ព័ត៌មានថ្មីៗ:គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា​​​លោក ​លី ខឺឈាំង ​៖ អាស៊ាន​ជា​ទិសដៅ​ចម្បង​ នៃ​ទំនាក់ទំនង​ការទូត​របស់ចិន ជាមួយ​ប្រទេស​​ជិតខាង​ប្រទេសចិនត្រៀមបង្កើត តំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន ១០ទៅ២០កន្លែងមុន ឆ្នាំ២០២០គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..
ពហុកីឡាដ្ឋានជាតិ មរតកតេជោ គ្រោង​សម្ពោធ​ដាក់​ឲ្យ​​​​ប្រើប្រាស់​ក្នុង​ខែមីនាឆាប់ៗនេះ !
ចេញផ្សាយ  ១៣-គុម្ភះ-២០១៧    ដោយ : CHHON veasna

ពហុកីឡាដ្ឋានជាតិ មរតកតេជោ គ្រោង​សម្ពោធ​ដាក់​ឲ្យ​​​​ប្រើប្រាស់​ក្នុង​ខែមីនាឆាប់ៗនេះ !

   ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលរាជរដ្ឋាភិបាល​បើក​កា​រដ្ឋាន​សាង​សង់កាល​ពីថ្ងៃទី១២មេ​សា​​​​​២០១៣​នោះ ពេលនេះស្ថាបនាជិតរួចរាល់ហើយ​សម្រាប់​ដំណាក់កាលទី១ ដែលគ្រោង​សម្ពោធដាក់​ឲ្យ​ប្រើ​​ប្រាស់ក្នុងខែមីនា២០១៧នេះ និងបញ្ចប់​ទាំង​ស្រុងនៅឆ្នាំ២០២០ ​ដើម្បីត្រៀមប្រគួត​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣ ដែល​ព្រះ​រាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំ​ពិកបានឲ្យវិទ្យុជាតិដឹងនៅព្រឹកថ្ងៃចន្ទទី១​៣ កុម្ភៈ​នេះ​ថា រហូតមកដល់ពេលនេះពហុ​កី​ឡា​ដ្ឋាន​​ជាតិ​​ម​រតក​តេ​ជោ​សាងសង់​មូល​ដ្ឋាន​គ្រឹះ​ជិតរួចរាល់ហើយ គឺ​នៅសល់ការងារតុបតែង និងសំអាត​ខ្លះ ដើម្បីត្រៀមសម្ពោធដាក់​ឲ្យ​ប្រើ​​ប្រាស់ក្នុងខែមីនានេះ ក្នុងនោះ​មានកន្លែង​មណ្ឌល​កីឡា​ហែល​​​​ទឹក​ កន្លែង​​ស្នាក់នៅ​របស់​កី​ឡា​ករ ដែលគេ​ហៅ​ថាភូមិ​កីឡា និងកំពុង​ជុំ​រុញការសាងសង់ជា​បន្ត​​បន្ទាប់​​​​ទៀត​​​​ ។ ឯកឧត្តម បន្តថា ការ​សាងសង់ពហុកីឡាដ្ឋានជាតិ មរតកតេជោ​នេះ មាន៣ដំ​ណាក់​កាល គឺដំ​ណាក់​កាល​ទី​១​មានរយៈពេល៤ឆ្នាំ ទី២មាន៤ឆ្នាំ និងដំណាក់​កាលទី៣​មាន​រយៈពេលខ្លី ជា​ដំណាក់​កាល​​​​តុប​តែង​កែ​លំ​អរ និងការងារសំ​អាត​ប៉ុណ្ណោះ ហើយជាផែនការ​មេ​ស៊ី​ហ្គេមធ្វើ​យ៉ាងណា​សាង​សង់​ឲ្យ​ហើយ​ក្នុងឆ្នាំ​២០១៩​​ និង២០​២០ ដើម្បីទុក​ពេល៣​ទៅ៤ឆ្នាំ​សម្រាប់​ធ្វើ​ការ​​ប្រគួត និងប្រើ​ប្រាស់​សាក​​ល្បង ។

