ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ជប៉ុនផ្តល់ថវិកាជាង១លានដុល្លារ ដើម្បីជួយកម្ពុជាលើការបោសសម្អាតមីន ផ្នែកសុខភាព និងលើកកម្ពស់ផលិតផលសរីរាង្គនៅលើទីផ្សារ
ចេញផ្សាយ  ២-មិនា-២០១៧    ដោយ : CHHON veasna

ជប៉ុនផ្តល់ថវិកាជាង១លានដុល្លារ ដើម្បីជួយកម្ពុជាលើការបោសសម្អាតមីន ផ្នែកសុខភាព និងលើកកម្ពស់ផលិតផលសរីរាង្គនៅលើទីផ្សារ

រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកនេះ បានសម្រេចផ្តល់ថវិកាជាង១លានដុល្លារ ដើម្បីជួយកម្ពុជាលើការបោសសម្អាតមីន ផ្នែកសេវាសុខភាព និងការលើកកម្ពស់ផលិតផល សរីរាង្គរបស់កសិករនៅលើទីផ្សារ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម.. 

          ថវិកាជាង១លានដុល្លារ ដែលជាជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខាដោយ ឯ.ឧ ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គភាពទទួលជំនួយ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី ១ ខែ មីនានេះ។

          ថវិកាជាង១លានដុល្លារនេះ បានផ្តល់ទៅកាន់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន៣រួមមាន អង្គការសកម្មភាពកម្ចាត់មីនជប៉ុន JMAS សម្រាប់គម្រោងបង្កើនសមត្ថភាពក្រុមបោសសម្អាត កាកសំណល់ជាតិផ្ទុះពីសង្គ្រាម សម្រាប់CMACនៅដំណាក់កាលទី៣ ទទួលបានថវិកាចំនួនជាង៥សែនដុល្លារ។

          អង្គការIVY សម្រាប់គម្រោងកាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រឹងទីផ្សារនៃផលិតផលសរីរាង្គរបស់សហគមន៍កសិកម្មក្នុងខេត្តចំនួន២គឺខេត្តព្រះវិហារ និងខេត្តស្វាយរៀង នៅដំណាក់កាលទី២ទទួលបានថវិកាចំនួនជាង៣សែនដុល្លារ និងអង្គការWorld Vision Japan សម្រាប់គម្រោងលើកកម្ពស់សុខភាពមាតានិងទារក ក្នុងខេត្តតាកែវ នៅដំណាក់ទី១ទទួលបានថវិកាចំនួនជាង៤សែនដុល្លារ ។    

          លោក SHIBATA MIKIO ប្រធានតំណាងអង្គការ JMAS បានមានប្រសាសន៍ថា ថវិកាទាំង នេះ សម្រាប់អនុវត្តសកម្មភាពបោសសម្អាតកាកសំណល់ជាតិផ្ទុះ ពីសង្គ្រាម និងការបណ្តុះបណ្តាលក្រុមបោសសម្អាត និងគ្រូបច្ចេកទេស ព្រមទាំងពិនិត្យលទ្ធភាពនៃការផ្ទេរជំនាញផ្នែកបច្ចេកវិជ្ជាចុងក្រោយបំផុត ដូចជា ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ហៅថា ដ្រូន ដើម្បីកាត់បន្ថយការគំរាមកំហែងពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេសកម្ពុជា។

          លោកបន្តថា ប្រជាជនប្រមាណ២៤ម៉ឺននាក់ នៅក្នុងតំបន់គោលដៅនឹងរួចផុតពីការភ័យខ្លាច ដោយ សារកាកសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងអស់នោះ ហើយគម្រោងនេះ នឹងរួមចំណែកក្នុងការកែលម្អ បរិស្ថានរស់នៅរបស់ប្រជាជនប្រកបដោយស្ថេរភាព ជាមួយនឹងការអភិវឌ្ឍសហគមន៍។

            លោក Takuya Matsuoka តំណាងអង្គការទស្សនៈពិភពលោកជប៉ុន បានសម្តែងអារម្មណ៍រីករាយសម្រាប់ជំនួយនេះ ដើម្បីអនុវត្តគម្រោងលើកកម្ពស់សុខភាពមាតា និងទារកនៅក្នុងខេត្តតាកែវ លើការ          បណ្តុះបណ្តាលសម្រាប់បុគ្គលិក និងអ្នកស្ម័គ្រចិត្តសុខាភិបាល និងការអប់រំផ្នែកសុខភាពដល់មាតា នៅក្នុងស្រុកប្រតិបត្តិគិរីវង់ និងស្រុកប្រតិបត្តិកោះអណ្តែត ដើម្បីលើកកម្ពស់គុណភាព និងការទទួលបាននូវសេវា សុខភាពឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយបញ្ហាខ្វះអាហារូបត្ថម្ភកុមារ និងជំងឺដែលឆ្លងតាមទឹកមិនស្អាត ជាដើម។

          ឯ.ឧ ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះ រាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដោយសង្ឃឹមថា ជំនួយនេះនឹងជួយអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅតាមកម្រិតមូលដ្ឋាន៕កុល ចំណូល

ត្រលប់ក្រោយ >>