ព័ត៌មានថ្មីៗ:ប្រមុខរាជរដ្ឋាភិបាល កោតសរសើរម្ចាស់ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់កីឡាការីនី អ៊ុក ស្រីមុំក្រសួងធនធានទឹក អំពាវនាវឱ្យប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ ចាប់ពីថ្ងៃទី២៣-២៩ ខែមេសា ឆ្នាំ២០១៧វិទ្យាស្ថានស្រាវជ្រាវពីផ្លូវសូត្រត្រូវបង្កើតឡើងនៅក្រុងប៉េកាំងកម្ពុជា ដណ្តើមបានមេដាយមាសពិភពលោក លើប្រភេទកីឡាប៉េតង់គ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៧នេះ ថយចុះ
ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងមូលបានស្ពានថ្មីមួយប្រើប្រាស់។
ចេញផ្សាយ  ១៣-គុម្ភះ-២០១៧    ដោយ : CHHON veasna

ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងមូលបានស្ពានថ្មីមួយប្រើប្រាស់។ ខ្ញុំសប្បាយរីករាយណាស់ដែលបានមកសម្ពោធបើកអោយប្រើប្រាស់នៅថ្ងៃនេះ។ ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំគឺជាប្រភេទស្ពានគុណភាពបេតុងសរសៃដែកមានប្រវែង ៤១៥ម៉ែត្រ លាតសន្ឋឹងលើផ្លូវជាតិលេខ២១ ពីត្រើយខាងលិចឆ្ពោះទៅផ្លូវជាតិលេខ ១១០ ទៅត្រើយខាងកើតទន្លេបាសាក់។ ស្ពាននេះចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ១៩.៣៩ លានដុល្លារអាមេរិក ដែលជាកម្ចីសម្បទានពីមិត្តចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២.៨លានដុល្លារ។ នេះជាស្ពានលើកទី៧ហើយ ដែលមិត្តចិនបានជួយកម្ពុជា។ ពីមុនមកយើងមិនដែលគិតស្មានថាបានស្ពានល្អបែបនេះប្រើប្រាស់ទេ តែថ្ងៃនេះយើងបានស្ពានពិតប្រើប្រាស់ មែន។ ស្ពាននេះនឹងផ្តល់ ឱកាសយ៉ាងច្រើនដល់ប្រជាពលរដ្ឋយើងទាំងក្នុងការធ្វើដំណើរ និងប្រកបការងារ ផ្សេងៗ។

ខ្ញុំសូមកោតសរសើរដល់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអជ្ញាធរមាន សមត្ថកិច្ចទាំងអស់ដែលបានចូលរួមសហការជួយសម្របសម្រួលក្នុងការសាងសង់ស្ពាននេះ។ ខ្ញុំក៏សូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលមិត្តចិនដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវស្ពានថ្នល់។

សូមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាស្ពានថ្មីនេះអោយបានល្អដើម្បីយើងប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនេះ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ កុំដឹកលើសទម្ងន់កំណត់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នាកុំបីខាន៕

ត្រលប់ក្រោយ >>