ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
យុវជនកម្ពុជានាំយកសិល្បៈវប្បធម៌ប្រពៃណីបុរាណ ទៅសំដែងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ
ចេញផ្សាយ  ៨-គុម្ភះ-២០១៧    ដោយ : CHHON veasna

យុវជនកម្ពុជានាំយកសិល្បៈវប្បធម៌ប្រពៃណីបុរាណ ទៅសំដែងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ

MC: សហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងសិល្បករ សិល្បការិនីខ្មែរ បាននាំយក សិល្បៈវប្បធម៌ប្រពៃ ណី បុរាណ ទៅសម្តែងក្នុងព្រឹត្តិការណ៍ ក្បួនព្យុហយា"ឈីងហ្គេ"ឆ្នាំ២០១៧ នៅសិង្ហបុរី ដើម្បីលើកស្ទួយវប្បធម៌ជាតិ លើឆាកអន្តរជាតិ។

          ឯ.ឧ សុខ សប្បាយណា ប្រធានគណៈកម្មាធិការប្រតិបត្តិសម្របសម្រួល ព្រឹត្តិការណ៍ក្បួន ព្យុ ហយា"ឈីងហ្គេ"ឆ្នាំ២០១៧ នៅសិង្ហបុរី បានមាន ប្រសាសន៍ប្រាប់អ្នកសារព័ត៌ មានមុន ចេញ ដំណើរ នៅថ្ងៃ ទី ៧ ខែ កុម្ភៈ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា នៅក្នុងព្រឹត្តការណ៍ "ឈីង ហ្គេ"នេះ  កម្ពុជា គ្រោងនិងសម្តែង របាំអប្សរា ,ក្បាច់គុណល្បុកតោ,របាំស្រមោល,កញ្ចែ ក្រោម ប្រធាន បទ"អត្ថសញ្ញាណ វប្បធម៌ ការការពារវប្បធម៌ និងការអភិវឌ្ឍវប្បធម៌ ដើម្បីអភិរក្ស" ដើម្បីបង្ហាញវប្បធម៌ខ្មែរលើឆាកអន្តរជាតិ។

          ឯ.ឧបន្តថា ព្រឹត្តិការណ៍ក្បួនព្យុហយាត្រា"ឈីងហ្គេ"នេះ បានផ្តល់ឱកាសដល់យុវជន កម្ពុជា ដើម្បីផ្សព្វផ្សាយនូវសិល្បៈវប្បធម៌ និងអរិយធម៌ខ្មែរដ៍រុងរឿង ដែលជា អត្តសញ្ញាណ ជាតិ ទៅកាន់ឆាកពិភពលោក សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនា ប្រទេសកម្ពុជា។

          សិល្បករសិល្បការិនី ដែលបានទៅចូលរួមសម្តែង នៅក្នុងព្រឹត្តិការណ៍ក្បួន ព្យុហ យា ត្រា "ឈីងហ្គេ"ឆ្នាំ២០១៧នេះ បានលើកឡើងថា នេះជាមោទនភាពមួយសម្រាប់ពួកគាត់ ជាមួយ ការ ប្តេជ្ញាចិត្តសម្តែងឱ្យបានល្អ ដើម្បីបង្ហាញ ពិភពលោក ឲ្យបានឃើញ អំពីភាពអស្ចារ្យ នៃសិល្បៈ វប្ប ធម៌ របស់ខ្មែរ ។

          សូមបញ្ជាក់ថា ឯ.ឧ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈ ប្រតិភូនៃសហភាពសហព័ន្ធយុវជនកម្ពុជារួមសិល្បករ សិល្បការិនីកម្ពុជា សរុបចំនួន៧៤នាក់ ទៅ ចូលរួមសម្តែង នៅក្នុងព្រឹត្តិការណ៍ក្បួន ព្យុហយាត្រា"ឈីងហ្គេ" ឆ្នាំ២០១៧នៅសិង្ហបុរីនេះ ។

          ព្រឹត្តិការណ៍ក្បួនដង្ហែព្យុហយាត្រា សម្តែងសិល្បៈធំជាងគេនៅអាស៊ី បានរៀបចំឡើង ជា រៀង រាល់ឆ្នាំដោយសមាគមប្រជាជន សាធារណរដ្ឋសិង្ហបុរី ដែលប្រព្រឹត្តទៅចាប់ផ្តើម ពីថ្ងៃទី៧ ដល់ ទី១៤ខែកុម្ភៈឆ្នាំ២០១៧នេះ មានការចូលរួមសម្តែងពីសំណាក់ក្រុមសិល្បៈ ជាតិប្រមាណ ១៥០ ស្ថាប័ន និង ប្រតិភូពីសំណាក់បណ្តាប្រទេសជាច្រើន លើពិភពលោកប្រមាណម៉ឺននាក់ ដែល រំលេចនូវសិល្បៈចម្រុះជាតិសាសន៍ដ៏សម្បើមអស្ចារ្យ។

អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>