ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ក្រសួងអប់រំ ជំរុញដល់គ្រឹះស្ថានសិក្សា រកវិធីសាស្រ្តថ្មីៗ ជួយលើកកម្ពស់សុខភាពសិស្ស
ចេញផ្សាយ  ២៣-គុម្ភះ-២០១៧    ដោយ : CHHON veasna

ក្រសួងអប់រំ ជំរុញដល់គ្រឹះស្ថានសិក្សា រកវិធីសាស្រ្តថ្មីៗ ជួយលើកកម្ពស់សុខភាពសិស្ស

MC: ក្រសួងអប់រំ យុវជននិងកីឡា ជំរុញដល់គ្រឹះស្ថានសិក្សារកវិធីសាស្រ្តថ្មីៗ ក្នុងការជំរុញការលើកកម្ពស់សុខភាពសិស្ស ដើម្បីកាត់បន្ថយបញ្ហាសុខភាព ដែលរំខានដល់ការបណ្តុះ បណ្តាល ធន ធានមនុស្ស នឹងឈានទៅលើកកម្ពស់សុខភាព គុណភាពនិង ប្រសិទ្ធភាពអប់រំ របស់ កម្ពុជា។

អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម...

          ក្នុងសិក្ខាសិលាស្តីពីសុខភាពសិក្សា នៅថ្ងៃទី២៣ ខែ កុម្ភៈ នាសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯ.ឧ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ចង់ឱ្យគ្រឹះស្ថានសិក្សាទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាពីលក្ខខណ្ឌអនាម័យ នៅតាមសាលារៀន ដូចជា ទឹកបរិភោគ បង្គន់អនាម័យ បរិក្ខាលាងសម្អាតដៃ សុវត្ថិភាព និងបរិស្ថានសាលារៀន ដើម្បីធានាថែរក្សាសុខភាព សិស្សា នុសិស្ស ឱ្យកាន់តែប្រសើរ។

          ការជំរុញដល់សាលារៀនទូទាំងប្រទេស ឱ្យចូលរួមរកវិធីសាស្រ្តថ្មីៗ ក្នុងការជំរុញការលើកកម្ពស់សុខភាពនេះ ធ្វើ ឡើងដើម្បីឆ្លើយតប និងកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ដូចជា អត្រាមរណភាពរបស់ កុមារទាក់ ទងនឹងជំងឺរាគ ជំងឺរលាកផ្លូវដង្ហើម បញ្ហាកង្វះអាហារូបត្ថម្ភ ព្រមទាំងអត្រាបោះបង់ ចោល ការ សិក្សារបស់កុមារ។

          ថ្នាក់ដឹកនាំសាលារៀន និងមន្ទីរអប់រំ យុវជននិងកីឡា ដែលបានចូលរួមក្នុងសិក្ខាសិលាស្តីពីសុខភាពសិក្សា បានឱ្យដឹងថា នឹងបើកកិច្ចប្រជុំដើម្បីពិភាក្សានិងពិនិត្យលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធដោយគោរពតាមបទដ្ឋានអនាម័យ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់កុមារ។

          លោក យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា បានមានប្រសាសន៍ថា បញ្ហាសុខភាព ជិះឥទ្ធិលពលអវិជ្ជមាន ដល់សិក្សារៀនសូត្ររបស់សិស្សា នុ សិស្ស ឈានទៅអវត្តមាន និងគ្មានលទ្ធភាពទទួលបានការអប់រំប្រកបដោយប្រសិទ្ធភាពនោះទេ។

Clip:លោក យង់ គន្ធារិទ្ធ(បើសិនអ្នកសិក្សាពុំមានសុខភាពល្អទេ...តាមអ្វីដែលយើងចង់បាន)

        លោក ហេង សន្តិភាព មន្ត្រីជំនាញទឹកស្អាត និងអនាម័យនៃមូលនិធិអង្គការសហប្រជាជាតិដើម្បី កុមារ បានមានប្រសាសន៍ថា ការលើកកម្ពស់ទឹកស្អាត និងអនាម័យនៅតាមសាលារៀនជាផ្នែកមួយ ជួយឱ្យបញ្ញាស្មារីកុមារលូតលាស់ល្អ ធានាដល់សុខភាព គុណភាពនិង ប្រសិទ្ធភាពអប់រំ ។

Clip: លោក ហេង សន្តិភាព (ទាក់ទងនឹងអនាម័យប្រសិនកង្វះខាតអនាម័យ....មិនមែនសម្រាប់តែអ្នកណាម្នាក់ទេ)

         តាមមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងនឹងបញ្ជូលគោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរមា ស្តីពីទឹក ស្អាត និងអនាម័យតាមសាលារៀន នៅពេលចាប់ផ្តើមសាងសង់ សាលារៀនថ្មី នៅឆ្នាំ ក្រោយៗ ទៀត ដើម្បីធានាលើកកម្ពស់សុខភាព គុណភាពនិង ប្រសិទ្ធភាព អប់រំរបស់កុមារ។

          សូមបញ្ជាក់ថា ក្រសួងអ ប់រំ យុវជននិងកីឡា បានបន្ថែមថវិកា សម្រាប់ផ្តល់បរិក្ខារអនាម័យទឹកស្អាតសម្រាប់សាលារៀនប្រមាណ២៨៧សាលា នៅឆ្នាំសិក្សា ២០១៦-២០១៧នេះ៕

អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>