ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ក្រសួងបរិស្ថាន មានផែនការបង្កើតច្រកចេញចូលតែមួយ ដើម្បីពន្លឿនដំណើរការចុះបញ្ជីដីធ្លីសហគមន៍ឱ្យបានឆាប់រហ័ស
ចេញផ្សាយ  ៧-គុម្ភះ-២០១៧    ដោយ : CHHON veasna

          ឯ.ឧ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងវេទិកា «ការការពារ និងអភិរក្សធនធានធម្មជាតិ»នៅថ្ងៃទី ៦ ខែ កុម្ភៈ នាទីស្តីក្រសួងបរិស្ថានថា ក្រសួងបរិស្ថាននឹងសិក្សាពីលទ្ធភាព ដើម្បីស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា បង្កើតច្រកចេញចូលតែមួយ ដែលមានគណកម្មការមកពីអន្តរក្រសួង ដើម្បីពិនិត្យការបង្កើតយន្តការរួមមួយពន្លឿនការចុះបញ្ជីដីធ្លី របស់សហគមន៍ និងការកំណត់ព្រំប្រទល់ដីឱ្យបានច្បាស់លាស់នៅទូទាំងប្រទេស។

          ផែនការបង្កើតច្រកចេញចូលតែមួយ ដើម្បីពន្លឿនដំណើរការចុះបញ្ជីដីធ្លីសហគមន៍ឱ្យបានឆាប់រហ័សនេះ ធ្វើឡើងឆ្លើយតបនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងវេទិកា ហើយបានសម្តែងក្តីកង្វល់និងសំណូមពរ ឱ្យពន្លឿនការ ចុះបញ្ជីដីធ្លី របស់សហគមន៍ឱ្យបានឆាប់។

          លោក ម៉ម សម្បត្តិ នាយក ប្រតិបត្តិ អង្គការ អភិវឌ្ឍន៍ និង ភាពជាដៃគូ ក្នុង សកម្ម ភាព  បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីសហគមន៍ ពិសេសជនជាតិដើមភាគតិចចំណាយពេលយូរ ដែលក្នុងនោះ ដំណើរការចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិចចំណាយពេល៥ទៅ៦ឆ្នាំ សហគមន៍ព្រៃឈើ ចំណាយពេល៨ឆ្នាំ  និងសហគមន៍នេសាទចំណាយពេល៥ឆ្នាំ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព ព្រោះគ្មានដីធ្វើកសិកម្ម ធ្វើចំនាកស្រុក បាត់បង់សេដ្ឋកិច្ចជាតិ។

          តាមរបាយការណ៍របស់ក្រសួងរៀបចំដែ នដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា នៅឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណកម្ មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋ បានចំនួន ៤លានប័ណ្ណ ស្មើ៥៧ភាគរយ នៃផែនការសរុបទូទាំងប្រទេស ជាមួ យនឹងការលុបចោលទាំងស្រុង ដីសម្បទានសេដ្ឋកិច្ចជាច្រើនផងដែរ។

តាមមន្ត្រីនៃក្រសួងរៀបចំដែនរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំពុង ដោះ ស្រាយ បញ្ហាដីធ្លីជាបន្តបន្ទាប់ និងការពន្លឿន ការចុះបញ្ជីដីធ្លី ដើម្បីឱ្យ ប្រជា ពល រដ្ឋ អាច ប្រើ ប្រាស់ ដីធ្លី ប្រកបដោយសុវត្ថិភាព គ្មានការ រំលោភបំពានបន្តទៀត៕

 

អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>