ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ចូលរួមសកម្មភាពកាន់តែសកម្មថែមទៀត ក្នុងការរួមចំណែកដល់ការថែរក្សាបរិស្ថាន និងទីក្រុងស្អាត
ចេញផ្សាយ  ២៨-គុម្ភះ-២០១៧    ដោយ : CHHON veasna

អត្ថាធិប្បាយ៖

ចូលរួមសកម្មភាពកាន់តែសកម្មថែមទៀត ក្នុងការរួមចំណែកដល់ការថែរក្សាបរិស្ថាន និងទីក្រុងស្អាត

  ថ្ងៃទី២៧កុម្ភៈជារៀងរាល់ឆ្នាំ  រាជរដ្ឋាភិបាលបានកំណត់យក ប្រារព្ធ “ទិវាជាតិទីក្រុងស្ងាត” ដើម្បីជាប្រទីបបំភ្លឺនិងក្រើនរំលឹកដល់ប្រជាពលរដ្ឋ  និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់  ចូលរូមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត  ដែលជាផ្នែកមួយនៃ “ព្រះរាជាណាចក្រអច្ឆរិយៈ” ។ទិវានេះមានបំណងបណ្តុះឆន្ទៈគ្រប់ភាគីទាំងអស់គ្នាឲ្យស្រឡាញ់ភាពស្អាត  និងភាពបៃតង  ព្រមទាំងជំរុញចូលរួមក្នុងស្មារតីបណ្តុះឆន្ទៈគ្រប់ភាគីទាំងអស់គ្នា  ឲ្យស្រឡាញ់ភាពស្អាត  និងភាពបៃតង  ព្រមទាំងជំរុញចូលរួមធ្វើឲ្យទីក្រុងរបស់យើងកាន់តែស្រស់ស្អាតប្រកបដោយភាពទាក់ទាញថែទៀត ។ សម្រាប់កម្ពុជា  ទីក្រុងស្អាតឬទីក្រុងបៃតងឬទីក្រុងប្រកបដោយនិរន្តរភាព  គឺសំដៅដល់ ទីក្រុងដែលមានបរិស្ថាន  អនាម័យ  សណ្តាប់ធ្នាប់ល្អ  គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់ គ្រាន់  ដែលផ្តល់នូវភាពកក់ក្តៅនិងមជ្ឈដ្ឋានរស់នៅល្អប្រសើរសម្រាប់ប្រជាជនក្នុងទីក្រុង  និងការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរ ។

 ឆ្នាំនេះ ជាឆ្នាំទី៥  ដែលយើងប្រារព្ធធ្វើទិវាទីក្រុងស្អាត  ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុង ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ”។  តាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ថា  ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងដែលមានភាពស្អាត  និងបៃតង មានការយក ចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់  មានការធានាសន្តិសុខសុវត្ថិភាពពេញ លេញ  មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ  មានការផ្តល់សេវាសាធារណប្រកបដោយ បដិសណ្ឋារកិច្ចល្អ  ពោលគឺទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅ របស់ពួកគាត់ ។ ដូចគ្នានេះដែរ  ភ្ញៀវទេសចរក៏ចង់បានទីក្រុងដែលជាគោលដៅទេសចរណ៍របស់ពួក គេ  ជាទីក្រុងដ៏ល្អស្អាតមានការយកចិត្តទុកដាក់អំពីភាពស្អាត  និងបៃតង អនាម័យល្អ មានហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់គ្រប់មធ្យោបាយ  មានការធានាសន្តិសុខសុវត្ថិភាពពេញលេញ  សណ្តាប់ធ្នាប់ល្អ  មានការផ្តល់នូវបដិសណ្ឋារកិច្ចល្អ  មានសម្បទាផលិតផល  និងសេវាទេសចរណ៍ប្រកបដោយ គុណភាព ។ ទាំងនេះសុទ្ធសឹងជាកត្តាកំណត់ក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅសម្រាប់ដំណើរ កម្សាន្តរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន ។ ក្នុងន័យនេះទីក្រុងដែលគួរឲ្យចង់រស់នៅ  និងគួរឲ្យចង់ មកទស្សនាកម្សាន្តត្រូវតែទីក្រុងបៃតងទីក្រុងស្អាត ជាទីក្រុងដែលមានបរិស្ថានអនាម័យសណ្តាប់ធ្នាប់ ល្អ  គួរផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ដែលផ្តល់នូវភាពកក់ក្តៅ  និងមជ្ឈដ្ឋានរស់នៅ ប្រសើរដល់ប្រជាជនក្នុងទីក្រុង ។ ទិវាជាតិ នេះពិតជាមានសារសំខាន់ណាស់ ក្នុងការជំរុញចលនាទីក្រុងស្អាត ហើយផ្ដល់ឱកាសឱ្យយុវជនចូលរួមសកម្មភាពនេះកាន់តែសកម្មថែមទៀត ក្នុងការរួមចំណែកដល់ការថែរក្សាបរិស្ថាន និងទីក្រុងស្អាត ដែលជាកិច្ចការត្រូវបានប្រទេសនានាលើពិភពលោកយកចិត្តទុកដាក់ខ្ពស់ សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋផង និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញផង។

  រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជា "មាសបៃតង" ដោយហេតុថាវិស័យនេះផ្ដល់កាលានុវត្តភាពការងារបន្ថែម និងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើនប្រាក់ចំណូល និងការទាក់ទាញការវិនិយោគពីបរទេស។ វិស័យនេះក៏រួមចំណែកផងដែរដល់ការលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិយើង។

រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការបង្កើននូវភាពប្រកួតប្រជែងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ "កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ" និងចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ" សំដៅលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាយើង ជាគោលដៅទេសចរណ៍ដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ទាំងនៅក្នុងតំបន់និងសកលលោក ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បាននិងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ និងផ្ដល់ផលប្រយោជន៍ប្រកប ដោយសមធម៌ដល់ប្រជាពលរដ្ឋតាមសហគមន៍។ ដូច្នេះ ការធានាបាននូវការថែរក្សា និងអភិរក្សបេតិកភណ្ឌ និងធនធានធម្មជាតិ ឱ្យបានគង់វង្ស គឺជាការងារចាំបាច់ និងគ្មានទីបញ្ចប់។

 ដោយសារកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៤លាន ៧សែននាក់ នៅឆ្នាំ២០១៥ ក្នុងអត្រាកំណើនប្រមាណជាង ៦,១% បើធៀបនឹងឆ្នាំ២០១៤ ដោយបាននាំមកនូវប្រាក់ចំណូលប្រមាណជាង ៣ប៊ីលានដុល្លារអាមេរិក។ យោងតាមរបាយការណ៍របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជារំពឹងថានឹងទទួលទេសចរប្រមាណជាង ៧លាននាក់ នៅឆ្នាំ២០២០ ដែលអាចផ្តល់ប្រាក់ចំណូលប្រមាណ ៥ប៊ីលានដុល្លារ និងបង្កើតឱកាសការងារបានប្រមាណ ១លាននាក់។

 

ទន្ទឹមនឹងនេះ អាស៊ាន ទើបបានដាក់ចេញ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ានឆ្នាំ២០១៦-២០២៥ ដោយតម្រូវឱ្យមានការយកចិត្តទុកដាក់លើការអភិវឌ្ឍឈរលើគោលការណ៍គ្រឹះសំខាន់ចំនួន២ គឺការបង្កើននូវភាពប្រកួតប្រជែង និងការធានានូវនិរន្តរភាព និងបរិយាប័ន នៃការអភិវឌ្ឍវិស័យទេសចរណ៍ សំដៅប្រែក្លាយអាស៊ានជាគោលដៅទេសចរណ៍រួម ប្រកបដោយភាពទាក់ទាញ ភាពកក់ក្តៅ និងគុណភាពខ្ពស់ ដែលអាចផ្តល់ជូនភ្ញៀវទេសចរនូវភាពសប្បាយរីករាយដ៏សម្បូរបែប ការចងចាំមិនអាចបំភ្លេចបាន ព្រមទាំងការដក់ចិត្តចង់មកលេងម្តងហើយម្តងទៀត។នាពេលថ្មីៗនេះ អាស៊ានបានជំរុញឱ្យមាន ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលកម្ពុជា ជាប្រទេសដឹកនាំសម្របសម្រួលនូវការរៀបចំស្តង់ដានេះឡើង។ 

ទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ នេះ ប្រារព្ធឡើងក្រោមប្រធានបទ "ទីក្រុងស្អាត៖ ទីក្រុង ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍" ដើម្បីបញ្ជាក់អំពីសារសំខាន់នៃភាពជាម្ចាស់កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចូលរួមបង្កើត និងថែរក្សាទីក្រុងឱ្យស្អាត និងបៃតង។ សន្តិសុខ និងសុវត្ថិភាព ក៏ជាកត្តាសំខាន់ក្នុងការធានាឱ្យកម្ពុជារក្សាបានជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ៕

 

ត្រលប់ក្រោយ >>