ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
សង្គមស៊ីវិលជាតិនិងអន្តរជាតិ សម្តែងក្តីព្រួយបារម្ភ ចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីប៉ាក់បេង ក្នុងប្រទេសឡាវ
ចេញផ្សាយ  ១៧-គុម្ភះ-២០១៧    ដោយ : CHHON veasna

សង្គមស៊ីវិលជាតិនិងអន្តរជាតិ សម្តែងក្តីព្រួយបារម្ភ ចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីប៉ាក់បេង ក្នុងប្រទេសឡាវ

MC: សង្គមស៊ីវិលជាតិនិងអន្តរជាតិ បានសម្តែងក្តីព្រួយបារម្ភចំពោះគម្រោងសាងសង់ទំនប់ វារីអគ្គិសនីប៉ាក់បេង ដែលជាគម្រោងទី៣ បន្ទាប់ពីទំនប់ដនសាហុង ដែលស្ថិត នៅលើតួមេនៃដងទន្លេមេគង្គ នៅក្នុងប្រទេសឡាវ ដែលមានឥទ្ធិពលអវិជ្ជមានមកលើតំបន់ដងទន្លេមេគង្គ។

          ក្នុងសន្និសីទសារព័តមាន នៅថ្ងៃទី ១៧ ខែ កុម្ភៈ នាទីស្នាក់ការ អង្គការមិនមែន រដ្ឋា ភិបាល ស្តីពីកម្ពុជា សម្ព័ន្ធទន្លេកម្ពុជា  ដែលមានអង្គការសមាជិកបណ្តាញជាតិចំនួន៥២ អង្គការនិង អង្គការ អន្តរ ជាតិផ្សេងទៀត  បានសម្តែងក្តីព្រួយបារម្ភថា ការសាងសង់ទំនប់វារីអគ្គីសនី ប៉ាក់បេង នៅក្នុងប្រទេសឡាវ នឹងធ្វើឱ្យមានផលប៉ះពាល់យ៉ាងសំខាន់ដល់សហគមន៍   នៅក្នុងប្រទេសថៃ ដែលរស់នៅផ្នែកខាង លើ និងខាងក្រោមនៃគម្រោងសាងសង់ទំនប់។   លើសពីនេះទៀតគម្រោងនេះនឹងគំរាមកំហែងដល់ជីវចំរុះ ធនធានជលផល នៅខ្សែទឹកខាងក្រោម ទន្លេមេគង្គ   ដែលជាប្រភពសន្តិសុខស្បៀងនៃប្រជាពលរដ្ឋរាប់សិបលាននាក់ និងជាពិសេសបឹងទន្លេសាប ដែលជាបេះដូងនៃប្រទេសកម្ពុជា។       

          ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលប្រទេសឡាវ  បានជូនដំណឹងក្នុងចេតនាសាងសង់ទំនប់វារីអគ្គិនីប៉ាក់បេង នៅលើតួមេនៃដងទន្លេមេគង្គ ស្របពេលដែល       គណៈកម្មាធិការទន្លេមេគង្គ នឹងចាប់ផ្តើមពិគ្រោះយោបល់ជាមុន  ក្រោមនិតីវិធីសម្រាប់ការជូនដំណឹង  ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNPCA)។

          សូមបញ្ជាក់ថា នីតិវិធីសម្រាប់ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNPCA)     គឺជាសមាសធាតុយ៉ាងសំខាន់របស់គណៈកម្មាធិការទន្លេមេគង្គ (MRC)     សំរាប់កិច្ច សហប្រតិការប្រកបដោយសមធ៌ម  និងការគ្រប់គ្រងទន្លេមេគង្គប្រកបដោយនិរន្តរភាព រវាងប្រទេសចំនួន៤ជាសមាជិកនៃទន្លេមេគង្គក្រោមរូមមាន៖

ប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម។ 

          លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែន រដ្ឋា ភិបាល ស្តីពីកម្ពុជា បានមាន ប្រសាសន៍ ថា សម្ព័ន្ធទន្លេកម្ពុជា បានបញ្ជូនឯកសារនិងបានពិភាក្សាពីផលប៉ះពាល់ សំណូមពរនិងគោល ជំហរបស់អង្គការសង្គមស៊ីវិល ទៅកាន់គណៈកម្មាធិការ ជាតិ ទន្លេ មេគង្គ កម្ពុជា ជាផ្លូវការរួចហើយ ដើម្បីឱ្យអន្តររដ្ឋាភិបាល គិតគូរនិងបដិសេធចំពោះគម្រោងទំនប់វារីអគ្គិសនីប៉ាកបេងមួយនេះ។

          សមាជិកសម្ព័ន្ធទន្លេកម្ពុជា   ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ    និងអន្តរជាតិ ស្នើដល់គណៈកម្មាធិការទន្លេមេគង្គ បញ្ឈប់ការពិគ្រោះយោបល់ជាមុនសម្រាប់គម្រោងទំនប់វារីអគ្គិសនី   ប៉ាក់បេង

និងស្នើជាផ្លូវការឱ្យរដ្ឋាភិបាលឡាវផ្អាកសកម្មភាពគ្រប់គម្រោង      ដើម្បីដោះស្រាយលើគុណវិបត្តិនៃនីតិវិធីសម្រាប់ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNPCA)   ឱ្យមានប្រសិទ្ធិភាព សិន។

          សមាជិកសម្ព័ន្ធទន្លេកម្ពុជា   ទាមទារលើនីតិវិធី សម្រាប់ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង(PNPCA)    គួរព្យួរទុករហូតដល់លទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មាធិការទន្លេមេគង្គត្រូវបានចែករំលែកជាសាធារណៈ។ 

          វិទ្យុជាតិកម្ពុជា មិនអាចទាក់ទងឯ.ឧ តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការ ជាតិ ទន្លេ មេគង្គ កម្ពុជា ជុំវិញយន្តការដើម្បីជួយដោះស្រាយក្តីកង្វល់ចំពោះគម្រោងសាងសង់ទំនប់ វារីអគ្គិសនីប៉ាក់បេងនេះ។           

          សូមបញ្ជាក់ថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីប៉ាក់បេង  ជាគម្រោងទី៣ បន្ទាប់ពីសាយ៉ាប៊ូរី និងដនសាហុង ដែលសាងសង់លើតួមេនៃដងទន្លេមេគង្គក្នុងប្រទេសឡាវ។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីប៉ាក់បេង  នេះស្ថិតនៅក្នុងខេត្តឧត្តមសៃ ប៉ែកខាងជើងនៃប្រទេសឡាវ។  គម្រោងនេះលទ្ធភាពផលិតថាមពលវារីអគ្គិសនីបាន ៩១២មេហ្គាវ៉ាត់។   

          ទោះបីយ៉ាងណាក្តីយោងលើរបាយការណ៍របស់ក្រុមហ៊ុន Vientiane  Based  Datang (Lao) Pak Beng Hydropower Co., Ltd  ដែលទទួលខុសត្រូវក្នុងការសាងសង់ទំនប់វារីអគ្គិសនីប៉ាក់បេង  បានតាំងចិត្ត ក្នុងការឆ្លើយតប  ជាមួយមតិយោបល់របស់ប្រទេសជាសមាជិកគណៈកម្មាធិការជាតិទន្លេមេ គង្គ និងដៃគូអភិវឌ្ឍ៕

អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>