ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
កម្ពុជា មានមហិច្ឆិតាបង្កើនទិន្នផលត្រីទឹកសាប និងទឹកសមុទ្រ ឆ្លើយតបតម្រូវការទីផ្សារ
ចេញផ្សាយ  ១-គុម្ភះ-២០១៧    ដោយ : CHHON veasna

ភ្នំពេញោៈ កម្ពុជា មានមហិច្ឆិតាបង្កើនទិន្នផលត្រីទឹកសាប និងទឹកសមុទ្រ សម្រាប់ផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។   

ការបង្ហាញមហិច្ឆិតាបង្កើនទិន្នផលត្រីទឹកសាប និងទឹកសមុទ្រឆ្លើយតបតម្រូវការទីផ្សារនេះ ត្រូវបានប្រកាសឡើង បន្ទាប់ពីក្រុមហ៊ុនចិនមានឈ្មោះថា Khmer Holding Group បោះទុនវិនិយោគគម្រោងលើវិស័យវារីវប្បកម្មទឹកសាប និងសមុទ្រនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ចាប់ពី១០០ ទៅ២០០លានដុល្លារអាមេរិក ក្នុងតំបន់ ជុំវិញទន្លេសាប ទន្លេមេគង្គ និងខេត្តព្រះស៊ីហនុ។

ឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពី ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ លើវិស័យវារីវប្បកម្មទឹកសាប និងសមុទ្រ ជាមួយក្រុមហ៊ុនចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៣១ ខែ មករាថា មហិច្ឆិតាបង្កើនទិន្នផលត្រីទឹកសាប និងទឹកសមុទ្រនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការនាំចូលត្រីពីក្រៅប្រទេស ក្នុងទំហំទឹកប្រាក់ចាប់ពី៥០លានដុល្លារ រហូត១០០លានដុល្លារ ក្នុងមួយឆ្នាំៗ បើទោះកម្ពុជាមានធនធានធម្មជាតិក៏ដោយ។

ឯ.ឧបានស្នើដល់ក្រុមហ៊ុនចិន ឱ្យពិនិត្យលើមធ្យោបាយផលិតចំណីត្រី ដែលផ្សំពីវត្ថុធាតុដើម នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យចំណីត្រីមានតម្លៃទាប ប្រជាជនអាចមានលទ្ធភាពចិញ្ចឹម ធានាគុណភាព ចិញ្ចឹមត្រីឆាប់ធំ មានសារធាតុប្រូតេអ៊ីនខ្ពស់ ដើម្បីប្រកួតប្រជែងនឹងទីផ្សារប្រទេសជិតខាង ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

លោកឧកញ៉ា ឆាវ អ៊ិនទ័រ អគ្គនាយកក្រុមហ៊ុន Khmer Holding Group បានមានប្រសាសន៍ថា  កម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងងាយស្រួល ដែលផ្តល់ឱកាសឱ្យក្រុមហ៊ុនរៀបចំបច្ចេក ទេសចិញ្ចឹម និងប្រមូលផលនេសាទ កសាងឃ្លាំង បង្កើតរោងចក្រកែច្នៃ ផលនេសាទ សម្រាប់បម្រើ ឱ្យការនាំចេញ។

លោក កាង វេមីង ទេសាភិបាលប្រតិបត្តិរបស់ក្រុមហ៊ុននេសាទសមុទ្រចិន បានមានប្រសាសន៍ថា ទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិកនេះ គឺបែងចែកជា៣ដំណាក់កាល ដោយដំណាក់ទី១          វិនិយោគក្នុងទឹកប្រាក់១០លានដុល្លារ ដំណាក់ទី២ ចំនួន៣០លានដុល្លារ និងដំណាក់ទី៣ ចំនួន៦០លានដុល្លារ។

លោកបានបន្ថែមថា ក្រុមហ៊ុននឹងសហការជួយមួយប្រជាជនកម្ពុជា សម្រាប់ការវិនិយោគនេះ ដោយក្នុងនោះខាងភាគីក្រុមហ៊ុន គឺជាអ្នកផ្តល់ពូជ ចំណី និងបច្ចេកទេស ហើយផលដែលបានមក ប្រជាពលរដ្ឋអាចលក់ឱ្យក្រុមហ៊ុនវិញ ក្នុងតម្លៃទីផ្សារ។ លោកថា នៅជំហានដំបូងក្រុមហ៊ុន នឹងបង្កើតតំបន់សាកល្បងចិញ្ចឹមត្រីទីឡាបយ៉ា ក្នុងផ្ទៃស្រះទំហំ២០០ហិកតា ក្នុងគម្រោងវិនិយោគលើផ្ទៃស្រះជាង២.០០០ហិកតា។

ឯ.ឧ យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញដល់ក្រុមហ៊ុនចិនមួយនេះ ចាប់ផ្តើម អនុវត្តគម្រោងចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីធ្វើយ៉ាងណាឱ្យទិន្នផលត្រីទឹកសាប និងទឹកសមុទ្រនៅកម្ពុជា មានកំណើនខ្ពស់ ក្នុងក្តី រំពឹង សម្រាប់ប្រកួតប្រជែងទីផ្សារអន្តរជាតិ៕

ត្រលប់ក្រោយ >>