     ឯកឧត្តម វ៉ាត់ ចំរើនបានឲ្យដឹងទៀតថា ការសាងសង់​ពហុកី​ឡា​ដ្ឋាននេះគោរពតាមទស្ស​នទាន​បៃ​​តង​​​​នៃ​ចលនាស៊ីហ្គេមរបស់ពិភពលោក ដោយ​ទុក៦០%សំរាប់តំបន់បៃតង​ក្រៅពីនោះជាសំណង់​អគារ​និង​កន្លែង​ហ្វឹកហាត់ ដែលមាន​ផ្ទៃ​ដីសរុប៨៥ហិកតា ចំពោះសំណង់​អគារនេះ មាន​សាងសង់​ជា​កី​ឡា​ដ្ឋាន​​​​ធំសំ​រាប់​ធ្វើ​ពិធី​បើក និងបិទស៊ីហ្គេម មានតារាងបាល់ទាត់ អត្តពលកម្ម មណ្ឌលកីឡាហែល​ទឹក​ មាន​​​កីឡា​ដ្ឋាន​ក្នុង​សាល មាន​បាល់បោះ បាល់ទះ សី នៅ​​​​ខាងក្រៅមានកន្លែង​ហ្វឹក​ហាត់​កីឡា​បាញ់​កាំ​ភ្លើង បាល់អោប បាល់ទះ និងបាញ់ធ្នូជា​ដើម ។ ឯកឧត្តម បន្តថា កីឡាមានជាង​២០​ប្រភេទ អាច​​​ហាត់​នៅ​ក្នុងនោះបាន ប៉ុន្តែ​ត្រូវរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យមាន​ប្រ​ពន្ធ័​​បានច្បាស់​លាស់​ផង​ដែរ ​ក្នុង​​នោះ​មាន​ជាស្រះទឹក និងអាង ជាស្ថាបត្យ​កម្មដែល​ទាញយក​ទស្សនៈទានពីអង្គរ ប៉ុន្តែ​ពហុកី​ឡា​ដ្ឋាន​នេះមិន​អាច​ទាញយក​ការប្រគួតស៊ី​ហ្គេម​ទាំងអស់ក្នុងឆ្នាំ២០២៣នោះបានទេ គ្រាន់តែ​ជាចំ​ណែក​​​​ធំ​មួយស្រូប​យក​៧០​​​​ទៅ៨០%​នៃ​ប្រ​ភេទកីឡាដែលមាននៅក្នុងស៊ីហ្គេមនោះទេ នៅសល់​៣០ទៅ​៤០​%​ត្រូវ​ធ្វើនៅ​កន្លែង​ផ្សេង​ៗទៀតបានប្រគួតអស់ ដូចជាស្តាតចាស់ក៏មានការ​រៀបចំឡើងវិញឲ្យ​មាន​ស្តង់​​ដាដូច​ជា​ការប្រ​គួត​បាល់ទាត់ជម្រុះបានដល់ហ្វាយណល់បានធ្វើនៅនោះ ដូចជាកីឡាលើ​ទឹក​មួយ​​ចំនួនទៀតដូច​ជា​​អ៊ុំទូក​ជា​​​ដើម ដែលត្រូវរៀបចំនៅកំពត ព្រោះទីនោះជាមជ្ឈ​មណ្ឌល​កីឡាលើ​ទឹក​​​​របស់គណៈ​កម្មការ​អូ​ឡាំ​ពិក នៅ​ប្រើប្រាស់​កន្លែង​មួយ​​ចំនួនទៀតរបស់វិស័យឯកជន ដូចជា​កោះ​ពេជ្រ​ជាដើម ដែលមានដំបូល​ខ្ពស់​ៗ​អាចលេងកីឡានៅទីនោះមាន ការ៉ាតេដូ ឬបោកចម្បាប់​ជាដើម ដែលច្បាប់​ស៊ីហ្គេម​គេត្រូវឲ្យមានយ៉ាង​តិច២២​​ប្រភេទកីឡាឡើងទៅទើបអាចឲ្យបើកបាន ។ដូច​នេះ​រដ្ឋាភិបាលត្រូវ​ត្រៀម​រៀប​​ចំ​ហេដ្ឋារចនា​សម្ព័ន្ធ​​ឲ្យរួចរាល់មុនឆ្នាំ២០២០តែម្តង ៕ ១៣\កុម្ភៈ ២០១៧ (ចន ណារិទ្ធ)

ត្រលប់ក្រោយ >>