ព័ត៌មានថ្មីៗ:សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសឧបត្ថម្ភ កីឡាករយ៉ាវ វណ្ណៈ ដែលទទួល​បានមេដាយមាសចំនួន ៤ម៉ឺនដុល្លារ បន្ថែមលើប្រាក់រង្វាន់ដែលក្រសួងអប់រំផ្តល់​ឲ្យចំនួន​៨០លានរៀលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា សម្តេចនៅតែបន្តធ្វើជាប្រធានប៉ារ៉ា អូឡាំពិកក្រសួងធនធានទឹកប្រកាសចាត់វិធានការ រក្សាទឹកទុកដើម្បីធានាដល់ការធ្វើស្រែប្រាំងរបស់កសិកររាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់
បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តព្រែកប្រា
ចេញផ្សាយ  ៨-គុម្ភះ-២០១៧    ដោយ : CHHON veasna

បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តព្រែកប្រា

    នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០១៧នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារថ្មី វត្តព្រែកប្រា ស្ថិតនៅក្នុង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    យោងតាមរបាយការណ៍ របស់អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ព្រះវិហារថ្មី ដែលប្រារព្ធពិធី បុណ្យ បញ្ចុះខណ្ឌសីមានេះ បានបញ្ចុះបឋមសិលា សាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០០៨ និងបានបញ្ចប់ជាស្ថាពរ កាលពីចុងឆ្នាំ ២០១៦កន្លងទៅ ដោយបានចំណាយថវិកាកសាងសរុប ចំនួន៥២៨.៦៤០ដុល្លា ដែលទទួលបាន ពីកម្លាំងសាមគ្គីរបស់រជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត ប្រជាពលរដ្ឋ ព្រមទាំង សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស។ ព្រះវិហារថ្មីនេះ មានទទឹង១៤,៦០ម៉ែត្រ បណ្ដោយ ២៩,៦០ម៉ែត្រ និង មានកំពស់២ជាន់ ស្មើនឹង ៤៨,៥០ម៉ែត្រ ។

    វត្តព្រែកប្រា មានផ្ទៃក្រឡា ទំហំប្រមាណ ៣៥.៨១៦ម៉ែត្រក្រឡា, មានព្រះសង្ឃ ១៥អង្គ គង់នៅ ដោយមាន ព្រះគ្រូធម្មវង្សា ពេញ សុចន្ទី ជាព្រះចៅអធិការបច្ចុប្បន្ន ។ ចាប់ពីឆ្នាំ ១៩៨១ ដែលវត្តនេះ ត្រូវ បើក ឱ្យប្រតិបត្តិឡើងវិញ មានការ កសាង សមិទ្ធផលនានា បានរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជា សាលាធម្មសភា កុដិតូច-ធំ ក្លោងទ្វារ របង ដងទង់ និងការរៀបចំទីធ្លាវត្តបានយ៉ាងល្អប្រសើរ ហើយវត្តនេះ ។

    របាយការណ៍បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានវត្តអារាមចំនួន ១៤៩វត្ត , មានព្រះសង្ឃ ៧.៨៨៥អង្គ, មានពុទ្ធិកបឋមសិក្សា ចំនួន៣៥កន្លែង , ពុទ្ធិកអនុវិទ្យាល័យចំនួន ៧កន្លែង និង ពុទ្ធិកវិទ្យល័យចំនួន១កន្លែង សរុបមានសមណសិស្សចំនួន ២៣៣៥អង្គ ។

ត្រលប់ក្រោយ >>