ព័ត៌មានថ្មីៗ:មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនគណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
ក្រុមអ្នកបរិស្ថានជាតិនិងអន្តរជាតិអះអាងថា គម្រោងសាងសង់ ទំនប់ វារី អគ្គីសនី ប៉ាក់បេង នៅលើតួមេនៃដងទន្លេមេគង្
ចេញផ្សាយ  ២៧-គុម្ភះ-២០១៧    ដោយ : CHHON veasna

ក្រុមអ្នកបរិស្ថានជាតិនិងអន្តរជាតិអះអាងថា គម្រោងសាងសង់ ទំនប់ វារី អគ្គីសនី ប៉ាក់បេង នៅលើតួមេនៃដងទន្លេមេគង្គ នៅក្នុងប្រទេសឡាវ កំពុងស្ថិតនៅក្រោមការតាម ដានយកចិត្តទុកដាក់ ខណៈប្រទេស ឡាវថា គម្រោងនេះប៉ះពាល់តិចតួចដល់បរិស្ថាន។អ្នកយកព័ត៌មានយើងរាយការណ៍

          ឯ.ឧ តែ ណា វុ ធ អគ្គលេខាធិការ នៃ គណៈកម្មាធិការ ជាតិ ទន្លេមេគង្គកម្ពុជា បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី ២៧ ខែ កុម្ភៈនេះថា គណៈកម្មាធិការ ជាតិ ទន្លេ មេគង្គ កម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានក្រសួងបរិ ស្ថា ន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីពិនិត្យលើឯកសារវាយ តម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន អំពីគម្រោងសាងសង់ ទំនប់ វារី អគ្គីសនី ប៉ាក់បេង របស់ប្រទេសឡាវ យ៉ាងម៉ត់ចត់។ ឯ.ឧបន្តថា អន្តរក្រសួងនិងអ្នកពាក់ព័ន្ធនឹង រៀបចំ កិច្ចប្រជុំ ថ្នាក់ជាតិ ចាប់ពីខែមីនារហូតដល់ ខែឧសភា ស្តីពីឯកសារនៃកិច្ចពិគ្រោះយោបល់ជាមុន  ក្រោមនិតីវិធីសម្រាប់ការជូនដំណឹង  ការពិគ្រោះយោបល់ ជាមុន និងកិច្ចព្រមព្រៀងហៅកាត់ថាPNPCA របស់ប្រទេសឡាវ ដើម្បីប្រមូលមតិយោបល់និងបញ្ជាក់អំពីជំហរ របស់កម្ពុជា ជូនទៅ កាន់ គណៈកម្មការ ទន្លេ មេគង្គ ដែល មាន លេខាធិការដ្ឋាន នៅ ក្នុង ប្រទេស ឡាវ ដើម្បី បញ្ជូន បន្ត ទៅ រដ្ឋាភិបាល ឡាវ។

          ឯ.ឧបានបញ្ជាក់ថា បើរកឃើញថាមានប៉ះពាល់ធ្ងន់ធ្ងរ កម្ពុជានឹងស្នើដល់ភាគីឡាវកែសម្រួលដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន បើទោះកម្ពុជាមិនអាចស្នើឱ្យបញ្ឈប់គម្រោងសាងសង់ ទំនប់ វារី អគ្គីសនី ប៉ាក់បេងនេះក្តី។

          លោក ហុក ម៉េងហ៊ាន់ ប្រធានកម្មវិធីបរិស្ថាន វេទិកា នៃអង្គការមិនមែន រដ្ឋា ភិបាល ស្តីពីកម្ពុជា ដែលបានចូលរួម កិច្ច ប្រជុំ រយៈពេល ពីរ ថ្ងៃ ជាមួយ ភាគី ពាក់ ព័ន្ធ ក្នុង តំបន់ នៅ ប្រទេស ឡាវ កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី២៧ ខែ កុម្ភៈនេះថា ឡាវមិន ទាន់សិក្សាពីគម្រោងឆ្លងដែនច្បាស់លាស់នៅឡើយ ខណៈអង្គការសង្គមស៊ីវិល សហគមន៍ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា វៀតណាម និង ថៃ ប្រកាន់ជំហរតវ៉ា និងទាមទារឱ្យធ្វើការសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន។

          សូមរំលឹកថា ក្នុងសន្និសីទសារព័ត៌មាន អំឡុងកិច្ចប្រជុំពិគ្រោះយោបល់ជាមុន  ក្រោមនិតីវិធីសម្រាប់ការជូនដំណឹង  ការពិគ្រោះយោ បល់ ជាមុន និងកិច្ចព្រមព្រៀង ឯ.ឧ Sommad Pholsena រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសឡាវ បានថ្លែងថា គម្រោង ស្ថាបនា ទំនប់ វា រី អគ្គិសនី ប៉ាក់បេងនេះ គ្មានផលប៉ះពាល់ ធំដុំ ដល់ ប្រទេសជិតខាង នោះទេ ដោយអនុវត្តស្តង់ដារស្ថាបនា ដូចនឹង ទំនប់ វា រី អគ្គិសនី សា យ៉ា ប៊ូ រី ។

          សូមបញ្ជាក់ថា ប្រទេសឡាវនឹងប្រកាសអំពីដំណើរការស្ថាបនារឺមិនស្ថាបនា ទំនប់ វារី អគ្គីសនី ប៉ាក់បេងនេះ ក្រោយពីកិច្ចពិគ្រោះយោបល់ជាមុន  ក្រោមនិតីវិធីសម្រាប់ការជូនដំណឹង  ការពិគ្រោះយោបល់ ជាមុន និងកិច្ចព្រមព្រៀងហៅកាត់ថាPNPCA បានបញ្ចប់រួចរាល់ នៅរយៈពេល៦ខែ គឺចាប់ពីខែ មករា ដល់ខែ មិថុនា ឆ្នាំ២០១៧នេះ។ ទំនប់ វា រី អគ្គិសនី ប៉ាក់ បេង នេះ ស្ថិតនៅ ចម្ងាយ ប្រហែល ១៥៤០ គីឡូ ម៉ែត្រ ពី ព្រំដែន កម្ពុជា -ឡាវអាចផលិត ថាមពល ក្នុង បរិមាណ ៩១២ មេ ហ្គា វ៉ា ត់ មានតម្លៃ ប្រមាណ ២៣៧២ លាន ដុល្លារ អាមេរិក ហើយ គម្រោង ស្ថាបនា ទំនប់ នេះ នឹងត្រូវ បញ្ចប់ នៅ ឆ្នាំ ២០២៤ ៕កុលចំណូល

ត្រលប់ក្រោយ >>