បានបញ្ជាក់លើលិខិតថា កន្លងមកក្រសួងព័ត៌មានបានឯកភាពអនុញ្ញាត​ឲ្យយលោកខាំពូន កែវមុណី ធ្វើកិច្ចសហការជាមួយស្ថានីយវិទ្យុABCកម្ពុជា FM107.50 MHz ក្នុងការផលិតកម្មវិធីចម្រុះ ដើម្បីធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍៣ រាជធានីភ្នំពេញ រយៈពេល៣ម៉ោងក្នុង១ថ្ងៃ ចាប់ពីម៉ោង០៦ ដល់ម៉ោង៩ព្រឹក។ប៉ុន្តែបន្ទាប់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍៣ រាជធានីភ្នំពេញ បានដំណើរការផ្សាយកម្មវិធីនេះមួយរយៈពេលខ្លីកន្លងមក បានកើតមានប្រតិ កម្មពីសំណាក់មហាជនជាច្រើនធ្វើការរិះគន់ទៅលើពិធីករ ពិធីការិនី កម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តនូវអំពើពុំគួរគម្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយអ្នកស្តាប់ ក៏ដូចជាទូរទស្សនិកជន ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពិធីករ ពិធីការិនីផ្សេងទៀត។
 
 
ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីបញ្ឈប់នូវប្រតិកម្មពីសំណាក់មហាជន និងភាពអសកម្មទាំង ឡាយដែលកើតមានឡើងជាបន្តបន្ទាប់មកនេះ ក្រសួងព័ត៌មានតម្រូវឲ្យលោក ខាំពូន កែវមុណី បញ្ឈប់កិច្ចសហការផលិតកម្មវិធីរវាងស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍៣ រាជធានីភ្នំពេញ ជាមួយស្ថានីយវិទ្យុABCកម្ពុជា FM107.50 MHz ជាបន្ទាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
អត្ថបទចេម ហួត ២៥ មករា ឆ្នាំ២០១៧
ត្រលប់ក្រោយ >>