ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
លោក ហ៊ុន ម៉ានី ចូលជាទីប្រឹក្សាជាន់ខ្ពស់ក្នុង​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន, លោកឧកញ៉ា លី ហួរ ​អបអរសាទរចំពោះលោក ហ៊ុន ម៉ានី
ចេញផ្សាយ  ២៧-មករា-២០១៧    ដោយ : CHHON veasna

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចចិត្តចូលរួមក្នុងការជួយគាំទ្រ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជា ក្នុងតួនាទីជាទីប្រឹក្សាជាន់ខ្ពស់សមាគមនេះ។

ជាមួយគ្នានោះ ​លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ​បានសម្ដែងនូវការអបអរសាទរចំពោះ លោក ហ៊ុន ម៉ានី ជាតំណាងរាស្រ្ត​។

លោកឧកញ៉ា លី ហួរ បានបញ្ជាក់ថា សមាគមបានមើលឃើញ លោក ហ៊ុន ម៉ានី ជាស្នូលដ៍សំខាន់ ដែលសមាគមមិនអាចខ្វះវត្តមានបាន ក្នុងការរុញច្រានសមាគមឲ្យមានភាពរីកចម្រើន និងដើម្បីកិត្យានុភាពសមាគម នេះជាតម្លៃដ៍ធំធេងដែល លោកបានលះបង់ទាំងពេលវេលា ទាំងកម្លាំងកាយ ក្នុងការជួយទ្រទ្រង់ និងដើម្បីបុព្វហេតុសមាគមអ្នកអភវឌ្ឍន៍លំនៅឋានកម្ពុជា។

សូមរំលឹកថា កន្លងទៅសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ​បានបោះឆ្នោតជ្រើសរើសអ្នកឧញ៉ា ហុង ពីវ ជាប្រធានកិត្តិយសអចិន្រ្តៃយ៍​។ ហើយថ្មីនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយបានចូលរួមពីសំណាក់សមាជិក-សមាជិកា ដែលសុទ្ធជាឧកញ៉ាធំៗ គ្រាក់ៗ ជាម្ចាស់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ លំនៅឋាន ជិត ៤០ក្រុមហ៊ុន។

គេសង្កេតឃើញថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទើបតែបង្កើតឡើងបានត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ តែមានភាពល្បីល្បាញ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងព្រមទាំងមានការគាំទ្រពីសំណាក់ អ្នកអភិវឌ្ឍន៍វិស្ស័យសំណង់ និងទទួលស្គាល់គាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការចូលរួមជួយអភវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

ត្រលប់ក្រោយ >>