ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា
ចេញផ្សាយ  ៣-គុម្ភះ-២០១៧    ដោយ : CHHON veasna

 ស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា
នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកប្រធានាធិបតី នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា លោក U Htin Kyaw និងលោកស្រី បានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា ចាប់ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៧ តប តាម​ការ​អញ្ជើញ​របស់​ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
ក្នុងដំណើរទស្សនកិច្ចនេះ លោក​ប្រធានាធិបតី​មីយ៉ាន់ម៉ា នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះបាទ សម្ដេច បរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង។ ក្រៅ​ពី​ចូល​គាល់​ព្រះមហាក្សត្រ លោក U Htin Kyaw នឹង​ជួប​ទ្វេ​ភាគី​ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ មុន​ពេល​បញ្ចប់​ទស្សនកិច្ច លោក​ប្រធានាធិបតី​ភូមីយ៉ាន់ម៉ា នឹង​អញ្ជើញទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត នា​ខេត្ត​សៀមរាបផងដែរ៕

ត្រលប់ក្រោយ >>