ព័ត៌មានថ្មីៗ:គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា​​​លោក ​លី ខឺឈាំង ​៖ អាស៊ាន​ជា​ទិសដៅ​ចម្បង​ នៃ​ទំនាក់ទំនង​ការទូត​របស់ចិន ជាមួយ​ប្រទេស​​ជិតខាង​ប្រទេសចិនត្រៀមបង្កើត តំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន ១០ទៅ២០កន្លែងមុន ឆ្នាំ២០២០គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក ស្នើកម្ពុជាផ្តល់ឱកាសដល់ធុរជនអាមេរិក ចូលរួមពិគ្រោះយោបល់លើការរៀបចំឯកសារគតិយុត្តិពាក់ព័ន្ធនឹងធុរកិច្ច និងវិនិយោគ
ចេញផ្សាយ  ២២-គុម្ភះ-២០១៧    ដោយ : CHHON veasna

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក ស្នើកម្ពុជាផ្តល់ឱកាសដល់ធុរជនអាមេរិក ចូលរួមពិគ្រោះយោបល់លើការរៀបចំឯកសារគតិយុត្តិពាក់ព័ន្ធនឹងធុរកិច្ច និងវិនិយោគ

MC:ក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក ស្នើកម្ពុជាឱ្យបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ធុរជនអាមេរិក ក្នុងការចូលរួមពិគ្រោះយោបល់លើការរៀបចំឯកសារគតិយុត្តិពាក់ព័ន្ធនឹងធុរកិច្ច និងវិនិយោគ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

          ឯ.ឧ ឯកអគ្គរដ្ឋទូត ម៉ៃឃើល មីចាឡាក់ តំណាងប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានមានប្រសាសន៍ថា ការផ្តល់ឱកាសដល់ធុរជនអាមេរិក ឱ្យចូលរួមពិគ្រោះយោបល់លើការរៀបចំឯកសារគតិយុត្តិពាក់ព័ន្ធនឹងធុរកិច្ច និងវិនិយោគនេះ ដើម្បីអាចកំណត់នូវបញ្ហាគតិយុត្តិដែលរាំងស្ទះ ដល់សុខដុមនីយកម្មពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងតំបន់ ។

          ការស្នើរបស់ក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិកនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯ.ឧ សុខ ចិន្តាសោភោ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង             គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅថ្ងៃទី២១ ខែ កុម្ភៈ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

          ជាការឆ្លើយតបឯ.ឧ សុខ ចិន្តាសោភោ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីផ្តល់ឱកាសឱ្យវិស័យឯកជនលើកឡើងនូវកង្វល់នានារបស់ខ្លួន មកដោះស្រាយរួមគ្នា ក៍ដូចជាចូលរួមចំណែកផ្តល់មតិដល់ការតាក់តែងនិងកែលម្អបទដ្ឋានគតិយុត្តិ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

          ឯ.ឧបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោ បាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម២០១៥-២០១៦ ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការកៀរ គរវិនិយោគផ្ទាល់ពីបរទេស ជាពិសេសការចូលរួមទៅក្នុងខ្សែសង្វាក់តម្លៃតំបន់។ ម៉្យាងវិញទៀត ដើម្បី ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

          ឯ.ឧបានលើកទឹកចិត្តដល់វិនិយោគិនអាមេរិក ដែលមានសកម្មភាពនៅក្នុងតំបន់អាស៊ាន ឱ្យពិចារណាពីលទ្ធភាពនៃការចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា ដើម្បីតភ្ជាប់ទៅនឹងប្រតិបត្តិការដែលមានស្រាប់ នៅបណ្តាប្រទេសអាស៊ានឯទៀត។

          សូមរំលឹកថា កាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិក បានប្រកាសពីលើកលែងពន្ធនាំចូលលើមុខទំនិញប្រើប្រាស់ក្នុងការធ្វើដំណើរ ដូចជា វ៉ាលី, សាក់កាដូ,និងកាបូបដៃ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដោយមានកម្ពុជាផងនោះ ដែលជាកត្តាអំណោយផលដល់ការផលិត និងនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

          តាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា កំណើនទុនវិនិយោគរបស់សហ អាមេរិកនៅកម្ពុជា កើនឡើងជាង១៥ដង ពីប្រមាណ៧លាន៥សែនដុល្លារនៅឆ្នាំ២០១៥ ទៅដល់ជិត ១២២លានដុល្លារនៅឆ្នាំ២០១៦ ៕អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>