ព័ត៌មានថ្មីៗ:គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា​​​លោក ​លី ខឺឈាំង ​៖ អាស៊ាន​ជា​ទិសដៅ​ចម្បង​ នៃ​ទំនាក់ទំនង​ការទូត​របស់ចិន ជាមួយ​ប្រទេស​​ជិតខាង​ប្រទេសចិនត្រៀមបង្កើត តំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន ១០ទៅ២០កន្លែងមុន ឆ្នាំ២០២០គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..
អង្គការស្ទែមកម្ពុជា ប្រកាសជ្រើសរើសយុវសិស្សឱ្យចូលរួមការប្រកួត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យ
ចេញផ្សាយ  ២៤-គុម្ភះ-២០១៧    ដោយ : CHHON veasna

អង្គការស្ទែមកម្ពុជា ប្រកាសជ្រើសរើសយុវសិស្សឱ្យចូលរួមការប្រកួត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

MC: អង្គការស្ទែមកម្ពុជា ប្រកាសជ្រើសរើសយុវសិស្សឱ្យចូលរួមការប្រកួត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីដណ្តើមជើងឯកឆ្នើម ក្នុងព្រឹត្តិការណ៍ពិព័រណ៍មហោស្រពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាលើក          ដំបូងនៅកម្ពុជា។

          ក្នុងសេចក្តីប្រកាសព័ត៌មានដែលវិទ្យុជាតិទទួលបាន នៅថ្ងៃទី ២៤ ខែ កុម្ភៈ បាន ឱ្យដឹងថា ការប្រកួតនេះ ដើម្បីទាក់ទាញ សិស្សនិស្សិតឱ្យចាប់អារម្មណ៍លើការសិក្សាមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅកម្ពុជា។

          ការប្រកួតនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយលក្ខខណ្ឌចូលរួមប្រកួតគឺយុវសិស្សចាប់ពីថ្នាក់ទី១០ ដល់ឆ្នាំទី១នៃបណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យទូទាំងប្រទេស អាចមកចុះឈ្មោះតាមរយៈគេហទំព័រ https://goo.gl/5UELca រឺតាមអង្គភាពដៃគូ ដូចជាក្រសួងអប់រំ និងវិទ្យាសា្ថនភាសាអង់គ្លេសACE ឱ្យបានមុនថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៧ ជាកំហិត។

          សេចក្តីប្រកាសព័ត៌មានបានបន្តថា ក្រុមនីមួយៗមានសមាជិកយ៉ាងច្រើន៣នាក់ ក្រុមម្នាក់ៗត្រូវមានវត្តមានគ្រប់ការប្រកួត ព្រមទាំងមិនអាចផ្លាស់ប្តូរបានឡើយ ហើយក្រុមទាំងអស់នឹងត្រូវប្រកួតរួមគ្នា ដោយការសរសេរនិងអនុវត្តផ្ទាល់ក្រោមប្រធានបទ ៤ផ្សេងគ្នា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បីជំរុះបន្តរហូតដល់ថ្ងៃបញ្ចប់។

          ការប្រកាសជ្រើសរើសយុវសិស្សឱ្យចូលរួមការប្រកួត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីដណ្តើមជើងឯកឆ្នើមនេះ ធ្វើឡើងខណៈក្រសួងអប់រំ យុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀត ប្រឹងប្រែងទាក់ទាញ សិស្សនិស្សិតឱ្យចាប់អារម្មណ៍លើការសិក្សាមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅកម្ពុជា។

          សូមរំលឹកថា ក្រុមអ្នកលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅ កាត់ថាស្ទែម បានសម្រេចយកពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរៀបចំមហោស្រព វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែ មីនា ខាងមុខនេះ ដោយបើកឱ្យចូលទស្សនាដោយសេរី។

          ឯ.ឧ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា ការរៀបចំពិព័រណ៍មហោស្រពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានេះ ធ្វើឡើងខណៈក្រុមអ្នកជំនាញឯកទេស បានឱ្យដឹងថា ការអប់រំបែបវិទ្យាសាស្ត្រ វិស្វកម្ម នៅកម្ពុជា នៅមិនទាន់ឆ្លើយតបតម្រូវការទីផ្សារការងារនៅឡើយ ដោយសារខ្វះគុណភាព និង បរិមាណធនធានមនុស្ស ដែលមានជំនាញវិជ្ជាជីវៈ។

          ឯ.ឧបន្តថា ក្រសួងកំពុងប្រឹងប្រែង ពង្រឹងគុណភាពវិស័យអប់រំ ទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅគ្រប់កម្រិតសិក្សា ដែលឆ្លើយតបតម្រូវការទីផ្សារការងារនៅពេលបច្ចុប្បន្ននិង ទៅអនាគត។

          សូមបញ្ជាក់ថា រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា ទូរស័ព្ទIPhone អាហារូបករណ៍សិក្សាភាសាអង់គ្លេសនៅACE ប័ណ្ណសរសើរពីក្រសួងអប់រំ យុវជន និងកីឡា និងរង្វាន់ផ្សេងៗទៀត៕អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>