ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
អង្គការអន្តរជាតិបើកដំណើរការគម្រោងថ្នាក់តំបន់ដើម្បីគាំពារតំបន់ដីសើមក្នុង បណ្តា ប្រទេស តំបន់ មេគង្គក្រោម
ចេញផ្សាយ  ២-គុម្ភះ-២០១៧    ដោយ : CHHON veasna

អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ថា IUCN បានប្រកាស បង្កើតផែនការគ្រប់ គ្រងការកសាងភាពធន់ទ្រាំ ទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់រ៉ាមសារ ដើម្បីធ្វើឱ្យ ប្រសើរ ឡើង នូវកិច្ចសហការថ្នាក់តំបន់ ស្តីពីការគ្រប់គ្រងតំបន់ដីសើមឆ្លងដែន។

តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ IUCN ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី២ ខែ កុម្ភៈ បានបញ្ជាក់ថា គម្រោង បង្កើនភាពធន់នៃដីសើមនៅបណ្តាប្រទេសមេគង្គក្រោមនេះ ត្រូវបានប្រកាសឡើង នៅក្នុងឱកាសនៃទិវាដីសើមពិភពលោក នៅថ្ងៃទី២ខែកុម្ភៈ នៅទីក្រុងបាងកកប្រទេសថៃដើម្បី ទប់ទល់នឹងកំណើននៃការកាប់បំផ្លាញព្រៃឈើ ធ្វើឱ្យមានការថយចុះនៃកន្លែងពងកូននិងរកចំណីរបស់ត្រី ទីជម្រកតំបន់ដីសើមរួញតូច និងការកាត់បន្ថយគុណភាពទឹក តាមរយៈការពង្រីកនូវវិស័យកសិកម្មស្រោចស្រពនិងការកើនឡើងនៃនគរូបនីយកម្ម។

លោក ជែក ប្រូន័រ ប្រធានអង្គការ IUCN ប្រចាំឥណ្ឌូភូមា បានមានប្រសាសន៍ថា គម្រោងនេះគ្ម្រោងនេះធ្វើឡើងនុសញ្ញាស្តីពីជីវចម្រុះ ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាស ធាតុនិងកាត់បន្ថយផលប៉ះពាល់នៅក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

លោកបានបន្តថា គម្រោងមេគង្គវ៉េត នឹងជួយឱ្យប្រទេសទាំងបួន ក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងអនុសញ្ញារ៉ាមសារ ដែលជាសន្ធិសញ្ញាអន្តរជាតិសម្រាប់ការអភិរក្សនិងប្រើប្រាស់ដោយនិរន្តរ ភាពនៃដីសើមនិងដើម្បីសម្រេចបាននូវគោលដៅជីវៈចម្រុះ Aichi។

ឯ.ឧ សៅ សុភាព នាយកខុទ្ធការល័យនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគាំទ្រចំពោះគម្រោងថ្នាក់តំបន់ដែលគាំពារតំបន់ដីសើមនេះ ខណៈកម្ពុជាបានខិតខំធ្វើសកម្មភាពអភិរក្ស ការពារតំបន់ដីសើម តំបន់រ៉ាមសាម ធនធានទឹក និងជលផល ដីជំរាល ព្រៃលិចទឹក នៅក្នុងខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តជាប់តំបន់មាត់សមុទ្រ។

តាមក្រុមអ្នកបរិស្ថានបានពន្យល់ថា តំបន់ដីសើមដូចជាវាលភក់ទន្លេព្រៃកោងកាងផ្កាថ្មនិងទីជំរក នៅតំបន់ឆ្នេរនិងនៅតំបន់ទឹកសាបផ្សេងៗទៀត មានលក្ខណៈពិសេសជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ មានមុខងារសំខាន់ៗជាច្រើន រួមមាននិយ័តកម្មនៃលំហូរទឹកការផ្តល់ទឹកស្អាតនិងការស្តុកទុកកាបូនជាដើម។

តំបន់ដីសើម ដើរតួជាតំបន់ទ្រនាប់ធម្មជាតិ ដែលជួយកាត់បន្ថយសំណឹកដីដែលប៉ះពាល់ដោយទឹកជំនន់ រលកយក្សស៊ូណាមិនិងការរអិលបាក់ដី ហើយដោយមានសមត្ថភាពរក្សាទុកទឹកក្នុងចំនួនដ៏ច្រើន តំបន់ដីសើមអាចជួយកាត់បន្ថយលំហូរនៃទឹកជំនន់នៅកម្រិតខ្ពស់បំផុតក្នុងអំឡុងពេលរដូវវស្សាខណៈពេលដែលអាងស្តុកទឹកដ៏ធំនៅរដូវប្រាំង។

សូមបញ្ជក់ថា ប្រជាជនរាប់លាននាក់ ដែលរស់នៅតាមតំបន់ដីសើមនាទន្លេមេគង្គក្រោម បានពឹងផ្អែកលើតំបន់ដីសើមសម្រាប់ធ្វើកសិកម្ម ដើម្បីការររស់រានរបស់ពួកគេ៕អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>