ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ក្រសួងរៀបចំដែនដីដាក់ផែនការពន្លឿនការចុះបញ្ជីដីធ្លី ឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ
ចេញផ្សាយ  ៣-មិនា-២០១៧    ដោយ : CHHON veasna

ក្រសួងរៀបចំដែនដីដាក់ផែនការពន្លឿនការចុះបញ្ជីដីធ្លី ឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដាក់ផែនការពន្លឿនការចុះបញ្ជីដីធ្លី ឱ្យ បាន ឆាប់ រហ័ស ជូន ប្រជាពលរដ្ឋ ដើម្បីសុវត្ថិភាពនៃការកាន់កាប់ដីធ្លីឱ្យកាន់តែប្រសើរ។អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម...

ឯ.ឧ ជា សុផារ៉ា រដ្ឋមន្ត្រីទេសរដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ បាន មាន ប្រសាសន៍ថា ក្រុមការងាររបស់ក្រសួងនិងមន្ត្រី នៅតាមបណ្តាខេត្ត កំពុង ខិត ខំដោះ ស្រាយទំនាស់ ដីធ្លី ពីការរំលោភបំពានដែលនៅសេសសល់ ឱ្យបានទូទាំងប្រទេស ដើម្បីបង្កើនសកម្ម ភាពចុះបញ្ជីដីធ្លី

ដែលផ្តល់តួនាទីឲ្យប្រជា សហគមន៍ អាច ចូលរួមការពារដីធ្លី ការពារ ព្រៃ ឈើ សម្បត្តិធម្មជាតិ ទាំងនោះ ពីការ បំផ្លិច បំផ្លាញដោយខុស ច្បាប់ ។

ឯ.ឧបានបន្តថា ជាមួយគ្នានេះ ក្រសួងនឹងខិតខំរៀបចំប្លង់គោល នៅតាម ទីក្រុង និងទី ប្រជុំ ជន ដើម្បី ទទួល បានការទុកចិត្តពីប្រជាពលរដ្ឋ និងអ្នកវិនិយោគ ។

ការជំរុញផែនការពន្លឿនការចុះបញ្ជីដីធ្លីនេះ បានធ្វើឡើងក្នុងឱកាសអបអរ សារ ទរ ខួប អនុ ស្សាវរីយ៍ លើក ទី១០៦ ទិវាអន្តរជាតិនារី៨មីនា ក្រោម ប្រធាន បទ«ស្រ្តីដើម្បីសុខ សន្តិ ភាព និង វឌ្ឍនភាព» នៅថ្ងៃទី៣ ខែ មីនា នាទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ ដើម្បីផ្តល់ទំនុកចិត្តដល់ ប្រជា ពលរដ្ឋ និង បង្កើន ជំនឿទុកចិត្តពីអ្នក វិនិយោគ ដែល មានបំណងមកបណ្តាក់ទុននៅកម្ពុជា។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឱ្យដឹង ថា បច្ចុប្បន្នវិវាទ ដីធ្លី បានថយចុះមកនៅត្រឹមតែ៩ភាគរយប៉ុណ្ណោះ ខណៈបច្ចុប្បន្ន បាន ផ្តល់ ប័ណ្ណ កម្មសិទ្ធិដីធ្លី ដល់ប្រជាពល រដ្ឋ បានចំនួន៤ លាន៥សែន ប័ណ្ណ ស្មើ៦៤ភាគរយ នៃ ផែនការ សរុបទូទាំង ប្រទេស ក្នុងផែនការ សរុប៧ លាន ប័ណ្ណ។

លោក ឡាត់ គី ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក បានគាំទ្រចំពោះការដាក់ ផែនការពន្លឿន ការចុះ បញ្ជី ដីធ្លី ឱ្យ បាន ឆាប់ រហ័ស ជូន ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយវិវាទដីធ្លី។

ជាមួយគ្នានេះ លោកបាន សម្តែងក្តីព្រួយបារម្ភ ពី ទំនាស់ដីធ្លីដែលជាប់គាំង រុំារ៉ៃ ដែលនៅអូសបន្ថាយ បើ ទោះបីមានការប្តេជ្ញាចិត្តពីរាជរដ្ឋាភិបាល និង ក្រសួង ដែន ដីយ៉ាងណាក្តី។

លោកបានស្នើឱ្យដល់ក្រសួងបើកចំហរនិងផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធ ដើម្បីចូលរួមឃ្លាំងមើលទៅ លើ ដំណើរ ការវាស់វែង និងការចុះបញ្ជីដីធ្លី ដើម្បីតម្លាភាព គណនេយ្យភាព ជូនប្រជាពលរដ្ឋ៕

អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>