ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ក្រសួងអប់រំផ្តល់ឱកាសសិស្សថ្នាក់ទី១២ ធ្វើតេស្តសមត្ថភាពលើមុខវិជ្ជាសំខាន់ៗតាមប្រព័ន្ធអនឡាញ មុនការប្រឡងទុតិយភូមិមកដល់
ចេញផ្សាយ  ៩-គុម្ភះ-២០១៧    ដោយ : CHHON veasna

ក្រសួងអប់រំផ្តល់ឱកាសសិស្សថ្នាក់ទី១២ ធ្វើតេស្តសមត្ថភាពលើមុខវិជ្ជាសំខាន់ៗតាមប្រព័ន្ធអនឡាញ មុនការប្រឡងទុតិយភូមិមកដល់

MC:ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ឱកាសសិស្សថ្នាក់ទី១២ ធ្វើតេសសមត្ថភាព លើមុខវិជ្ជា សំខាន់ៗ តាម ប្រព័ន្ធអនឡាញ មុនការប្រឡងទុតិយភូមិមកដល់ ដើម្បីសិស្សទទួលបានពិន្ទុជាប់ខ្ពស់។

 ក្រសួងអប់រំ យុវជន និង កីឡា នឹងដាក់ដំណើរការប្រព័ន្ធ សិក្សាពី ចម្ងាយ ដែល ហៅជា ភាសា អង់ គ្លេសថា (E-Learning Management System) ដែលអាចឱ្យសិស្សថ្នាក់ទី១២ទាំងអស់ឆ្លើយសំណួរ រឺធ្វើ លំហាត់លើមុខវិជ្ជានៃវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលមានបញ្ជូលវិញ្ញា សារ គណិត វិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា ដើម្បីឱ្យបេក្ខជនទាំងអស់ដឹង ពីកម្រិតសមត្ថភាព រឺ លទ្ធ ផល ជាប់ រឺធ្លាក់ មុនការ ប្រឡងមកដល់។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលវិទ្យុជាតិទទួល បាន នៅថ្ងៃទី ៨ ខែ កុម្ភៈ បានឱ្យដឹងថា ការបញ្ជូល មុខវិជ្ជានៃវិញ្ញាសារ ប្រឡងសញ្ញា ប័ត្រ មធ្យម សិក្សា          ទុតិ យ ភូមិ ឱ្យសិស្សអនុវត្តតាម ប្រព័ន្ធអនឡាញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពិនិត្យឃើញថា អត្រា ធ្លាក់ គិត ជា ភាគរយ លើមុខវិជ្ជាទាំងនេះ នៅខ្ពស់នៅឡើយ ខណៈអត្រាជាប់កាលពី ឆ្នាំ ២០១៦ មានជាង៦២ ភាគ រយ ស្មើនឹងចំនួន ជាង ៥ម៉ឺន នាក់ ប៉ុណ្ណោះ ក្នុងចំណោមបេក្ខជនជិត៩ម៉ឺននាក់។

តាមមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សានុសិស្សអាច អនុវត្តកម្ម វិធី នេះនៅពេលវេលាទំនេរ បន្ទាប់ពី ការ សិក្សាក្នុងថ្នាក់ តាមរយៈ ទូរស័ព្ទស្មាតហ្វូន Tablet រឺកុំព្យូទ័រ ដែលមាន នៅ លើ គេហទំព័រ របស់ក្រសួង គឺ http://bacii.moeys.gov.kh ក្រោយការប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៅ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ។

ក្រសួងអប់រំ យុវជននិងកីឡា រំពឹងថា ប្រព័ន្ធនេះនឹងជួយពង្រឹង សមត្ថភាពរបស់ សិស្សា នុ សិស្ស មួយ កម្រិត ថែមទៀត លើចំណេះដឹងដែលទទួលបានពីគ្រូនៅក្នុងថ្នាក់រៀន។

យុវតី មាស សំណាងកញ្ចនា និងយុវតី ឡន ស្រីពៅពេជ្រ សិស្សថ្នាក់ទី១២នៃ វិទ្យាល័យ ព្រះ ស៊ី សុវត្ថិ បានគាំទ្រចំពោះគម្រោងអនុវត្តប្រព័ន្ធ សិក្សាពី ចម្ងាយ នេះ ព្រោះអាចឱ្យសិស្សដឹងពី លទ្ធផល និង កម្រិត សមត្ថ ភាព ដើម្បីអាចបំពេញបន្ថែមចំណុចខ្លាំង ចំណុចខ្សោយ ឈានទៅទទួល បានលទ្ធ ផល ល្អ ប្រសើរ។

Mix Clip: យុវតី មាស សំណាងកញ្ចនា (សម្រាប់ខ្ញុំកម្មវិធីE-Learning.....បានអត្រាពិន្ទុខ្ពស់)

Clip: យុវតី ឡន ស្រីពៅពេជ្រ(ខ្ញុំគិតថាវាមានប្រយោជន៍ខ្លាំង...យើងទៅរៀនបន្ថែមទៀត ហើយអាចបានពិន្ទុខ្ពស់)

លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា សិស្ស នៅ ទីប្រជុំជននិងសិស្សនៅទីជនបទ អាចមានគម្លាតទទួលបានសេវាអនុវត្តប្រព័ន្ធ សិក្សា ពី ចម្ងាយនេះ មិន ស្មើគ្នា ដោយសារតែគ្មានលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍និងសេវាអ៊ិនធឺណែត។ ប៉ុន្តែទោះ បី យ៉ាង នេះក្តី លោកគាំទ្រចំពោះប្រព័ន្ធ សិក្សាពី ចម្ងាយនេះ ដែលអាចឱ្យសិស្សទទួលបានអត្រាជាប់ខ្ពស់។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងអប់រំ ហើយបន្ទាប់ ពី ការ ដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ សិស្សានុសិស្ស អាច អនុវត្តកម្មវិធីនេះ បានតាមរយៈតំណភ្ជាប់ នៅលើ គេហ ទំព័រ របស់ក្រសួងដែលមានស្រាប់។

អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>