ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
រាជរដ្ឋាភិបាល នៅតែបន្តផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រ ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរ
ចេញផ្សាយ  ១៣-គុម្ភះ-២០១៧    ដោយ : CHHON veasna

រាជរដ្ឋាភិបាល នៅតែបន្តផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រ ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរ

MC:រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រ ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរ ខណៈអង្គការសង្គមស៊ីវិល នៅតែសម្តែងក្តីព្រួយបារម្ភ ពីការ បែងចែកដី និងការប្រើប្រាស់ដីធ្លី ថាខ្វះតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព។

          ឯ.ឧ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» កាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាល នៅតែបន្តផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រខណៈកន្លងមក រាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋទូទាំង ប្រទេស។

          ឯ.ឧបានបន្តថា ក្រសួងបរិស្ថាននឹងពិចារណា និងចុះពិនិត្យជាក់ស្តែង រាល់សំណូមពររបស់ប្រជាពលរដ្ឋ និងសហគមន៍ ដែលបានស្នើសុំដីធ្លីនៅតំបន់ការពារធម្មជាតិ ដើម្បីជៀស រៀងការទន្ទ្រានដីព្រៃ បង្កឱ្យមានជាទំនាស់ដីធ្លី និងធ្វើឱ្យបាត់បង់ធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ។ឯ.ឧបានបញ្ជាក់ថា អាជ្ញាធរនឹងធ្វើការជាមួយប្រជាពលរដ្ឋ ករណីពិនិត្យឃើញថា ជាប្រជាពលរដ្ឋក្រីក្រដែលខ្វះដីសម្រាប់ធ្វើកសិកម្មពិតប្រាកដនោះ ក្រសួងនឹងប្រគល់ជូនតែម្តង ដើម្បីផ្តល់ ប្រយោជន៍ដល់ប្រជាពលរដ្ឋ

          ឯ.ឧ សៅ សុភាព នាយកខុទ្ទការល័យនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ ថា ការបង្ហាញជំហររបស់រាជរដ្ឋាភិបាលនិងក្រសួងបរិស្ថាន លើការបន្តផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រ ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរនេះ ធ្វើឡើងខណៈពេលដែលមានវេទិកាសាធារណៈ នៅតាមបណ្តាខេត្តមួយចំនួន ត្រូវបានប្រជាពលរដ្ឋសម្តែងក្តីកង្វល់ថា ខ្វះដីស្រែចំការ ធ្វើឱ្យប្រជាពលរដ្ឋទៅទន្ទ្រានដីសាធារណៈរបស់រដ្ឋ បង្កជាវិវាទដីធ្លី។

          តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹង ថា នៅឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋ បានចំនួន ៤ លាន ប័ណ្ណ ស្មើ៥៧ភាគរយ នៃផែនការសរុបទូទាំង ប្រទេស ។

          លោក ឡាត់ គី ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក បានមានប្រសាសន៍ថា ការ បែងចែកដីអនុវត្តមិនទាន់មានប្រសិទ្ធភាព ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋឱ្យរួចផុតពីបន្ទាត់ក្រីក្រនៅឡើយនោះទេ ដោយការអនុវត្តគោលការណ៍សម្បទានសង្គមកិច្ចនេះ ខ្វះការលើកទឹកចិត្ត ខ្វះការបង្កលក្ខណៈងាយស្រួល ដល់ ប្រជាពលរដ្ឋក្រីក្រីនិងខ្វះការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង ក្នុងការស្នើសុំ។លោកថា រដ្ឋាភិបាលគួរតែមានវិធានការពិនិត្យឱ្យបានម៉ត់ចត់ មុននឹងធ្វើការបែកចែកដល់ប្រជាពលរដ្ឋដែលខ្វះដី ព្រមទាំងពិនិត្យលក្ខណៈវិនិច្ឆ័យចំពោះប្រជាពលរដ្ឋដែលទទួលដី ក៍គួរតែធ្វើការពិនិត្យពិចារណាឡើងវិញ។ ម៉្យាងវិញទៀត រដ្ឋាភិបាលត្រូវតែផ្តល់ដី ដែលមានផលប្រយោជន៍របស់រដ្ឋ ទៅប្រជាពលរដ្ឋក្រីក្រជាអាទិភាព មិនមែនទៅឱ្យប្រជាពលរដ្ឋដែលត្រូវការដីដើម្បីរស់នោះទេ ដើម្បីឱ្យពួកគាត់អាចអាស្រ័យផលក្នុង           វិស័យកសិកម្មបាន។     

 

 

ត្រលប់ក្រោយ >>